ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពី​ស្រុក​កំណើត​ដើរ​លេង​ភ្នំពេញ​ម្តង​ត្រូវ​ក្មេង​ទំនើង​កាប់​ដាច់​ខ្នងដៃ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ និង​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​ខណៈ​ដែល​ជិះ​ម៉ូតូ​មក​ពី​ខេត្ត​ដើរ​លេង​ក្នុង​ក្រុងភ្នំពេញ​ត្រូវ​ក្រុម​ក្មេង​ទំនើង​ជាង​១០​នាក់​ជិះ​ម៉ូតូ​ដេញ​កាប់…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ និង​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​ខណៈ​ដែល​ជិះ​ម៉ូតូ​មក​ពី​ខេត្ត​ដើរ​លេង​ក្នុង​ក្រុងភ្នំពេញ​ត្រូវ​ក្រុម​ក្មេង​ទំនើង​ជាង​១០​នាក់​ជិះ​ម៉ូតូ​ដេញ​កាប់ ។ ហេតុ​ការណ៍​​​​នេះ​បង្ក​ឱ្យ​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​២​និង​៤០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​៥ មីនា​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

យុវជន​ដែល​រង​របួស​ឈ្មោះ ចិត្ត ទ្រី អាយុ​២១​ឆ្នាំ ស្នាក់​នៅ​ភូមិ​បឹង​កក់ ឃុំ​ព្រះ​និ​ពាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ រង​របួស​រយះ​ខ្នងដៃ​ខាងស្តាំ​ធ្ងន់ធ្ងរ ។ ចំណែក​អ្នក​ដែល​រួម​ដំណើរ​​​​ជាមួយ​២​នាក់​ទៀត​មិន​បាន​ប្រាប់​ពី​អត្តសញ្ញាណ​របួសស្រាល​ពេល​ដែល​ដួល​ម៉ូតូ ។

បើ​តាម​ប្រភព​បានឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ​ពួក​គេ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រឹ​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៤ ដោយ​ជន​រង​គ្រោះជា​អ្នក​អង្គុយ​ក្រោយ​គេ ខណៈ​​​ពេ​ល​ដែល​ចេញពី​ស្រុក​មក​លេង​នៅ​ទីក្រុង​ភ្នំពេញ ។ បន្ទាប់​ពី​ដើរ​លេង​ឆ្អែត​ហើយ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ខណៈ​មក​ដល់​ចំណុច​ខាងលើ​មាន​ក្រុម​ក្មេង​ទំនើង​​​​ប្រហែល​១០​នាក់​ជិះ​ម៉ូតូ​តាម​ពីក្រោយ និង​ធ្វើ​សកម្មភាព​កាប់​សំដៅ​ទៅ​លើ​ក្រុម​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​ត្រូវ​យុវជន​ឈ្មោះ ចិត្ត ទ្រី រង​របួស​យ៉ាងធ្ងន់ធ្ងរ ។

ប្រភព​បាន​ប្រាប់​ទៀត​ថា​ក្រោយ​កាប់​ហើយ​ក្រុម​ក្មេង​ទំនើង​ខាងលើ​បាន​កេ​ច​ខ្លួន​អស់​សល់​តែ​ជន​រង​គ្រោះ​ត្រូវ​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​ទៅ​កាន់​ក្លី​និក​ឯកជន ៕