ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​អា​មេ​រិ​ក​គាំទ្រ​តៃវ៉ាន់​ឱ្យ​ចូលរួម​អង្គការ​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ តែ​ចិន​រិះគន់

1 ឆ្នាំ មុន

តៃវ៉ាន់ ៖ រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​អា​មេ​រិ​ក​លោក Pete Buttigieg បាន​អំពាវនាវ​កាលពី​ថ្ងៃ​អង្គារ ទី ២៧ កញ្ញា​

តៃវ៉ាន់ ៖ រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​អា​មេ​រិ​ក​លោក Pete Buttigieg បាន​អំពាវនាវ​កាលពី​ថ្ងៃ​អង្គារ ទី ២៧ កញ្ញា​ម្សិលមិញ​ដើម្បី​អនុញ្ញាតិ​ឱ្យ​តៃវ៉ាន់​ចូល​ក្នុង​ស្ថាប័ន​អង្គការសហប្រជាជាតិ​ដែល​គ្រប់គ្រង​អាកាសចរណ៍​ស៊ី​វិល ប៉ុន្តែ​ការ​អំពាវនាវ​របស់​លោក​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​រដ្ឋាភិបាល​ចិន​។

«​យើង​ជឿជាក់​ថា គ្រប់​ភាគី​ពាក់ព័ន្ធ​សំខាន់​ៗ​របស់​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ ជា​ពិសេស​អ្នក​ដែល​គ្រប់គ្រង​ដែនអាកាស​សំខាន់​ៗ​ដូច​ជា​តៃវ៉ាន់ គួរតែ​មានឱកាស​ចូលរួម​យ៉ាង​មាន​អត្ថន័យ​ក្នុង​ការងារ​របស់​អង្គការ​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ (ICAO)»​។ នេះ​ជា​ការ​ថ្លែង​របស់​លោក នៅ​ឯ​សន្និបាត​របស់​អង្គការ​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ​។

តំណាង​រដ្ឋាភិបាល​ចិន​នៅ ICAO បាន​ឆ្លើយ​តប​វិញ​ថា «មតិ​របស់​អា​មេ​រិ​កបាន​ព្យាយាម​បង្កើត​ប្រទេស​ចិន​ជា​ពីរ​គឺ ចិន​មួយ និង​តៃវ៉ាន់​មួយ ដែល​វា​ផ្ទុយ​ទៅ​នឹង​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​»​។

កាលពី​ដើមខែ​នេះ រដ្ឋមន្ត្រី​ដឹក​ជញ្ជូន និង​គមនាគមន៍​តៃវ៉ាន់ លោក Wang Kwo-tsai បាន​អំពាវនាវ​ឱ្យ​ពិភពលោក​គាំទ្រ​ការ​ចូលរួម​របស់​តៃវ៉ាន់​ក្នុង​អង្គការ​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ​។

លោក​ថ្លែង​ថា តំបន់​ព័ត៌មាន​ហោះហើរ​តៃប៉ិ​របស់​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​បណ្តាញ​តំបន់​របស់​អង្គការ​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ ហើយ​រដ្ឋបាល​អាកាសចរណ៍​ស៊ី​វិល​តៃវ៉ាន់​គឺជា​អង្គភាព​តែ​មួយ​គត់​ដែល​ត្រួតពិនិត្យ និង​ទទួលខុសត្រូវ​ចំពោះ​ការ​គ្រប់គ្រង​ចរាចរណ៍​ផ្លូវអាកាស​ប្រកបដោយ​សុវត្ថិភាព​នៅ​ទូ​ទាំង​តំបន់​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ