ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាឧទ្ធរណ៍​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ស្ត្រីជន​សង្ស័យ​ជនជាតិ​អូស្ត្រាលី

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៧ ក្រោយ​ពី​សាលាឧទ្ធរណ៍​បាន​បើក​សវនាការ​ជា​អសាធារណៈ​ប្រមាណ​ជិត​១​ម៉ោង​ដោយ​មាន​លោក​មេធាវី ឈាង សោ​ភ័ណ ការពារ​សិទ្ធិ​ឲ្យ​ស្ត្រី​ជនជាតិ​អូស្ត្រាលី​បាន​បណ្តឹង​សូម​ឲ្យ​កូនក្តី​នៅ​ក្រៅ​ឃុំ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៧ ក្រោយ​ពី​សាលាឧទ្ធរណ៍​បាន​បើក​សវនាការ​ជា​អសាធារណៈ​ប្រមាណ​ជិត​១​ម៉ោង​ដោយ​មាន​លោក​មេធាវី ឈាង សោ​ភ័ណ ការពារ​សិទ្ធិ​ឲ្យ​ស្ត្រី​ជនជាតិ​អូស្ត្រាលី​បាន​បណ្តឹង​សូម​ឲ្យ​កូនក្តី​នៅ​ក្រៅ​ឃុំ ។ ដោយ​ជនជាប់ចោទ​ឈ្មោះ CHALES  TAMMY ALAYNE ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ជនជាតិ​អូស្ត្រា​លី កាន់​លិខិតឆ្លងដែន​លេខ PE-0402481 ។

ចៅក្រម​សាលាឧទ្ធរណ៍​លោក ឃុន លាង​ម៉េ​ង ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ និង​តំណាង​មហាអយ្យការ​លោកស្រី គឹ​ម កល្យាណ ក៏​បាន​សម្រេច​បដិសេធ​មិន​ឲ្យ​ស្ត្រី​ជនជាតិ​អូស្ត្រា លី​​នៅ​ក្រៅ​ឃុំ​ទេ ដោយ​លើក​មូលហេតុ​ថា សំណុំរឿង​នេះ​កំពុង​ដំណើរការ​នៅ​សាលាដំបូង​ធានី​ភ្នំពេញ​ដែល​គ្រោង​និង​បើក​សវនាការ​នា​ពេល​ខាង​មុខ​នេះ ។

សូម​ជម្រាប​ថា លោក​វរសេនីយ៍ឯក កែវ ធា ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ វិច្ឆិកា ឆ្នាំ​២០១៦ សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​៣​នាក់​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ​ករណី​អំពើ​ជា​អន្តរកាល​នៃ​ការ​ពពោះ ឬ​និយាយ​សាមញ្ញ​ថា ការ​ជួល​ស្ត្រី​ខ្មែរ​ឲ្យ​ពពោះ​បង្កើតកូន​ជំនួស និង​ផ្តល់​ឯកសារ​ដោយ​ទុច្ចរិត ។

របាយការណ៍​សមត្ថកិច្ច​បង្ហាញ​ថា ឈ្មោះ CHALES  TAMMY ALAYNE ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ជនជាតិ​អូស្ត្រាលី កាន់​លិខិតឆ្លងដែន​លេខ PE-0402481 ឈ្មោះ ពេញ រិ​ទ្ធី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក និង​ឈ្មោះ សំ​រិ​ទ្ធ ចាន់​ចរិយា ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​ឆ្មប  ស្នាក់​នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ និង​ខណ្ឌដូនពេញ ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។

សមត្ថកិច្ច​បញ្ជាក់​ថា នៅ​ពេល​ដែល​បណ្តា​ប្រទេស​ដទៃ​ចេញ​ច្បាប់​បិទ​មិន​ឲ្យ​មានការ​ជួល​ស្រី្ត​ពពោះ​ដើម្បី​បង្កើតកូន​ជំនួស​បណ្តាញ​ជំនួញ​នេះ​បាន​ហូរ​ចូល​កម្ពុជា ហើយ​បង្កើត​មេខ្យល់​ឱ្យ​ដើរ​លួងលោម​អូស​ទាញ​ស្ត្រី​ឲ្យ​រកស៊ី​ឈ្នួល​ពពោះ​ជំនួស​អ្នក​ដែល​ចង់បាន​កូន ហើយ​រហូត​ដល់​ក្រុម​មនុស្ស​ប្រុស​ស្រលាញ់​ប្រុស​ដូច​គ្នា​ចង់បាន​កូន​ក៏​មក​កម្ពុជារ​កកូន​ដែរ ។ ជំនួញ​មួយ​នេះ​ធ្វើ​ឲ្យ​ពួក​ឈ្មួញ​ចំណេញ​កប់​ពពក​អ្នក​ចង់បាន​កូន​ត្រូវ​ចំណាយ​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ការ​ទទួលយក​កូន​នេះ ។

សូម​បញ្ជាក់​ថា នៅ​ពេល​ប្រតិបត្តិការ​សមត្ថកិច្ច​បាន​រឹបអូស​កិច្ចព្រមព្រៀង​ស្ដី​ពី​ការ​ពពោះ​ជំនួស លិខិត​មើលថែ​ទាំ​គ្រប់គ្រង​កូន ទំរង់​កិច្ចព្រមព្រៀង​ស្ដី​ពី​ការ​បញ្ចូល​អរ​ម៉ូ​ន​កូន លិខិតបញ្ជាក់ កំណើត​ថតចំលង និង​សម្ភារ​កូន​ក្មេង​ជាដើម ៕