ប្រមុខរាជរដ្ឋាភិបាលប្រកាសបន្ថែម2លានដុល្លារទិញរថយន្តអ្នកការទូត
រាជធានីភ្នំពេញ ៖ ដោយមើលឃើញពីកង្វះខាតនិងសេចក្តីត្រូវការចាំបាច់របស់ស្ថានទូតខ្មែរនៅបរទេស កាលពីរសៀល ថ្ងៃទី១ ខែមីនា
រាជធានីភ្នំពេញ ៖ ដោយមើលឃើញពីកង្វះខាតនិងសេចក្តីត្រូវការចាំបាច់របស់ស្ថានទូតខ្មែរនៅបរទេស កាលពីរសៀល ថ្ងៃទី១ ខែមីនា
រាជធានីភ្នំពេញ ៖ ដោយមើលឃើញពីកង្វះខាតនិងសេចក្តីត្រូវការចាំបាច់របស់ស្ថានទូតខ្មែរនៅបរទេស កាលពីរសៀល ថ្ងៃទី១ ខែមីនា សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្រេចផ្តល់ថវិកាបន្ថែមចំនួន២លានដុល្លារ ដើម្បីទិញមធ្យោបាយប្រើប្រាស់ឱ្យបានសមរម្យសម្រាប់អ្នកការទូតខ្មែរនៅបរទេស ។
សម្តេចតេជោ ហ៊ុន សែន បានសម្រេចបែបនេះ ក្នុងពេលអញ្ជើញចូលរួមបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងទិសដៅឆ្នាំ២០១៧របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលបានប្រារព្ធធ្វើរយៈពេល២ថ្ងៃពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ទី១ ខែមីនា។ ពិធីបើកសន្និបាត បានធ្វើឡើងនៅទីស្តីការក្រសួងការបរទេស ឯពិធីបិទប្រារព្ធនៅវិមានសន្តិភាព ដោយមានការចូលរួមពីមន្ត្រីការទូតកម្ពុជាទាំងអស់នៅបរទេស និងមន្ត្រីនៅទីស្តីការក្រសួងការបរទេសសរុបជាង១០០នាក់ ។
សម្តេចតេជោបានលើកឡើងថា ដោយ មើលឃើញអំពីកង្វះខាតនិងសេចក្តីត្រូវការចាំបាច់របស់ស្ថានទូតខ្មែរនៅបរទេស សម្តេចបានសម្រេចផ្តល់ថវិកាបន្ថែម២លានដុល្លារ ដើម្បីទិញមធ្យោបាយប្រើប្រាស់ឱ្យបានសមរម្យ ។ការសម្រេចនេះ គឺបន្ទាប់ពីលោកទេសរដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ជម្រាបសម្តេចថា រថយន្តរបស់អ្នកការទូតចាស់ពេក បើកចូលក្រុងនៅប្រទេសគេៗលែងចង់ឲ្យចូលហើយ ។
សម្តេចតេជោថ្លែងថា ក្នុងនាមជាប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចតែងតែគិតគូរអំពីសុខទុក្ខមន្ត្រីរាជការ ជាពិសេសការដំឡើងប្រាក់ខែ ដែលមិនតិចជាង៩៥ម៉ឺនរៀល ព្រមទាំងប្រាក់ឧបត្ថម្ភ៥០.០០០ម៉ឺនរៀលក្នុងម្នាក់ៗនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅឆ្នាំ២០១៧ នេះទៀតផង។
សម្តេចតេជោបានផ្តល់អនុសាសន៍ និងចែករំលែកនូវបទពិសោធន៍ល្អៗជាច្រើនដល់មន្ត្រីការទូតដែលកំពុងបំពេញបេសកម្មទាំងនៅក្នុងស្រុក និងក្រៅប្រទេស ដើម្បីប្រតិបត្តិការងារមានប្រសិទ្ធភាពល្អ ជាពិសេសក្នុងការផ្តល់នូវសេវានានាដល់ពលរដ្ឋកម្ពុជានៅក្រៅប្រទេស និងទេសចរជាដើម ។ ទោះបីកំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើង៧,៧% ក្តី ប៉ុន្តែយើងត្រូវខិតខំឱ្យខ្លាំងឡើងថែមទៀត ។
សម្តេចតេជោ បានស្នើឱ្យមន្ត្រីការទូតនៅបរទេសប្រើប្រាស់ជំនាញ ហើយសកម្មចូលរួមផ្សព្វផ្សាយអំពីសក្តានុពលកម្ពុជា ដើម្បីទាក់ទាញទេសចរ ពាណិជ្ជករ និងអ្នកវិនិយោគទុនមកកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ។ ចំណុចសំខាន់មួយទៀតដែលសម្តេចតេជោបានលើកឡើង គឺត្រូវមានទំនាក់ទំនងការទូតល្អជាមួយ
ប្រទេសជិតខាង ដែលនាំមកនូវសន្តិភាព សហប្រតិបត្តិការ និងផលប្រយោជន៍សម្រាប់ប្រជាជាតិយើងទាំងអស់គ្នា ។ សម្តេចតេជោ ជូនពរឱ្យមន្ត្រីការទូតយើងទាំងអស់ ទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏មានសារៈសំខាន់របស់ប្រទេសជាតិ ។
លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងថា ក្រសួងនឹងពិនិត្យរៀបចំសេចក្តីព្រាងសៀវភៅសមួយ ទាក់ទងនឹងនយោបាយការបរទេស ដើម្បីធ្វើជាត្រីវិស័យសម្រាប់ការងារការទូតឱ្យកាន់តែប្រសើរ ។ ក្នុងរយៈពេល២ថ្ងៃនេះកិច្ចពិភាក្សាបាននិយាយត្រង់ទៅត្រង់មក ដើម្បីអនុវត្តគោលការណ៍ចំណូលចំណាយរបស់ស្ថាប័ន យុទ្ធសាស្ត្រទាក់ទាញអ្នកវិនិយោគ ការគាំពារពលករចំណាកស្រុកទៅក្រៅប្រទេស មូលដ្ឋានវិភាគនយោបាយអន្តរជាតិ និន្នាការសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក ។
លោកទេសរដ្ឋមន្ត្រីបានលើកឡើងថា អង្គសន្និបាតក៏បានលើកឡើងពីការពង្រឹងច្បាប់ប្រឆាំងអំពើពុករលួយ ។ លោកបានសម្តែងអំណរគុណដល់វាគ្មិនដែលបានចូលរួមឧទ្ទេសនាមដើម្បីផ្តល់បទពិសោធន៍ និងចំណេះដឹងដល់មន្ត្រីក្រសួងការបរទេសបន្តការងារទៅមុខ និងសម្រេចការងារការទូតពហុវិស័យ ។ រយៈពេលជិតមួយឆ្នាំនេះ ក្រសួងបានខិតខំធ្វើការងារកំណែទម្រង់ផ្ទៃក្នុងផង និងការរៀបចំបន្ទាត់នយោបាយក្រៅប្រទេសទៅតាមភាពវិវត្តន៍ជាក់ស្តែងនៃពិភពលោកផង ។
លោកទេសរដ្ឋមន្ត្រីថ្លែងទៀតថា ក្រសួងបានបង្កើតនាយកដ្ឋានព្រំដែនដែលត្រូវដើរតួជាសេនាធិការ និងជាយន្តការទំនាក់ទំនងរវាងក្រសួងនឹងអាជ្ញាធរជាតិទំនាក់ទំនងព្រំដែន។ វិឡាស្ថានការទូតនិងសិក្សាអន្តរជាតិ ជាស្ថាប័នថ្មីបង្កើតឡើងដើម្បីពង្រឹងការងារអ្នកការទូតរបស់យើងឲ្យមានវិជ្ជាជីវៈពិតប្រាកដ និងជាតំណាងដ៏ស័ក្តិសមការពារផលប្រយោជន៍ប្រទេសជាតិនិងប្រជាពលរដ្ឋលើឆាកអន្តរជាតិ ។
លោកទេសរដ្ឋមន្ត្រីបន្តថា ក្រសួងបានបង្កើតក្រុមការងារមួយចំនួនដូចជា រៀបចំក្រុមការងារគ្រប់គ្របទិន្នន័យតាមប្រព័ន្ធឌីជីថល និងក្រុមស្រាវជ្រាវព័ត៌មានចូលក្នុងក្រសួង ដើម្បីឲ្យក្រសួងមានក្រុមការងារពិចារណារបស់ខ្លួនដើម្បីប្រឹក្សាការងារដល់ការបរទេស ។
ចំពោះបញ្ហាធនធានមនុស្សនិងហិរញ្ញវត្ថុលោកទេសរដ្ឋមន្ត្រីថ្លែងថា លោកទទួលស្គាល់ថា នេះជាការដ្ឋានដ៏ពិបាកមួយ ជាដំណើរការផ្លាស់ប្តូរផ្នត់គំនិត ឥរិយាបថ និងរបៀបរបបក្នុងក្រសួងទាំងមូល ។ ក្រសួងបង្ខំឲ្យមានតម្លាភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ទាំងចំណាយនិងចំណូលតាមកំណត់ ។ តម្លាភាព សមធម៌ សមត្ថភាព និងគុណសម្បត្តិ ក្នុងការតែងតាំង។ «គិតពីយើងច្រើនជាងគិតពីខ្ញុំ» ពោលគឺគិតពីផលប្រយោជន៍សមូហភាព ផលប្រយោជន៍របស់យើងទាំងអស់គ្នា ច្រើនជាងផលប្រយោជន៍បុគ្គលនិងក្រុមណាមួយ ។
លោកទេសរដ្ឋមន្ត្រីបានថ្លែងក្នុងពេលបិទសន្និបាតថា ដើម្បីសម្រេចឲ្យបានការលើកឡើងនេះ ត្រូវបំបាត់អំពើពុករលួយ ការកេងប្រវ័ញ្ចនិងការនិយមបក្ខពួក ។ ដោយមានការគិតគូរពីសម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងបានគិតដល់មន្ត្រីរាជការបុគ្គលិករបស់យើង ដើម្បីឲ្យការបំពេញការងាររបស់គាត់មានលក្ខណៈសមរម្យ និងមិនត្រូវរំខានដោយកង្វះខាតខាងជីវភាព ។ សម្រាប់អ្នកការទូតនៅបរទេសចាប់ពីដើមឆ្នាំ២០១៧ទៅ ក្រសួងបានដំឡើងប្រាក់ខែនិងប្រាក់ឈ្នួលផ្ទះជូនគាត់ ផ្តល់ប្រាក់ដល់សហព័ទ្ធ និងកូនក្រោមអាយុ១៨ឆ្នាំ ។ កញ្ចប់ថវិកានៃស្ថានតំណាងទាំងនោះ ត្រូវបានពិនិត្យនិងកែសម្រួលតាមនោះដែរ ។
លោកទេសរដ្ឋមន្ត្រីបានលើកឡើងថាបុគ្គលិកថ្នាក់កណ្តាលក៏ត្រូវបានផ្តល់រង្វាន់ជាប្រចាំផងដែរ ។ ក្នុងឆ្នាំ២០១៦កន្លងមកនេះ ក្រសួងការបរទេសបានខំកសាងទំនាក់ទំនងល្អជាមួយប្រទេសជិតខាងលើកិច្ចការងារព្រំដែនទៅជាព្រំដែនសន្តិភាពនិងអភិវឌ្ឍន៍ ។ ដំណើរទស្សនកិច្ចរបស់មេដឹកនាំចិន និងការអញ្ជើញទៅបរទេសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញពីកិច្ចទំនាក់ទំនងបន្ថែមទៀតរបស់ប្រទេសកម្ពុជានិងអន្តរជាតិ ៕
ចែករំលែកព័តមាននេះ