ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​នគរបាល​ខេត្តក្រចេះ ព្រៃវែង ស្វាយ​រៀង ត្រូវ​តែ​បើក​វគ្គ​អន្តរាគមន៍​ពិសេស​ហើយ​ត្រៀម​ធ្វើ​សមយុទ្ធ​រួម​គ្នា​ដើម្បី​ពង្រឹងសមត្ថភាព

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ «​កងកម្លាំង​នគរបាល​ជាតិ​គឺ​មាន​ភារកិច្ច​ការពារ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ប្រសូត​ចេញពី​ការ​បោះ​ឆ្នោត​នោះ ហើយ​ប្រសិនបើ​មាន​ក្រុម​ជន​អគតិ​មួយ​ចំនួន

ខេត្ត​ត្បូងឃ្មុំ ៖ «​កងកម្លាំង​នគរបាល​ជាតិ​គឺ​មាន​ភារកិច្ច​ការពារ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ប្រសូត​ចេញពី​ការ​បោះ​ឆ្នោត​នោះ  ហើយ​ប្រសិនបើ​មាន​ក្រុម​ជន​អគតិ​មួយ​ចំនួន ដែល​តែងតែ​យាយី​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មានការ​លំបាក និង​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាជន កងកម្លាំង​នគរបាល​ក៏​ត្រូវ​ចេញ​ប្រតិបត្តិការ​ទប់ស្កាត់​និង​បង្ក្រាប​» នេះ​ជា​ប្រសាសន៍​របស់​លោក ឧត្តមសេនីយ៍ឯក មួន សា​រ៉​ន អគ្គស្នងការ​រង​នគរបាល​ជាតិ​ថ្លែង​ក្នុង​ពិ​ធិ​បិទ​វគ្គ​បណ្តុះបណ្តាល ជំនាញ​អន្តរាគមន៍​ពិសេស​១២០​នាក់ ដែល​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ មីនា ២០១៧ ក្នុង​បរិវេណ​សាលាខេត្ត​ត្បូងឃ្មុំ ក្រោយ​ពី​បាន​ហ្វឹកហាត់​៤៥​ថ្ងៃ​នោះ​។​

លោក គន់ សុភា អភិបាលរង​ខេត្ត​បាន​ថ្លែង​ឲ្យ​ដឹង​ថា ឆ្លង​តាម​រយៈ​នៃ​វគ្គ​បំប៉ន​នេះ អ្វី​ដែល​សំខាន់​នោះ​គឺ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ គួរ​ឲ្យ​កត់សម្គាល់​។ ជា​ពិសេស​ទទួល​បាន​នូវ​ធនធានមនុស្ស​ដែល​មាន​សមត្ថភាព​ក្នុង​ការ​បំពេញការងារ​ក្នុង​អង្គភាព​ចំណុះ​ឲ្យ​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​ជា​កម្លាំង​ច​លករ​ដ៏​មាន​សារសំខាន់ រួមចំណែក​ក្នុង​ការ​បម្រើ​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​។ រូប​លោក​មាន​សុទិដ្ឋិនិយម​ថា សិក្ខាកាម​ដែល​ត្រូវ​បាន​ធ្វើការ​បំប៉ន​រួច​ហើយ រួម​ទាំង​មន្ត្រី​នគរបាល​ដទៃ​ទៀត​នឹង​បន្ត​យកចិត្តទុកដាក់​ប្រើប្រាស់​ចំណេះដឹង និង​ជំនាញ​ដែល​មាន​ស្រាប់ ដើម្បី​បុព្វហេតុ​ដ៏​ធំធេង​របស់​ប្រទេស​ជាតិ​មាតុភូមិ ចូលរួម​ឲ្យ​កាន់តែ​មាន​សកម្ម​ផុលផុស​ក្នុង​ការ​អនុវត្តន៍ គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ជា​ពិសេស​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​។

លោក​ឧត្តមសេនីយ៍ឯក មួន សា​រ៉​ន អគ្គស្នងការ​រង​នគរបាល​ជាតិ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​នៅ​គ្រប់​វេទិការ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែមាន​ប្រសាសន៍​ថា​ប្រទេស​ជាតិ​មាន​សន្តិភាព ទើប​យើង​ទទួល​បាន​នូវ​អ្វី​ៗ​ទាំងអស់​មក​ដល់​សព្វ​ថ្ងៃនេះ​។ ខេត្ត​ត្បូងឃ្មុំ​មាន​កម្លាំង​អន្តរាគមន៍​ចំនួន​១២០​នាក់ ដែល​បាន​ទទួល​ការ​បំប៉ន​មានចំណេះ​ដឹង​បាន​ល្អ ប្រសិនណាបើ​ខេត្ត​ត្បូងឃ្មុំ​មាន​ហេតុការណ៍​ណាមួយ​កើតឡើង​នោះ កម្លាំង​ទាំងនេះ​នឹង​ចេញ​អន្តរា​គម​ម៍ ក្រោម​កិច្ចសហការ​ជាមួយនឹង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ព្រៃវែង ក្រចេះ និង​ស្វាយ​រៀង​ធ្វើ​យ៉ាងណា​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព ក្នុង​ករណី​ចាំបាច់​គឺ​មាន​កម្លាំង​របស់​ថ្នាក់​ជាតិ​ចុះ​មក​ជួយ​។

សូម​ឲ្យ​ខេត្ត​ផ្សេង​ៗ​ដែល​នៅ​ជាប់​នឹង​ខេត្ត​ត្បូងឃ្មុំ ត្រូវ​តែ​ចាប់ផ្តើម​បើក​វគ្គ​បំប៉ន​នេះ​ឲ្យ​បាន​ព្រម​ៗ​គ្នា ហើយ​បន្ទាប់​មក​រូប​លោក​នឹង​រៀបចំ​ធ្វើ​សមយុទ្ធ​រួម​គ្នា ដើម្បី​ពង្រឹងកម្លាំង​នគរបាល​ឲ្យ​កាន់តែ​រឹង​មាំ​។ លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា  កងកម្លាំង​អន្តរាគមន៍​ពិសេស​ដែល​ត្រូវ​បាន​បិទ​វគ្គ​នៅ​ថ្ងៃនេះ​មាន​ចំនួន​១២០​នាក់​ទទួល​បាន​ជោគជ័យ​រួម​ទាំង​មាន​កម្លាំង​គួប​ផ្សេង​មាន​កងរាជអាវុធហត្ថ​សរុប​ចំនួន​៥០០​នាក់ ។ 

រូប​លោក​ពិតជា​មាន​មោទនភាព​ដោយ​ឧត្តមសេនីយ៍ឯក មួន សា​រ៉​ន អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​ផ្តល់​នូវ​សម្ភារ​ច្រើន​លើស​ពី​សេចក្តី​ប្រាថ្នា​ដែល​រូប​លោក​ចង់បាន​ទៅ​ទៀត​។ សិក្ខាកាម​ទាំងនេះ​ត្រូវ​បាន​ដាក់​ពង្រាយ​ទៅ​តាម​ប៉ុស្តិ៍​រដ្ឋបាល​នីមួយ​ៗ​តាម​បណ្តា​ស្រុក​ក្រុង​ទាំង​៧  រាល់​ករណី​រឿង​ដែល​បាន​កើតឡើង​ជាបឋម​នោះ ពួក​គេ​ត្រូវ​តែមានមុខ​មុនគេ​បង្អស់ គោលការណ៍​សំខាន់​ទី​១ ត្រូវ​តែ​ការពារ​នៅ​កន្លែង​កើតហេតុ​គ្រប់​រឿង មាន​ដូច​ជា​គ្រោះថ្នាក់​ចរាចរណ៍ គ្រោះ​ធម្មជាតិ​បាក់​ច្រាំង​ទន្លេ និង​រឿង​ផ្សេង​ទៀត​។​ល​។

ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​គ្រោះ វគ្គ​ទី​២ បាន​កំពុង​បង្រៀន​បាន​ចំនួន​១០​ថ្ងៃ​ហើយ និង​មាន​វគ្គ​បន្តបន្ទាប់​ទៀត​។ ដោយ​ទទួល​បានការ​ណែនាំ​ពី​អគ្គស្នងការ​នគរបាល​ជាតិ​នោះ គឺ​ប្រតិបត្តិការ​ត្រីកោណ​ដែល​រូប​លោក​ចង់បាន​បំផុត​ដែល​ជា​យុទ្ធវិធី​ល្អ ព្រោះ​ថាបើ​ត្បូងឃ្មុំ​មាន​ហេតុការណ៍​កើតឡើង​គឺ កំពង់ចាម ក្រចេះ​និង​ព្រៃវែង ត្រូវ​ចេញ​មក​ជួយ​អន្តរាគមន៍​គ្នា​ទៅ​វិញ​ទៅ​មក​៕