ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nations League ៖ អេ​ស្ប៉ា​ញ​ផ្តួល​ព័រ​ទុ​យ​ហ្គា​ល់​ឡើង​ទៅ​បង្គ្រប់​វគ្គ​៤​ក្រុម​ចុង​ក្រោយ

1 ឆ្នាំ មុន

ព័រ​ទុ​យ​ហ្គា​ល់ ៖ ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​បាន​ក្លាយជា​ក្រុម​ចុង​ក្រោយ​គេ​បង្អស់ ដែល​បាន​ឡើង​ទៅ​

ព័រ​ទុ​យ​ហ្គា​ល់ ៖ ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​បាន​ក្លាយជា​ក្រុម​ចុង​ក្រោយ​គេ​បង្អស់ ដែល​បាន​ឡើង​ទៅ​កាន់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍ UEFA Nations League រដូវ​កាល ២០២២-២៣​។ ក្រោយ​ផ្តួល​ក្រុម​ម្ចាស់ផ្ទះ​ព័រ​ទុ​យ​ហ្គា​ល់​នៅ​ឯ​កីឡដ្ឋាន Municipal de Braga ដោយ​លទ្ធផល ១-០ កាលពី​យប់មិញ​។

ខ្សែប្រយុទ្ធ Álvaro Morata ដែល​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លិប Atlético Madrid គឺជា​តួអង្គ​ឯក​ក្នុង​ការ​រក​គ្រាប់​បាល់​ជ័យជម្នះ​នៅ​នាទី​៨៨ សម្រាប់​ក្រុម​រហស្សនាម​គោ​ជល់​អេ​ស្ប៉ា​ញ ដើម្បី​ឡើង​ទៅ​បង្គ្រប់​វគ្គ​នៅ​៤​ក្រុម​ចុង​ក្រោយ (​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​) ដែល​រួម​មាន ក្រូ​អាត អ៊ី​តា​លី និង ហូ​ឡង់​។

ការ​ចាប់ឆ្នោត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ គ្រោង​នឹង​ធ្វើ​ឡើង​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​លី​គ​អាជីព ខណៈ​ដែល​ការ​ប្រកួត​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៤-១៥ ខែមិថុនា ឆ្នាំ​២០២៣​។

លី​គ A ពូ​ល ១
-​ក្រូ​អាត ឈរ​នៅ​កំពូល​តារាង​មាន​១៣​ពិន្ទុ ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ
-​ដា​ណឺ​ម៉ាក ឈរ​នៅ​លេខ​២​មាន​១២​ពិន្ទុ បន្ត​លេង​នៅ​លី​គ A រដូវ​កាល ២០២៤-២៥
-​បារាំង ក្រុម​ការពារ​តំណែង​ជើងឯក ឈរ​នៅ​លេខ​៣ មាន​៥​ពិន្ទុ បន្ត​លេង​នៅ​លី​គ A រដូវ​កាល ២០២៤-២៥
-​អូ​ទ្រី​ស នៅ​បាត​តារាង​មាន​៤​ពិន្ទុ ធ្លាក់​ទៅ​លេង​នៅ​លី​គ B រដូវ​កាល ២០២៤-២៥

លី​គ A ពូ​ល ២
-​អេ​ស្ប៉ា​ញ ឈរ​នៅ​កំពូល​តារាង​មាន​១១​ពិន្ទុ ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ
-​ព័រ​ទុ​យ​ហ្គា​ល់ ឈរ​នៅ​លេខ​២​មាន​១០​ពិន្ទុ បន្ត​លេង​នៅ​លី​គ A រដូវ​កាល ២០២៤-២៥
-​ស្វី​ស ឈរ​នៅ​លេខ​៣ មាន​៩​ពិន្ទុ បន្ត​លេង​នៅ​លី​គ A រដូវ​កាល ២០២៤-២៥
-​សាធារណរដ្ឋ​ឆែក នៅ​បាត​តារាង​មាន​៤​ពិន្ទុ ធ្លាក់​ទៅ​លេង​នៅ​លី​គ B រដូវ​កាល ២០២៤-២៥

លី​គ A ពូ​ល ៣
-​អ៊ី​តា​លី ឈរ​នៅ​កំពូល​តារាង​មាន​១១​ពិន្ទុ ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ
-​ហុង​គ្រី ឈរ​នៅ​លេខ​២​មាន​១០​ពិន្ទុ បន្ត​លេង​នៅ​លី​គ A រដូវ​កាល ២០២៤-២៥
-​អា​ល្លឺ​ម៉​ង់ ឈរ​នៅ​លេខ​៣ មាន​៧​ពិន្ទុ បន្ត​លេង​នៅ​លី​គ A រដូវ​កាល ២០២៤-២៥
-​អង់គ្លេស នៅ​បាត​តារាង​មាន​៣​ពិន្ទុ ធ្លាក់​ទៅ​លេង​នៅ​លី​គ B រដូវ​កាល ២០២៤-២៥

លី​គ A ពូ​ល ៤
-​ហូ​ឡង់ ឈរ​នៅ​កំពូល​តារាង​មាន​១៦​ពិន្ទុ ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ
-​បែ​ល​ហ្ស៊ិ​ក ឈរ​នៅ​លេខ​២​មាន​១០​ពិន្ទុ បន្ត​លេង​នៅ​លី​គ A រដូវ​កាល ២០២៤-២៥
-​ប៉ូ​ឡូញ ឈរ​នៅ​លេខ​៣ មាន​៧​ពិន្ទុ បន្ត​លេង​នៅ​លី​គ A រដូវ​កាល ២០២៤-២៥
-​វែ​លស៍ នៅ​បាត​តារាង​មាន​១​ពិន្ទុ ធ្លាក់​ទៅ​លេង​នៅ​លី​គ B រដូវ​កាល ២០២៤-២៥៕ (​ដកស្រង់​ចេញពី UEFA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ