សមត្ថកិច្ចកំពុងឆែកឆេរផ្ទះដែលសង្ស័យស្តុកឈើប្រណីតតម្លៃរាប់លានដុល្លារ(មានវីដេអូ)
ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចចម្រុះបានចុះឆែកឆេរផ្ទះ៣កន្លែងដែលសង្ស័យថា បានលាក់ឈើប្រណីតប្រភេទធ្នង់ជាច្រើនម៉ែត្រគូប
ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចចម្រុះបានចុះឆែកឆេរផ្ទះ៣កន្លែងដែលសង្ស័យថា បានលាក់ឈើប្រណីតប្រភេទធ្នង់ជាច្រើនម៉ែត្រគូប
ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចចម្រុះបានចុះឆែកឆេរផ្ទះ៣កន្លែងដែលសង្ស័យថា បានលាក់ឈើប្រណីតប្រភេទធ្នង់ជាច្រើនម៉ែត្រគូប ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពីលោកអភិបាលខេត្តដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តផងដែរ ។
លោក ប៊ុន សម្បត្តិ នាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋបានឱ្យដឹងថា ក្រោមការណែនាំពីលោក វ៉ី សំណាងអភិបាលខេត្តឱ្យយកចិត្តទុកដាក់តាមដានរាល់ការដឹកជញ្ជូនឈើរបស់ក្រុមឈ្មួញរូបលោកបានធ្វើការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបនេះ ។ លោកនាយផ្នែកបន្តថា ទាំងនេះក៏ដោយសារតែមានសេចក្តីរាយការណ៍ពីពលរដ្ឋល្អផង ឬទើបកម្លាំងរបស់លោកសម្រេចការងារនេះបានដោយជោគជ័យ ។
បច្ចុប្បន្នឈើទាំងនេះសមត្ថកិច្ចបស់លោកបានប្រមូលយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋរង់ចាំធ្វើការវាស់វែងរកចំនួនឈើពិតប្រាកដ ។ លោកវរសេនីយ៍ត្រី មួន លាង នាយរងការិយាល័យសន្តិសុខស្នងការនគរបាលខេត្តបានប្រាប់ថា ម្ចាស់ផ្ទះសង្ស័យត្រូវបានស្គាល់ឈ្មោះ ងួន ចាន់ថា ភេទប្រុស អាយុ៣៨ឆ្នាំ និងប្រពន្ឋឈ្មោះ នួន ជឿន អាយុ២៥ឆ្នាំ ។ ចំពោះផ្ទះដែលសមត្ថកិច្ចកំពុងឆែកឆេរនេះស្ថិតនៅក្នុងភូមិកណ្តាល ឃុំមហាសាំង ស្រុកភ្នំស្រួច ។
ក្នុងការបង្ក្រាបឈើប្រណីតនេះដែរមហាជនបាននាំគ្នារិះគន់ទៅលើអស់លោកប៉េអឹមខេត្តក៏ដូចជានគរបាលសេដ្ឋកិច្ចខេត្តជាខ្លាំង ព្រោះតែអស់លោកទាំងនោះធ្វើខ្លួនមិនស័ក្តិសមជាសមត្ថកិច្ចដែលបង្ក្រាបបទល្មើសព្រៃឈើឡើយ ហើយមូលហេតុដែលមានការរិះគន់នេះដោយសារតែអស់លោកទាំងនោះបានប្រមូលយកឈើទៅដាក់តាមឡានរៀងខ្លួនហើយដឹកយកចេញពីកន្លែងបង្ក្រាបទៅបាត់អស់ ដែលការដឹកនេះត្រូវបានដឹងថា មិនមែនដឹកយកទៅដាក់កន្លែងមេព្រៃឡើយ គឺដឹកយកទៅធ្វើជាកម្មសិទ្ឋផ្ទាល់ខ្លួនទៅវិញ ។
ពាក់ព័ន្ឋនឹងការជញ្ជូនយកឈើពីសំណាក់នគរបាលសេដ្ឋកិច្ចខេត្ត និងកងរាជអាវុធហត្ថខេត្ត និងស្រុកនេះដែរលោក ប៊ុន សម្បត្តិ បាននិយាយថា លោកពិតជាមិនយល់ចំពោះសកម្មភាពរបស់អស់លោកទាំងនោះឡើយ ។ រឿងនេះលោកបានស្តីបន្ទោសដល់អស់លោកដែលជញ្ជូនយកឈើខុសគោលការនេះដែរ តែពួកគាត់ជាសមត្ថកិច្ចទាំងនោះហាក់បីដូចជាមិនយកចិត្តទុកដាក់ស្តាប់តាមឡើយ ។
មហាជនដែលរស់នៅក្បែរកន្លែងបង្ក្រាបបានរិះគន់អស់លោកនគរបាលសេដ្ឋកិច្ចខេត្ត និងកងរាជអាវុធហត្ថស្រុកខេត្តដែលចូលរួមបង្ក្រាបនេះថា ពួកអស់លោកទាំងនោះមិនមែនមកបង្ក្រាបដូចមេព្រៃទេ បើមកប្លន់យកឈើត្រូវជាង ព្រោះអស់លោកទាំងនោះជញ្ជូនយកឈើស្រេចតែអំពើចិត្ត ដោយពុំបានធ្វើកំណត់ហេតុត្រឹមត្រូវដូចមេព្រៃឡើយ ៕
ចែករំលែកព័តមាននេះ