ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​យល់​ដឹង​ លក្ខខណ្ឌ “​ការ​កំណត់​ល្បឿន​បើកបរ​” នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ល្បឿន​ទាប​បំផុត (​អប្បបរមា​) និង​លឿន​បំផុត (​អតិបរមា​) សម្រាប់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ត្រូវ​បាន​កំណត់​ដូច​ខាងក្រោម ៖អប្បបរមា អតិបរមាល្បឿន(​យឺត​បំផុត​)…

រាជធានី​ភ្នំពេញ ៖ ល្បឿន​ទាប​បំផុត (​អប្បបរមា​) និង​លឿន​បំផុត (​អតិបរមា​) សម្រាប់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ត្រូវ​បាន​កំណត់​ដូច​ខាងក្រោម ៖
អប្បបរមា អតិបរមា
ល្បឿន(​យឺត​បំផុត​) 60 – 120km/h (​លឿន​បំផុត​) រថយន្ត​គ្រួសារ​/​ធុន​ស្រាល
ល្បឿន(​យឺត​បំផុត​) 60 – 100km/h (​លឿន​បំផុត​) រថយន្ត​ធុន​ធ្ងន់​មិន​មាន​សណ្តោង​សឺ​ម៉ី​រ៉ឺ​ម៉ក ឬ​ម៉ូតូ​500cc/27kW​ឡើង​ទៅ
ល្បឿន(​យឺត​បំផុត​) 60 – 80km/h (​លឿន​បំផុត​) រថយន្ត​សណ្តោង​សឺ​ម៉ី​រ៉ឺ​ម៉ក ឬ​សណ្តោង​យាន​ដំណើរ​កំសាន្ត ។

ករណី​មាន​ផ្លា​ក​សញ្ញា​កំណត់​ល្បឿន​អតិបរមា អ្នកបើកបរ​ត្រូវ​អនុវត្ត​តាម ជា​កំហិត ជំនួស​ឱ្យ​គោលការណ៍​ខាងលើ ។

ករណី​ផ្លូវ​កោង ច្រកចូល​ចំហៀង ទៅ​ផ្លូវ​ល្បឿន​លឿន អ្នកបើកបរ​ត្រូវ​បាន​កំណត់​ឱ្យ​បើកបរ​ត្រឹមតែ 40km/h ប៉ុណ្ណោះ រួច​ទើបត្រូវ​បង្កើន​ល្បឿន​ដល់ 60km/h ។
ដោយឡែក​កន្លែង ដែល​ចាំបាច់​ត្រូវ​បន្ថយល្បឿន ក៏​ត្រូវ​បាន​ដាក់​នូវ​គំនូស​រំ​ញ័រ (Rumble Stripes) ដើម្បី​ដាស់តឿន​ដល់​អ្នកបើកបរ​ផង​ដែរ ។

លក្ខខណ្ឌ​គួរ​យល់​ដឹង​អំពី ” មធ្យោបាយ​ត្រូវ​បាន​ហាមឃាត់ ” ដែល​មិន​អនុញ្ញាត​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ មុន​ពេល​ដាក់​ដំណើរការ​សាកល្បង ដោយ​ឥត​គិតថ្លៃ​ពេញ​មួយ​ខែតុលា ឆ្នាំ​២០២២ ខាង​មុខ ៖

  • ថ្មើរជើង
  • ទោចក្រយាន (​កង់​)
  • ត្រីចក្រយាន (​ស៊ី​ក្លូ​)
  • យាន​អូស​ដោយ​សត្វ (​រទេះ​)
  • ទោចក្រយានយន្ត (​ម៉ូតូ​) ក្រោម 500cc ឬ​ក្រោម 27kw
  • ត្រីចក្រយានយន្ត
  • ម៉ូតូ​កង់​បួន
  • យានយន្ត​ដែល​មាន​ល្បឿន​អតិបរមា​មិន​លើស​ពី 70km/h
  • យាន​យ​ន្តុ​ប្បក​រណ៍​ដែល​មាន​ល្បឿន​អតិបរមា​មិន​លើស​ពី 40km/h
  • យានយន្ត​សណ្តោង​រ៉ឺ​ម៉ក ​។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា​៖ “​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​” នឹង​បើក​ឱ្យ​ប្រើប្រាស់​សាកល្បង​ដោយ​ឥត​គិតថ្លៃ ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២២​។

សូម​គោរព​ច្បាប់​ចរាចរណ៍ និង​បើកបរ​ដោយ​ការ​ទទួលខុសត្រូវ ។ ថ្ងៃនេះ​ថ្ងៃស្អែក​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ