ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាតករ​​​ថា ៖ ​សុំ​រួមរ័ក​មិនបាន ​ចាប់​ជ្រមុជ​ទឹកទន្លេ​សម្លាប់​បំបិទមាត់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ សេចក្តីរាយការណ៍​បាន​បន្ត​ឱ្យ​ដឹង​ថា ពាក់ព័ន្ធ​ករណី​បាន​ប្រទះ​ឃើញ​សាកសព​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ម្នាក់ បាន​អណ្តែត​ទឹកទន្លេ ហើយ​ត្រូវ​សង្ស័យ​ថា អាច​ត្រូវ​គេ​សម្លាប់​ដោយ​រឿង​គំនុំ​នោះ ទីបំផុត ឃាតករ​ដៃដល់​សមត្ថកិច្ច​ស្រាវជ្រាវ​បំបែក​

រាជធានី​ភ្នំពេញ​៖ សេចក្តីរាយការណ៍​បាន​បន្ត​ឱ្យ​ដឹង​ថា ពាក់ព័ន្ធ​ករណី​បាន​ប្រទះ​ឃើញ​សាកសព​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ម្នាក់ បាន​អណ្តែត​ទឹកទន្លេ ហើយ​ត្រូវ​សង្ស័យ​ថា អាច​ត្រូវ​គេ​សម្លាប់​ដោយ​រឿង​គំនុំ​នោះ ទីបំផុត ឃាតករ​ដៃដល់​សមត្ថកិច្ច​ស្រាវជ្រាវ​បំបែក​បាន​ហើយ ដោយ​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​តែ​ម្តង នា​រសៀល​ថ្ងៃ​ទី​០៣ មីនា នេះ ហើយ​ត្រូវ​ឃាតករ​ឆ្លើយ​សារភាព​ពី​ដំណើរ​រឿង​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ ឈ្មោះ​ហ៊​ន សុខ​ហេង អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​រនះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដែល​ជន​នេះ ជា​អ្នក​ភូមិ​ផង​របង​ជាមួយ​ក្មេង​ស្រី​រង​គ្រោះ​ដែល​ស្លាប់ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ឃាតករ​បាន​ឆ្លើយ​សារភាព​ថា កាលពី​ថ្ងៃ​ទី​០២ មីនា នោះ (​ជា​ថ្ងៃ​កើតហេតុ​) ខ្លួន​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ដោយ​បាន​យក​បាយ​ទៅ​ឱ្យ​ឪពុក នៅ​ចំណុច​ក្បែរ​រោង​លក់ដូរ​នៃ​រមណីយដ្ឋាន​កោះដាច់​នោះ ។ បន្ទាប់​មក​ខ្លួន​ក៏​ក្រឡេក​ឃើញ​ក្មេង​ស្រី​រូប​នេះ ដើរ​តែ​ម្នាក់ឯង​ក៏​ហៅ​នាង​ជិះ​ម៉ូតូ​ជាមួយ ។ ពេល​នោះ ខ្លួន​មិន​បាន​ដឹក​នាង​ទៅ​ផ្ទះ​នោះ​ទេ ដោយ​បង្វែរ​នាំ​នាង​ទៅ​បេះ​ផ្លែស្វាយ​នៅ​ទីតាំង​ស្ងាត់​មួយ​កន្លែង ដោយ​ខ្លួន​គេ បាន​សុំ​នាង​រួមរ័ក ។

ឃាតករ​និយាយ​ទៀត​ថា ក្មេង​ស្រី​រង​គ្រោះ​មិន​បាន​ព្រម​ជាមួយ​ខ្លួន​ទេ ដោយ​នាង​ភ័យ​បាន​រត់គេច​ចេញពី​គេ តែ​ខ្លួនរ​ត់ទៅ​ចាប់​នាង​បាន​វិញ ក៏​បាន​ច្របាច់​.​ក​ជ្រមុជ​ក្នុង​ទឹកទន្លេ ដើម្បី​សម្លាប់​បំបិទមាត់​តែ​ម្តង ។