ពិធីចុះអនុស្សារណៈយោគយល់របស់សម្ព័ន្ធមិត្តសហភាពសហជីពនៃព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ ៖ សហភាពសហជីពកម្ពុជាចំនួន១០ដែលមានសហព័ន្ធសហជីព៧០ អង្គការ២ និងសមាគមន៍២ ដែលសហភាពខ្លះនៅឯករាជ្យមិនទាន់បានចូលក្រុមណាមួយនៅឡើយ
រាជធានីភ្នំពេញ ៖ សហភាពសហជីពកម្ពុជាចំនួន១០ដែលមានសហព័ន្ធសហជីព៧០ អង្គការ២ និងសមាគមន៍២ ដែលសហភាពខ្លះនៅឯករាជ្យមិនទាន់បានចូលក្រុមណាមួយនៅឡើយ
រាជធានីភ្នំពេញ ៖ សហភាពសហជីពកម្ពុជាចំនួន១០ដែលមានសហព័ន្ធសហជីព៧០ អង្គការ២ និងសមាគមន៍២ ដែលសហភាពខ្លះនៅឯករាជ្យមិនទាន់បានចូលក្រុមណាមួយនៅឡើយ ហើយដែលមានសណ្តានចិត្តប្រហាក់ប្រហែលគ្នាកាលពីព្រឹកថ្ងៃទី៣ ខែមីនា ២០១៧ បានមូលមតិគ្នាចងក្រងជាសម្ព័ន្ធមិត្តដើម្បីជាកម្លាំងរួមជួយគ្នាទៅវិញទៅមកក្នុងករណីចាំបាច់ ។
សម្ព័ន្ធមិត្តទាំង១០នោះមានទី១-សហភាពសព័ន្ធសហេជីពជាតិកម្ពុជា CCTU ទី២-សហភាពសហជីពមរតកជាតិកម្ពុជា CCTUH ទី៣-សម្ព័ន្ធសហព័ន្ធសហជីពការងារជាតិកម្ពុជា CNC ទី៤-សហភាពពលកម្មជាតិកម្ពុជា NLC ទី៥-សហភាពស្មារតីយុវជនដើម្បីការងារកម្ពុជា USCCL ទី៦-សភាសហជីពកម្ពុជា CUC ទី៧-សហភាពឯករាជ្យការពារកម្មករនិយោជិក ICWP ទី៨-សម្ព័ន្ធសហព័ន្ធសហជីពកម្ពុជា CAFTU ទី៩-សហភាពអភិវឌ្ឍន៍ការងារ COLD និងទី១០-សហភាពសហជីពជាតិខ្មែរ KNCU ។
ក្នុងនោះដែរលោកបណ្ឌិត ជួន មុំថុល ប្រធានសហភាពសហព័ន្ធសហជីពកម្ពុជាបានលើកឡើងថា ភាគីទាំងអស់បានព្រមព្រៀងគ្នា ទី១-ចងសម្ព័ន្ធមិត្តគ្នារវាងសហភាពសហជីពនៃព្រះរាជណាចក្រកម្ពុជាដោយមានឈ្មោះថា សម្ព័ន្ធមិត្តសហភាពសហជីព នៃព្រះរាជណាចក្រកម្ពុជា ហៅកាត់ថា(សម្ព័ន្ធមិត្តសហជីព) ។ សម្ព័ន្ធមិត្តសហជីពជាអង្គភាពមួយឯករាជ្យមិនស្ថិតនៅក្រោមអាណព្យាបាលរបស់អង្គភាព ឬស្ថាប័នណាមួយឡើយ ។ ទី២-សម្ព័ន្ធមិត្តសហជីពមានគោលបំណងប្រមូលផ្តុំរូបរួមគ្នារវាង សហភាពសហជីព និងសហភាពសហជីពមួយចំនួនដោយមិនប្រកាន់និន្នាការបក្សពួក សាសនា ពូជសាសន៍ ដែលស្ថិតនៅក្នុង ឬក្រៅប្រទេសឡើយ ។ សហការជួយគ្នាយ៉ាងពេញទំហឹង នៅពេលដែលសមាជិករបស់ខ្លួន ត្រុវបានរងគ្រោះដោយជម្ងឺ ការរំលោភបំពានពីបុគ្គល អង្គភាពដ៏ទៃដើម្បីផលប្រយោជន៍សម្ព័ន្ធមិត្តសហជីព ។ ទី៣-សម្ព័ន្ធមិត្តសហជីព កំណត់យកសញ្ញាចាប់ដៃគ្នាជានិមិត្តសញ្ញាសំគាល់ ។ ៤.ភាគីហត្ថលេខីទាំងអស់ត្រូវគោរពតាមច្បាប់ នៃព្រះរាជណាចក្រកម្ពុជា ជាពិសេសច្បាប់ការងារ និងច្បាប់សហជីព ។ ទី៥-សម្ព័ន្ធមិត្តសហជីព ជាអង្គការមួយឯករាជ្យ គ្មានប្រធាន ឬ អ្នកគ្រប់គ្រងបង្គាប់បញ្ជារឡើយ គឺមានតែអគ្គលេខាធិការ១រូប និងលេខាធិការ១រូបប៉ុណ្ណោះ ។ ទី៦-អគ្គលេខាធិការត្រូវបោះឆ្នោតជ្រើសរើសចេញពីសមាជិក សម្ព័ន្ធមិត្តសហជីព ដោយអាណត្តិ២ឆ្នាំម្តង ឬអាចបន្តទៅទៀតតាមការបោះឆ្នោត ។ ទី៧-អគ្គលេខាធិការមានសិទ្ធិជ្រើសរើសលេខា១រូប ដែលមានសមត្ថភាពតាមតម្រូការរបស់អង្គភាព ដើម្បីកោះអញ្ជើញ សម្ព័ន្ធមិត្តសហជីព ប្រជុំក្នុងករណីចាំបាច់ ។ ទី៨-សម្ព័ន្ធមិត្តសហជីព ត្រូវគោរពតាមសីលធម៍របស់ខ្លួនឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ។ ទី៩-សម្ព័ន្ធមិត្តសហជីព មានសិទ្ធិសុំចេញ ឬសុំចូលដោយសេរីមិនមានការហាមឃាត់ឡើយដោយបញ្ជាក់ជាលាយលាក់អក្សរ ។ ការសម្រេចនេះដោយយកសម្លេង៥០ភាគរយបូក១នៃសមាជិកវត្តមានក្នុងប្រជុំ ។ ទី១០-សមាជិក សម្ព័ន្ធមិត្តសហជីព មានកតព្វកិច្ចបង់ប្រាក់ភាគទានដាប់ម៉ឺនរៀលក្នុង១ខែមកសម្ព័ន្ធមិត្តសហជីព ដើម្បីដំណើរការស្ថប័ននេះ និងអាចរកប្រាក់ចំណូលដទៃទៀតបាន ។ ទី១១-ប្រជុំត្រូវការកូរ៉ុម៥០ភាគរយបូក១ ហើយការអនុម័ត ឬសម្រេចករណីនិមួយៗ ត្រូរគោរពតាមការបោះឆ្នោត(៥០បូក១)នៃសម្ព័ន្ធមិត្តសហជីពវត្តមាន ។ ទី១២-សម្ព័ន្ធមិត្តសហជីព ត្រូវរៀចំត្រាមួយ ដើម្បីសមស្របតាមច្បាប់ ។ ទី១៣-សម្ព័ន្ធមិត្តសហជីព ត្រូវមានទីតាំងទៅតាមអគ្គលេខាធិការជាប់ឆ្នោត ។ ទី១៤-មិនត្រូវរំលោភបំពានលើសិទ្ធិអ្នកដ៏ទៃ ឬអង្គភាពដទៃឡើយ ។ ទី១៥-ត្រូវស្មោះត្រង់និង សម្ព័ន្ធមិត្តសហជីព ករណីមានកំហុសធ្ងន់ធ្ងរត្រុវបណ្តេញចេញតាមការបោះឆ្នោត(៥០បូក១) ។ ទី១៦-សម្ព័ន្ធមិត្តសហជីព មិនត្រូវប្រព្រឹត្តផ្ទុយនិងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាឡើយ ។
MOU នេះមានសុពលភាពរយៈពេលពីរឆ្នាំគិតពីថ្ងៃទី១៥ កម្ភៈ ២០១៧ ដល់ថ្ងៃទី១៥ កម្ភៈ ២០១៩ និងចុះហត្ថលេខា និងបោះត្រាដោយតំណាងសហភាពសម្ព័ន្ធមិត្តមួយៗ និងជាធរមានចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។ ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារបស់សម្ព័ន្ធមិត្តសហភាពសហជីពនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ចប់ទៅវិញនៅព្រឹកថ្ងៃដដែលនោះដោយមានការថតរូបរួម និងទទួលទានអាហារប៊ុសហ្វេជាមួយកគ្នា ៕
ចែករំលែកព័តមាននេះ