ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ម្នាក់​ជិះ​ម៉ូតូកំពុងភ្លៀង ​តែអកុសល​​ដើមឈើរលំ​បាក់​សង្កត់ពីលើ ដោយសំណាងល្អគេជួយ​ទាន់

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​តំបន់​អង្គរ​អកុសល​ភ្លៀង​ស្រិច​ៗ ត្រូវ​បាន​ដើម​ក្រឡាញ់​ដ៏​ធំ​ប្រហោង​ក្នុង​បានរ​លំបាក់​សង្កត់ពីលើ បណ្តាល​ឱ្យ​សន្ល​.​ប់​ស្តូកស្តឹង ដោយ​សំណាងល្អ​បាន​ពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ ជួយ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ​ឯកជន​មក​ដឹក​យក​ទៅ​សង្គ្រោះ​ទាន់​ពេលវេលា​។ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២២…

ខេត្តសៀមរាប ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​តំបន់​អង្គរ​អកុសល​ភ្លៀង​ស្រិច​ៗ ត្រូវ​បាន​ដើម​ក្រឡាញ់​ដ៏​ធំ​ប្រហោង​ក្នុង​បានរ​លំបាក់​សង្កត់ពីលើ បណ្តាល​ឱ្យ​សន្ល​.​ប់​ស្តូកស្តឹង ដោយ​សំណាងល្អ​បាន​ពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ ជួយ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ​ឯកជន​មក​ដឹក​យក​ទៅ​សង្គ្រោះ​ទាន់​ពេលវេលា​។ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២២ លើ​ផ្លូវ​កៅស៊ូ​ត្រង់​ចំណុច​ខាងជើង​សំបក​កំណប់ ស្ថិត​នៅ​ភូមិ​ទក្សិន​ត្បូង សង្កាត់​គោក​ចក ក្រុង​សៀមរាប​។

ពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ដើម​ក្រឡាញ់​ដ៏​ធំ​មួយ​ដើម ដែល​ប្រហោង​ក្នុង​នេះ ពួក​កាត់​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​នៅ​ទីនោះ​ជា​ច្រើន​ដង​ដែរ តែ​គ្មាន​អ្នក​ណា​ចុះ​មក​ពិនិត្យ​មើល​ឡើយ ទាល់តែ​ដួល​សង្កត់​លើ​ពលរដ្ឋ​ទើប​នាំ​គ្នា​ចុះ​មក​។

ពលរដ្ឋ​បន្ត​ថា នេះ​ជា​ភាព​កម្សោយ​មួយ​របស់​អាជ្ញាធរ​នៅ​ទីនោះ ដែល​អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ថែរក្សា​ដើមឈើ​នៅ​តំបន់​អង្គរ ហើយ​បាន​បណ្តាល​ឱ្យ​ពលរដ្ឋ​ម្នាក់​រង​របួស​ដោយ​គេ​ពុំ​ទាន់​ដឹង​ថា មាន​អ្នក ទទួលខុស​លើ​ករណី​នេះ​នៅឡើយ​ទេ​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​គ្រោះ​ធម្មជាតិ​ដើមឈើរ​លំបាក់​សង្កត់​លើ​មនុស្ស​ស្រី​នោះ គឺ​បណ្តាល​មក​ពី​មាន​ភ្លៀងរលឹម​ស្រិច​ៗ ហើយ​មាន​ខ្យល់​បក់ បោក​ផង​ទើប​ធ្វើ​ឱ្យ​ដើមឈើរ​លំបាក់​។

ប្រភព​បាន​បន្ថែម​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ ស៊ា​ប់ តឿ ភេទ​ស្រី អាយុ​៣០ ឆ្នាំ រស់នៅ​ភូមិ​រហាល សង្កាត់​អង្គរធំ ក្រុង​សៀមរាប​ជិះ​ម៉ូតូ​ម្នាក់ឯង ម៉ាក Honda Dream 016 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1 U.5334 បើកបរ​ដោយ​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។

សមត្ថកិច្ច​បន្ថែម​ទៀត​ថា មួល​ហេតុ​ឧប្បទវហេតុ​ដើមឈើ​រលំ​កាត់​ផ្លូវ នេះ​បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ Honda Dream របួស​ក្រោម​ចង្កា​ស្រាល​(​សម្រាក​នៅ​ពេទ្យ​)​។​រីឯ​ម៉ូតូ​ខូចខាត​ស្រាល​ផ្នែក​ខាង​មុខ​។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​មក​កាត់​ដើមឈើ​នោះ​យក​ចេញ ដើម្បី​សម្រួល​ចរាចរណ៍​។​ចំណែក​នគរបាល​ជំនាញ​បាន​ចុះ​វាស់វែង និង​យក​វត្ថុ​តាង​រក្សា​ទុក​នៅ​ស្នាក់​ការ​អង្គរ ដើម្បី​មាន​ចំណាត់ការ​បន្ត​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ