ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពឹងអាជ្ញាធរខណ្ឌ​មិន​ជួយទេ ទើបពឹង​កោះសន្តិភាព

9 ឆ្នាំ មុន

គោរព​ជូនសារព័ត៌មាន​កោះសន្តិភាព! ស្តី​ពីសំណង់​ថ្មី​ៗ​ កំពុង​សាងសង់​លើ​ផ្លូវ​សាធារណ​លេខ​១០០៥ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន សុខ អាជ្ញាធរ​បិទ​ភ្នែក មិនដឹងមិនលឺ ! យើងខ្ញុំ​ជា​ពលរដ្ឋ រស់នៅ​ក្នុងភូមិ​សាស្ត្រ​ផ្លូវ​១០០៥ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​

​គោរព​ជូនសារព័ត៌មាន​កោះសន្តិភាព! ស្តី​ពីសំណង់​ថ្មី​ៗ​ កំពុង​សាងសង់​លើ​ផ្លូវ​សាធារណ​លេខ​១០០៥ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន សុខ អាជ្ញាធរ​បិទ​ភ្នែក មិនដឹងមិនលឺ ! យើងខ្ញុំ​ជា​ពលរដ្ឋ រស់នៅ​ក្នុងភូមិ​សាស្ត្រ​ផ្លូវ​១០០៥ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​​ហួសចិត្ត​ណាស់ចំពោះ​សំណង់មានផ្ទះ​ល្វែង, ឃ្លាំង​ស្តុក​ទំនិញជា​ច្រើន​កន្លែង ដែល​កំពុង​សាងសង់​ថ្មី​ៗ ស្ថិត​លើ​ផ្លូវ​លេខ​១០០៥ ដែល​ជា​ផ្លូវ​សាធារណៈ​របស់​រដ្ឋ ដោយ​ពួកគេ​ធ្វើសកម្មភាព​រំលោភ​យក​ផ្លូវ​រដ្ឋ មក​ធ្វើ​ជា​សម្បត្តិ​ឯកជន​ធ្វើ​ព្រងើយ ពុំ​ត្រូវ​បាន​អាជ្ញាធរ​ខ​ណ្ឌ​សែនសុខ ឬ​ស្ថា​ប​ន័​ពាក់​ព័ន្ធ មាន​វិធានការ​ទប់ស្កាត់​ឡើយ ។

ផ្ទុយ​ទៅ​វិញ គឺ​បាន​បណ្តែតបណ្តោយ​ឲ្យ​សំណង់អាណាធិបតេយ្យ​ទាំងនោះ សង់​យ៉ាង​រំភើយ​ទៅ​វិញ ។ តើ​ឲ្យ​ពលរដ្ឋ​មាន​ក្តី​សង្ឃឹម​យ៉ាងដូចម្តេច បើ​អាជ្ញាធរ​ខ្វះ​វិធានការ ទៅ​លើ​សំណង់​ល្មើសច្បាប់​ដែល​បាន​សង់​យ៉ាង​អនាធិបតេយ្យ​​លើ​ផ្លូវ​លេខ​១០០៥​​នោះ ?

តាម​រយៈសារព័ត៌មាន​កោះសន្តិភាព សូម​ស្ថា​ប​ន័​ពាក់​ព័ន្ធ ពិសេស​សាលា​រាជធានី​ភ្នំពេញ គួរ​ពិនិត្យ​និង​មាន​វិធា​ការ​ជា​បន្ទាន់ បើ​មិន​អ​ញ្ចឹ​ង​ទេ ផ្លូវ​លេខ​១០០៥ នឹង​មានការ​ទន្ទ្រាន​យក​ជា​បន្តបន្ទាប់​ហើយ ។ ព្រោះថា ក្នុង​អាណាចក្រ​ខណ្ឌ​សែនសុខនេះ ​មាន​សំណង់​ជា​ច្រើន​ ដែល​សាងសង់​ឡើង ​ពុំ​មានច្បាប់​អនុញ្ញាត​​ត្រឹមត្រូវទេ ដោយ​ម្ចាស់​សំណង់​ភាគច្រើន គ្រាន់តែ​ស៊ីស​សុស​ជា​មន្ត្រី​អាជ្ញាធរ​ជា​កា​ស្រេច ។

រឿងនេះ ដោយសារតែ​អាជ្ញា​ធរ​ដែនដីមិនដោះស្រាយ ទើប​ប្រជាពលរដ្ឋ​​​ក្នុងតំបន់​ងាក​មក​ពឹង​កោះសន្តិភាព ដែល​សង្ឃឹមថា នឹង​មាន​​ដំណោះ​ស្រាយ​មិន​ខាន ។