ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​បា​ឡុ​ងមួយ​នៅ​សៀមរាប ខណៈ​កំពុង​ដឹក​ភ្ញៀវ​បរទេស​ទស្សនា​ពីលើ​អាកាស

9 ឆ្នាំ មុន

ខេត្តសៀមរាប ​៖ ​បា​ឡុ​ងមួយ​គ្រឿង ខណៈកំពុងដឹក​ភ្ញៀវ​បរទេសចំនួន​៩​នាក់ ក្នុង​នោះ​មាន​ខ្មែរ​ម្នាក់​ជា​អ្នកបើកបរដើម្បី​នាំ​ភ្ញៀវ​ទស្សនា​ពីលើ​អាកាស

ខេត្តសៀមរាប ​៖ ​បា​ឡុ​ងមួយ​គ្រឿង ខណៈកំពុងដឹក​ភ្ញៀវ​បរទេសចំនួន​៩​នាក់ ក្នុង​នោះ​មាន​ខ្មែរ​ម្នាក់​ជា​អ្នកបើកបរដើម្បី​នាំ​ភ្ញៀវ​ទស្សនា​ពីលើ​អាកាស មើល​ទេសភាព ដែល​ប្រជាពលរដ្ឋ​រស់នៅ បាន​ធ្លាក់​ចុះ​មក​ដី ប៉ុន្តែ​ពុំ​មាន​ភ្ញៀវ​ណា​ម្នាក់​រង​របួស​ក្នុង​ហេតុ​ការ​ខាងលើ​នោះ​ទេ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប នេះ​ជា​ការ​ធ្វេសប្រហែស​របស់​អ្នកបើកបរ ​។

ហេតុ​ការណ៍​បា​ឡុ​ង​ធ្លាក់​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​ និង​៣០​នាទី ថ្ងៃ​ទី​៣ មីនា ​២០១៧​នេះ ស្ថិត​នៅ​ចំណុច ភូមិ​ទឹកថ្លា សង្កាត់​ទឹក​វិល ខេត្តសៀមរាប ​។

តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក ទិន ណា​រ៉ុ​ង អធិការ​ក្រុង​សៀម​រាម​បានឱ្យ​ដឹង​ថា បា​ឡុ​ង​ដែល​ធ្លាក់​នោះ បាន​ហោះ​ចេញ​មក​ពី​ភូមិសាស្ត្រ ឃុំក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ហើយ​បាន​មក​ធ្លាក់​ស្ថិត​នៅ​ចំណុច​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ។ ​ភ្ញៀវ​បរទេសមាន​ចំនួន​៨​នាក់ និង​ខ្មែរ​ម្នាក់​ជា​អ្នក​បើក​បា​ឡុ​ង​ មិន​បណ្តាល​ឱ្យ​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ ភ្លាមៗគេឃើញ​មាន​រថយន្ត​បាន​មក​ទទួល​ទៅ​យក​មនុស្ស​ទាំង​អស់នោះ​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ ៕​