ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ប្រុស​សង្ហា Film Rattapoom ចេញ​មុខ​ទម្លាយ​​យ៉ាង​ច្បាស់​ៗ ក្រោយ​ឃើញ​មាន​រូប​ខ្លួន​ជា​មួយ​មេខ្លោង

1 ឆ្នាំ មុន

អ្នក​និយម​លេង​នៅ​ក្នុង​បណ្ដាញ​សង្គម​ទំនាក់​ទំនងជា​ច្រើន​ប្រាកដជា​បានដឹង និង​បាន​តាមដាន​ហើយ ឃើញ​ថា ចាប់តាំងពី​ផ្ទុះ​រឿង​ការ​បណ្តាក់ទុន ចាប់ខ្លួន​តារា​ស្រី Pinky និង​ម្ដាយ ពី​បទ​ឆ​បោ​.​ក​សាធារណជន និង​បាន​រំ​លោ​.​ភ​ច្បាប់​ស្ដី​ពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​កុំព្យូទ័រ តាម​រយៈ

ប្រទេស​ថៃ ៖ អ្នក​និយម​លេង​នៅ​ក្នុង​បណ្ដាញ​សង្គម​ទំនាក់​ទំនងជា​ច្រើន​ប្រាកដជា​បានដឹង និង​បាន​តាមដាន​ហើយ ឃើញ​ថា ចាប់តាំងពី​ផ្ទុះ​រឿង​ការ​បណ្តាក់ទុន ចាប់ខ្លួន​តារា​ស្រី Pinky និង​ម្ដាយ ពី​បទ​ឆ​បោ​.​ក​សាធារណជន និង​បាន​រំ​លោ​.​ភ​ច្បាប់​ស្ដី​ពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​កុំព្យូទ័រ តាម​រយៈ​ការ​ឃោសនា​ឲ្យ​វិនិយោគ​លើ​រូបិយប័ណ្ណ​បរទេស ឬ​ទីផ្សារ ដើម្បី​បាន​ប្រាក់​ចំណេញ ឆ​បោ​.​ក​លុយ​ប្រជាជន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច អស់​រាប់​ពាន់​លាន​បាត មន្ត្រី និង​ភ្នាក់ងារ​ពិសេស DSI ហាក់​មមាញឹក និង​សកម្ម​ជា​ខ្លាំង ដើម្បី​តាម​រក​ជន​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ក្តី​ឆ​បោ​.​កមួយ​នេះ​ជា​បន្តបន្ទាប់​។

ដោយឡែក បើ​យើង​ក្រឡេក​មក​ដឹង​ឃើញ​ថា មក​ទល់​ពេល​នេះ នៅ​តែ​មាន​តារា​ៗ​ល្បី​ៗ​នៅ​ក្នុង​សិល្បៈ​ថៃ​ជា​ច្រើន ដែល​លេច​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ថា មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ក្តី​នេះ ជា​ពិសេស ក្នុង​នោះ​គេ​ក៏​បានឃើញ​មាន​តារា​សម្តែង​ប្រុស​រូបរាង​ស្រស់​សង្ហា មុខមាត់​មាន​មន្ត​ស្នេហ៍​លោក Film Rattapoom ម្នាក់​ផង​ដែរ ដែល​ត្រូវ​បាន​គេ​នាំ​គ្នា​ដាក់​ការ​សង្ស័យ​ព្រោងព្រាត​ថា លោក​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ​ហើយ​មើលទៅ ខណៈ​ពេល​ដែល​លេច​ចេញ​នៅ​រូបថត​របស់​លោក​ជាមួយនឹង​មេខ្លោង​ក្នុង​រឿង​ឆ​បោ​.​ក​លុយ​មួយ​នេះ​។

ជាក់ស្ដែង នេះ​បើ​យោង​ទៅ​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​ដ៏​ល្បី​នៅ​ក្នុងស្រុក​ថៃ បាន​ប្រាប់​អោយ​ដឹង​ថា «​បន្ទាប់​ផ្ទុះ​ការ​សង្ស័យ​ថា តារា​ប្រុស Film Rattapoom មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ក្តី​នេះ បន្ទាប់​មក​ខាង​សារព័ត៌មាន​ថៃ ក៏​បាន​ទំនាក់ទំនង​ទៅ​តារា​ប្រុស​រូប​នេះ​ភ្លាម ដើម្បី​សាកសួរ​អំពី​រឿងរ៉ាវ​ដែល​កំពុង​តែ​ផ្ទុះ​កក្រើក​ឡើង​ឥត​ឈប់​ឈរ​កាន់តែ​រីក​រាលដាល​ទៅ​ៗ​»។

ទន្ទឹម​នឹង​នោះ​ផង​ដែរ លោក Film Rattapoom ក៏​បាន​ទម្លាយ​យ៉ាង​ច្បាស់​ៗ​បែប​នេះ​ថា «​ក្នុង​រូបភាព​ដែល​លេចឡើង គឺជា​រូបភាព​ដែល​លោក​បាន​ទៅ​ចូលរួម​កម្មវិធី​មួយ​កាលពី​ឆ្នាំ​២០១៨ ក្នុង​ឋានៈ​ជា​តា​រា​ដែល​គេ​អញ្ជើញ​មួយ​រូប​តែ​ប៉ុណ្ណោះ ហើយ​លោក​ក៏​មិន​បាន​ស្គាល់​ជាមួយ​មេខ្លោង​ឆ​បោ​.​ក​នោះ​ស្ងាត់​ៗ​អ្វី​នោះ​ដែរ ពោល​គឺ​ស្គាល់​ត្រឹម​ថា មេខ្លោង​ឆ​បោ​.​ក​នោះ​ជា​ក្មេង​ម្នាក់​ដែល​កាន់កា​.​ប់​មុខ​ជំនួញ​ច្រើន​រាប់​មិន​អស់​ក្នុង​ដៃ ដែល​អ្នក​ណា​ៗ​ក៏​ស្គាល់ឈ្មោះ​។

តារា​ប្រុស​រូប​នេះ​បាន​បន្ត​ទៀត​ថា «​ចំពោះ​រឿង​បណ្តាក់ទុន Forex 3D នេះ​ដែរ ដំបូង​លោក​ចាប់អារម្មណ៍​ដូច​គ្នា តែ​ដោយសារ​តែ​លោក​មិន​មាន​ពេលវេលា ទើប​លោក​មិន​បណ្តាក់ទុន ហើយ​លោក​ក៏​មិន​បាន​បបួល​អ្នក​ណា ឬ​លួងលោម​អ្នក​ណា​ឱ្យមក​បណ្តាក់ទុន​នាំ​ឱ្យ​ខាតបង់​នេះ​ដែរ​»​។

យ៉ាងណាមិញ ឃើញ​ថា អស់​រយៈពេល​មួយ​ខែ​ជាង​ទៅ​ហើយ ដែល​តារា​សម្ដែង​ស្រី Pinky Savika និង​ម្តាយ រួម​ជាមួយ​បងប្រុស​របស់​នាង មក​ទល់​ពេល​នេះ​អ្នក​ទាំង​៣​កំពុង​តែ​នៅ​ជាប់​ពន្ធនាគារ​នៅ​ឡើយ​នោះ​ទេ ដោយនៅ​ពុំ​ទាន់​ទទួល​បាន​នៅ​ការ​ធានា​ឱ្យ​នៅ​ក្រៅ​ឃុំ​ឡើយ ខណៈ​ក្រុម​ភ្នាក់ងារ​ពិសេស DSI ក៏​កំពុង​តែ​ស៊ើបអង្កេត​បន្ត​នៅ​លើ​រឿង​ក្តី​ដ៏​ក្តៅ​គគុក​មួយ​នេះ​ផង​ដែរ ព្រោះ​មាន​ជន​រង​គ្រោះ​មិន​តិច​នាក់​នោះ​ទេ ដែល​បាន​ខាតបង់​ទ្រព្យ​ស​ម្បិ​ត្ត​លុយកាក់ ដោយសារ​តែ​ការ​បណ្តាក់​ទុក​ឆ​បោ​.​កតាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ដែល​ក្នុង​ករណី​នេះ​មាន​ជនសង្ស័យ​សរុប​ចំនួន​១៩​នាក់ ហើយ​ក្នុង​នោះ​មាន​ម្ដាយបង្កើត និង​បងប្រុស​បង្កើត​នាង តារា​ស្រី Biteoy និង​ស្វាមី​លោក DJMan តារា​ប្រុស Krating និង​មិត្ត​ស្រី​លោក Ball Kummun លោក​Toh Saksit ព្រមទាំង​មាន​តារា​ល្បី​ៗ​ជា​ច្រើន​នាក់​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ