ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យទីពឹងអី ! បើ​​ប្តីក៏ពិការ ប្រពន្ធក៏​ពិការ​

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ លោកតា លោកយាយ​ចាស់ជរា និង​ពិការ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​កំពុង​រស់នៅ​យ៉ាង​លំបាក​បំផុត បាន​លើកដៃ​សំពះ​សូម​ក្តី​មេត្តា​ពី​សប្បុរ​ជន​ជិត​ឆ្ងាយ​ទាំងអស់​សូម​មេត្តា​ជួយ​ដល់​រូប​គាត់​ទាំង​ពីរ​នាក់​ផង ព្រោះ​សព្វថ្ងៃ​ពឹង​លើ​យាយ​ដើរ​លក់​ដំឡូង

ខេត្តកំពង់ឆ្នាំង ៖ លោកតា លោកយាយ​ចាស់ជរា និង​ពិការ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​កំពុង​រស់នៅ​យ៉ាង​លំបាក​បំផុត បាន​លើកដៃ​សំពះ​សូម​ក្តី​មេត្តា​ពី​សប្បុរ​ជន​ជិត​ឆ្ងាយ​ទាំងអស់​សូម​មេត្តា​ជួយ​ដល់​រូប​គាត់​ទាំង​ពីរ​នាក់​ផង ព្រោះ​សព្វថ្ងៃ​ពឹង​លើ​យាយ​ដើរ​លក់​ដំឡូង ចំណែក​តា​កាប់​ឫស្សី​ធ្វើ​ចង្កាក់​ដោត​ដំឡូង មិន​អា​ចរក​កម្រៃ​គ្រាន់​នឹងរ​ស់បាន​ទេ ទើប​នាំ​គ្នា​លើកដៃ​សុំ​ក្តី​មេ​តា្ត​ពី​សប្បុរ​ជន​សូម​មេ​តា្ត​ជួយ​ដល់​ជីវិត​ជរា​របស់​គាត់​ផង ។ ពួកគាត់ទាំងពីរនាក់មានទីលំនៅភូមិតាឡាត់ឃុំស្វាយរំពារ​ស្រុកកំពង់​លែង។

តាម​ការ​រៀបរាប់​ពី​លោកតា លោកយាយទាំង​ពីរ​នាក់​បានឱ្យ​ដឹង​ថា លោកតា​មានឈ្មោះ ឡេ​ង ឆ​ន អាយុ​៧៩​ឆ្នាំ លោកយាយ​មាន​ឈ្មោះ ឃួ​ន អ៊​ន អាយុ​៧៧​ឆ្នាំ បានឱ្យ​ដឹង​ថា​គាត់​ទាំង​ពីរ​នាក់​ប្តី​ប្រ​ព​ន្ឋ កំពុង​រស់នៅ​យ៉ាង​លំបាក​ខ្លាំង​ណាស់ ពួក​គាត់​សុទ្ធតែ​ពិការ​ជើង​ដូច​គ្នា សព្វថ្ងៃ​ពឹង​លើ​ការ​ទិញ​មើមដំឡូង​ឆៅ​គេ​យក​មក​ស្ងោរ ដោត​ចង្កា​ត់​រួច​ដើរ​លក់​តាម​ភូមិ​បាន​ប្រាក់​យក​ទៅ​សង​ថ្លៃ​ដំឡូង​គេ សល់​ប្រាក់​បន្តិចបន្តួច​យក​ទៅ​ទិញ​អង្ករ​មក​ដាំបាយ​ហូប ជូន​កាល​បាន​អ្នក​ជិតខាង​ជួយ​ឱ្យ​អង្ករ​ត្រី​សាច់​ម្តងម្កាល ។

គាត់​មានកូន​ដែរ​តែ​បែក​មាន​ប្តី​ប្រពន្ធ​អស់ហើយ ពួក​គេ​សុទ្ធតែ​ក្រីក្រ ។ អាស្រ័យ​ដោយ​ការ​លំបាក​វេទនា​ខ្លាំង​ពេក​គាត់​មាន​តែ​សុំ​ក្តី​មេត្តា​ពី​សប្បុរ​ជន សូម​មេត្តា​ជួយ​គាត់​តែ​ប៉ុណ្ណោះ ពិសេស​ដល់​រដូវ​ត្រៀម​បុណ្យចូលឆ្នាំ​ថ្មី​សប្បុរសជន​ដែល​កាន់​ព្រះពុទ្ធ​សាសនា​ពិតជា​ធ្វើការ​បរិ​ច្ឆា​គ​ទាន​ដល់​គាត់​មិន​ខាន ។

ជាមួយ​គ្នា​នេះ​ដែរ លោក វ៉ា​ន ស្រូ​យ មេ​ភូមិ​តា​ឡា​ត់ បាន​បញ្ជាក់​ដែរ​ថា លោកតា​លោកយាយ​ទាំង​ពីរ​នាក់ ប្តី​ប្រពន្ធ​នេះ​ពិតជា​ក្រីក្រ​ប្រាកដ​មែន ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ភូមិ​ក៏​សូម​ចូលរួម​អំពាវនាវ​ដល់​សប្បុរ​ជន​ជិត​ឆ្ងាយ​ទាំងអស់​សូម​មេត្តា​ជួយ​ដល់​ចាស់ជរា​ពី​នាក់​ប្តី​ប្រពន្ធ​នេះ​ផង ។ សង្ឃឹមថា ​ក្រោយ​ពេល​ការ​អំពាវនាវ​នេះ​ទៅ​នឹង​មាន​សប្បុរសជន​ជួយ​ដល់​ចាស់ជរា​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ​ជា​ពុំខាន ៕​