ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ជា​អាង​ស្អី​បានជា​ហ៊ាន​ដល់​ថ្នាក់​ណឹ​ង !

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រជា​ការពារ​សង្កាត់​ទឹកថ្លា​ម្នាក់​រង​របួស​បែក​មុខ​ឈាម​ស្រោច​ខ្លួន​ដោយសារ​ត្រូវ​សណ្តាប់ធ្នាប់​សាលា​ខណ្ឌ​សែន​សុខ​ម្នាក់​វាយ​ព្រោះតែ​ខឹង​និង​ទំនាស់​សំដី​គ្នា​ឡើង​រឿង​លេខ​សម្គាល់​(ID)​វិទ្យុទាក់ទង…

រាជធានី​ភ្នំពេញ ៖ ប្រជា​ការពារ​សង្កាត់​ទឹកថ្លា​ម្នាក់​រង​របួស​បែក​មុខ​ឈាម​ស្រោច​ខ្លួន​ដោយសារ​ត្រូវ​សណ្តាប់ធ្នាប់​សាលា​ខណ្ឌ​សែន​សុខ​ម្នាក់​វាយ​ព្រោះតែ​ខឹង​និង​ទំនាស់​សំដី​គ្នា​ឡើង​រឿង​លេខ​សម្គាល់​(ID)​វិទ្យុទាក់ទង​វែង និង​ខ្លី ។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ម៉ោង​២២​និង​១០​នាទី ស្ថិត​ក្នុងភូមិ​បូ​រី​កម្មករ (​ត្រពាំង​ឈូក​) សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ប្រជា​ការពារ​សង្កាត់​ទឹកថ្លា​រង​ដែល​របួស​បែកក្បាល​មានឈ្មោះ ហៃ ច​ន្ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​​សុខ ។ ចំណែក​ជន​បង្ក​ឈ្មោះ ប៉ិន វិបុល រហ្សនាម សែន​សុខ​៥១ ជា​សណ្តាប់ធ្នាប់​សាលា​ខណ្ឌ​សែន​សុខ​បច្ចុប្បន្ន ស្នាក់​នៅ​ក្នុង​សាលា​ខណ្ឌ​សែន​សុខ ។

ប្រភព​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​កំពុង​អង្គុយ​លេង​ជាមួយ​កម្លាំង​សមត្ថកិច្ច​នៅ ចំណុច​ក្នុង​ទីបញ្ជាការ (​ស្នាក់​ការ​បណ្តោះអាសន្ន​) បន្តិច​ក្រោយមក​ក៏​លេចមុខ​ជន​ដៃដល់​មក​ដល់ ហើយ​ប្រកែក​គ្នា​រឿង​លេខ​សម្គាល់​(ID)​វិទ្យុទាក់ទង​វែង និង​ខ្លី​បញ្ជា​ទៅ​កូនចៅ តែ​និយាយ​មិន​ត្រូវ​គ្នា​ក៏​ទំនាស់​ជា​សំដី​ទៅ​វិញ​ទៅ​មក ពេល​នោះ​ជន​ដៃដល់​បាន​​​ហៅ​ជន​រង​គ្រោះ​ចេញ​មក​ផ្លូវ​ខាង​មុខ​ទីស្នាក់ការ និង​បាន​ដាល់​ចំ​មុខ​២​ដៃ បណ្តាល​ឱ្យ​បែក​មាត់ ច្រមុះ និង​ភ្នែក​ហូរ​ឈាម​ពេញ​មុខតែ​ម្តង ។ ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​បាន​​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទឹកថ្លា​ដើម្បី​ឱ្យ​សមត្ថកិច្ច ជួយ​អន្តរាគមន៍ ៕