ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ចាប់ផ្តើម​ផលិត​បន្ទះ​ឈី​ប​ជា​លើក​ដំបូង

1 ឆ្នាំ មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​របស់​វៀតណាម FPT បាន​ចាប់ផ្តើម​ដំណើរការ​ផលិត​បន្ទះ​ឈី​ប

វៀតណាម ៖ ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​របស់​វៀតណាម FPT បាន​ចាប់ផ្តើម​ដំណើរការ​ផលិត​បន្ទះ​ឈី​ប (semiconductor chip) ជា​លើក​ដំបូង​របស់​ខ្លួន​ដែល​ត្រូវ​គេ​ប្រើប្រាស់​នៅ​ក្នុង​ឧបករណ៍​វេជ្ជសាស្ត្រ នៅ​ថ្ងៃ​ពុធ ទី ២៨ កញ្ញា​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ដើម្បី​ចូលរួម​ក្នុង​ឧស្សាហកម្ម​សកលលោក​ដែល​កំពុង​មានការ​ប្រកួតប្រជែង​។

ក្រុមហ៊ុន FPT និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា ខ្លួន​មាន​បំណង​ផ្គត់​ផ្គង់បន្ទះ​ឈី​ប​ចំនួន ២៥​លាន​ទូ​ទាំង​ពិភពលោក​នៅ​ឆ្នាំ ២០២៣ និង​កំពុង​សម្លឹង​មើល​ជប៉ុន តៃវ៉ាន់ ចិន និង​អា​មេ​រិ​ក​ជាទី​ផ្សារ​ដ៏​សំខាន់​សម្រាប់​បន្ទះ​ឈី​ប​ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​អ្វី​ៗ​គ្រប់យ៉ាង​ចាប់ពី​គ្រឿង​បរិក្ខា​អេ​ឡិច​ត្រូវ​និ​ចរ​ហូត​ដល់​គ្រឿង​លំហរ​អាកាស និង​កំពុង​មាន​តម្រូវការ​ខ្ពស់ ដោយសារ​តែ​ខ្សែ​សង្វាត់​ផ្គត់​ផ្គង​ត្រូវ​បាន​រំខាន​ដោយសារ​តែ​ការ​រាតត្បាត​កូ​វី​ដ ១៩​។

ចំណែក​ក្រុមហ៊ុន Samsung និយាយ​ថា​ខ្លួន​នឹង​ចាប់ផ្តើម​ផលិត​បន្ទះ​ឈី​ប​នៅ​ក្នុង​ប្រទេស​វៀតណាម​នៅ​ខែកក្កដា ឆ្នាំ ២០២៣ បន្ទាប់​ពី​បណ្តាក់​ទុក​ចំនួន ៩២០​លាន​ដុល្លារ​ទៅ​ក្នុង​រោងចក្រ​របស់​ខ្លួន​ស្ថិត​នៅ​ក្នុង​ខេត្ត Thai Nguyen កាលពីដើម​ឆ្នាំ​នេះ​។

ក្រុមហ៊ុន Intel បា​នប​ង្កើ​ការ​វិនិយោគ​ទុក​លើ​ការ​ផលិត​បន្ទះ​ឈី​ប​​ជិត ៥០​ភាគរយ​នៅ​ក្នុង​ឆ្នាំ ២០២១​។

សូម​បញ្ជាក់​ថា ការ​ផលិត​បន្ទះ​ឈី​ប​សរុប​របស់​វៀតណាម​មាន​ស​ក្តានុ​ពល​ក្នុង​ការ​កើនឡើង​ដល់ ១,៦៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៥​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​អា​មេ​រិ​ក Technavio កាលពី​ខែសីហា​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ