ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដំណើរ​ភ័យ​​​ខ្លាច​គ្រប់គ្នា​​! ​នៅ​លើស្ពាន​ជ្រោយ​​ចង្វារ

9 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​ប្រភេទ​កូរ៉េ​ស្ទូច​ដឹក​ដែក​មួយ​គ្រឿង ខណៈ​កំពុង​​បើរបរ​​ចុះ​​ពីលើ​​ស្ពាន​ជ្រោយ​ចង្វារ ស្រាប់តែ​ដាច់ខ្សែ​ឆ្លង​​ចរន្ត​ភ្លើង បណ្តាល​ឱ្យ​​ឆាប​​ឆេះ​រថយន្ត​​ តែត្រូវពន្លត់បានវិញ កើតឡើង​កាលពី​វេលា​ម៉ោង​០២ និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​០៣ មីនា ២០១៧ ​នេះ ។

រាជ​ធានី​​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​ប្រភេទ​កូរ៉េ​ស្ទូច​ដឹក​ដែក​មួយ​គ្រឿង ខណៈ​កំពុង​​បើរបរ​​ចុះ​​ពីលើ​​ស្ពាន​ជ្រោយ​ចង្វារ ស្រាប់តែ​ដាច់ខ្សែ​ឆ្លង​​ចរន្ត​ភ្លើង បណ្តាល​ឱ្យ​​ឆាប​​ឆេះ​រថយន្ត​​ តែត្រូវពន្លត់បានវិញ កើតឡើង​កាលពី​វេលា​ម៉ោង​០២ និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​០៣ មីនា ២០១៧ ​នេះ ស្ថិតនៅ​​ខាងកើតស្ពាន​ជ្រោយចង្វារ ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ហេតុការណ៍នេះបាន​​បង្ក​ការ​​​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ​សំណាងល្អហើយ ​មិន​មានមនុស្សរងគ្រោះ​ថ្នាក់នោះទេ​​​ ហើយ​​គេ​ឃើញ​​ទាំង​​អ្នក​បើកបរ, ប្រជាពលរដ្ឋ រួម​ទាំង​កម្មករ​ នាំ​គ្នារ​ត់ទៅ​ជួយ​រក​ទឹក​​​ពន្លត់​​វិញ ​ ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​សម្រួល​ចរាចរណ៍ និង​ត្រួតពិនិត្យ​កន្លែងកើត​ហេតុ ។