ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រលឹង​ចុង​សក់​ពេញ​យន្តហោះ​! ក្រោយ​​អ្នក​ដំណើរ​​ម្នាក់​​គំរា.មថា​ មាន​​របស់​ម្យ៉ាង​​ក្នុង​វ៉ា​លី

1 ឆ្នាំ មុន

សិង្ហ​បុរី ៖ អាជ្ញាធរ​សិង្ហ​បុរី​បាន​ធ្វើការ​អះអាង​ថា យន្តហោះ​ចម្បាំង​២​គ្រឿង​បាន​អមដំណើរ​យន្តហោះ​

សិង្ហ​បុរី ៖ អាជ្ញាធរ​សិង្ហ​បុរី​បាន​ធ្វើការ​អះអាង​ថា យន្តហោះ​ចម្បាំង​២​គ្រឿង​បាន​អមដំណើរ​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី​១​គ្រឿង ដើម្បី​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Changi នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា​នេះ បន្ទាប់​ពី​អ្នកដំណើរ​ម្នាក់​បាន​គំរា.មកំ​ហែង​ថា​ខ្លួន​មាន​គ្រាប់បែក​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន Reuters បាន​ចេញផ្សាយ​។

សេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារជាតិ​សិង្ហ​បុរី​បាន​បញ្ជាក់​ថា អ្នកដំណើរ​បុរស​អាយុ​៣៧​ឆ្នាំ​ម្នាក់ នៅ​លើ​ជើងហោះហើរ​ពី​ទីក្រុង San Franciso សហរដ្ឋអាមេរិក មក​កាន់​សិង្ហ​បុរី​បាន​អះអាង​ថា​មាន​គ្រាប់បែក​នៅ​ក្នុង​វ៉ា​លី​របស់​គាត់​។ ប៉ុន្តែ​ការ​គំរា.ម​បំផ្ទុះ​គ្រាប់បែក​នេះ ត្រូវ​បាន​រក​ឃើញ​ជា​បន្តបន្ទាប់​ថា​ជា​រឿង​មិន​ពិត ដោយ​បន្ថែម​ថា ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន ហើយ​ប៉ូលិស​កំពុង​បន្ត​ការ​ស៊ើបអង្កេត​។

ប៉ូលិស​សិង្ហ​បុរី​បាន​និយាយ​ថា បុរស​នោះ​ត្រូវ​បាន​រារាំង​ដោយ​ក្រុម​បុគ្គលិក​បម្រើ​ការ​លើ​យន្តហោះ (Cabin Crew) បន្ទាប់​ពី​ចោទប្រកាន់​គាត់​ពី​បទ​បំពាន​លើ​បុគ្គលិក​បម្រើ​ការ​លើ​យន្តហោះ​ម្នាក់​។ ប៉ូលិស​បាន​បន្ថែម​ថា ក្រោយមក​បុរស​រូប​នោះ​ត្រូវ​បាន​ចាប់ខ្លួន​ក្រោម​វិធានការ​ប្រឆាំង​អំពើ​ភេរវកម្ម និង​បទ​សង្ស័យ​ប្រើប្រាស់​ថ្នាំ​ញៀន​។

អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី (Singapore Airlines) បាន​និយាយ​ថា អ្នកដំណើរ ក្រុម​អ្នក​បើក​យន្តហោះ និង​អ្នកបម្រើ​ការ​ទាំងអស់​បាន​ចុះ​ពី​យន្តហោះ​ជា​ធម្មតា​នៅ​វេលា​ម៉ោង ០៩:២០​នាទី​ព្រឹក (​ម៉ោង​នៅ​សិង្ហ​បុរី​) ដោយ​អ្នកនាំពាក្យ​បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ឧប្បត្តិ​ហេតុនេះ​ឡើយ​៕

https://twitter.com/TheRSAF/status/1574964149381013504?cxt=HHwWgIClnZTjstsrAAAA (

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ