ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​ជាង​៣០០​រង​គ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​នៅ​ក្រៅប្រទេស

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា សម្រាប់​ឆ្នាំ​២០១៦​កន្លង​មក​ក្រសួងការបរទេស​បាន​ជួយ​សង្គ្រោះ និង​ធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​ខ្មែរ​ពី​បរទេស​សរុប​ចំនួន​៨១៥​នាក់

រាជធានី​ភ្នំពេញ ៖  យោង​តាម​របាយការណ៍​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា សម្រាប់​ឆ្នាំ​២០១៦​កន្លង​មក​ក្រសួងការបរទេស​បាន​ជួយ​សង្គ្រោះ និង​ធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​ខ្មែរ​ពី​បរទេស​សរុប​ចំនួន​៨១៥​នាក់ ក្នុង​នោះ​មាន​ជន​រង​គ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​មាន​ចំនួន​៣៦៦​នាក់ ។ របាយការណ៍​នេះ​ត្រូវ​បាន​លើក​​ឡើង​នៅ​ក្នុង​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៧​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ធ្វើ​​ឡើង​កាលពី​ចុងខែ​កុម្ភៈ កន្លង​មកនេះ  ។ របាយការណ៍​ក្រសួងការបរទេស​ដដែល​បាន​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ​កម្ពុជា​បាន​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​​ចំនួន ៨៥.៥៧៦​នាក់​ផង​ដែរ ។

ចំណែក​របាយ​ការ​ណ៏​របស់​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៏​ក្រសួងមហាផ្ទៃ​វិញ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​ក្រសួង​មហាផ្ទៃ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនបរទេស​ដែល​ឆ្លង​ដែន​ខុសច្បាប់​មានការ​ស្នាក់​នៅ​ផុតកំណត់​ទិដ្ឋាការ និង​ស្នាក់​នៅ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​បាន​បញ្ជូន​ទៅ​ប្រទេស​​របស់​គេ​វិញ​មាន​ចំនួន​១២.០៨៨​នាក់ មាន​៧៧​សញ្ជាតិ ។ របាយ​ការ​ណ៏​បាន​បញ្ជាក់​ថា ដោយឡែក​សម្រាប់​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៧​នេះ អាជ្ញាធរ​កម្ពុជា​បាន​ធ្វើ​ការ​បញ្ជូន​ជនបរទេស​រស់នៅ​ខុសច្បាប់​ចេញពី​ប្រទេស​កម្ពុជា​ជាង​៤០០​នាក់ មាន​២៤​សញ្ជាតិ​ផង​ដែរ ៕