ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាវ​៦​នាក់​និង​ខ្មែរ​ម្នាក់​ថ្មើរជើង​កាត់​ព្រៃ​ចូល​កម្ពុជា​ត្រូវ​វរៈ​ការពារ​ព្រំដែន​ឃាត់ខ្លួន

9 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ពលរដ្ឋ​ឡាវ​ចំនួន​៦​នាក់​រួម និង​ខ្មែរ​ម្នាក់​កំពុង​ស្ថិត​នៅ​ស្នងការ​នគរបាល​ខេត្ត ក្រោយ​នាំ​ខ្លួន​ដោយ​កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​៧០១…

ខេត្តស្ទឹងត្រែង ៖ ពលរដ្ឋ​ឡាវ​ចំនួន​៦​នាក់​រួម និង​ខ្មែរ​ម្នាក់​កំពុង​ស្ថិត​នៅ​ស្នងការ​នគរបាល​ខេត្ត ក្រោយ​នាំ​ខ្លួន​ដោយ​កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​៧០១​នៅ​ចំណុច​ប៉ុស្តិ៍​ដុ​ង​ក្រឡ​ចាស់ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង កាលពី​រសៀល​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៧ ។

តាម​ការ​ឱ្យ​ដឹង​ពី​នគរបាល​ការពារ​ព្រំដែន​គោក​៧០១​ថា ពលរដ្ឋ​ឡាវ​៦​នាក់​ខាងលើ​ជា​ជនជាតិភាគតិច​ឡាវ​រស់នៅ​ភូមិ​វន់​សំ​ផា​ន់ ស្រុក​ភូ​វង់ ខេត្ត​អត្ត​ពឺ ប្រទេស​ឡាវ ។ ពួក​គេ​បាន​នាំ​គ្នា​ថ្មើរជើង​ចេញពី​ទឹកដី​របស់​ខ្លួន​ឆ្លង​ចូល​តំបន់​អូរ​តាក់​ង៉ាវ​ជាប់​ព្រំប្រទល់​ខេត្ត​អត្ត​ពឺ និង​ខេត្តរតនគិរី ដោយ​មាន​ពលរដ្ឋ​ជនជាតិភាគតិច​ខ្មែរ​ម្នាក់​រស់នៅ​ស្រុង​តា​វែង​ជា​អ្នក​នាំ​ផ្លូវ ។

មន្ត្រី​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​៧០១​ឱ្យ​ដឹង​បន្ត​ថា ក្រោយ​កម្លាំង​កងរាជអាវុធហត្ថ​ប្រទះ​ឃើញ​ពួក​គេ​លើ​ដី​ខ្មែរ និង​សង្ស័យ​ឆ្លង​ដែន​ខុសច្បាប់​អាវុធហត្ថ​បាន​ជូនដំណឹង​មក​កម្លាំង​វរៈ​៧០១​ចុះ​ត្រួត​ពិន​ត្យ​លើ​លិខិត​ស្នាម​ពុំ​មាន​ឯកសារ​កម្លាំង​វរៈ​ការពារ​ព្រំដែន​គោក​៧០១​ធ្វើការ​នាំ​ខ្លួន​ទៅ​សាកសួរ​បន្ត​រាយការណ៍​ជូន​ស្នងការ​នគរបាល​ខេត្ត លុះ​ក្រោយ​សាកសួរ​នៅ​រសៀល​ថ្ងៃ​ទី​១ មីនា ទើប​បន្ត​បញ្ជូន​មក​សាកសួរ​បន្ថែម​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ហើយ​រហូត​មក​ទល់​ថ្ងៃ​ទី​២ មីនា មិន​ទាន់​មាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​បន្ថែម​នៅឡើយ​ដែរ ខណៈ​ដែល​ពលរដ្ឋ​ឡាវ​៦​នាក់​រួម​ខ្មែរ​ម្នាក់​កំពុង​បន្ត​រង់ចាំ​ដោះស្រាយ​តាម​គោល​ការ​ត្រឹម​ថ្នាក់​ក្រោម​ជាតិ ។

ពលរដ្ឋ​ជនជាតិភាគតិច​ឡាវ និង​ខ្មែរ​ដែល​ត្រូវ​បាន​នាំ​ខ្លួន​សាកសួរ​នោះ​រួម​មាន​ទី​១-​ឈ្មោះ ប៊ុ​ន យ៉ូ​ន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ​, ទី​២-​ឈ្មោះ ឡាំ យ៉ាវ ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ទី​៣-​ឈ្មោះ ស៊ី ដង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ​, ទី​៤-​ឈ្មោះ​ឃី​ម ហ៊ើ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ទី​៥-​ឈ្មោះ យ៉ូ​ន ម៉ៃ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​, ទី​៦-​ឈ្មោះ ហម តិ​ល ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ អ្នក​ទាំង​៦​នាក់​រស់នៅ​ភូមិ​វន់​សំ​ផា​ន់ ស្រុក​ភូ​វង់ ខេត្ត​អត្ត​ពឺ ប្រទេស​ឡាវ និង​ទី​៧-​ឈ្មោះ ហ៊ុន សា​វី ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ ជា​ជនជាតិភាគតិច​ខ្មែរ​រស់នៅ​ភូមិ​ប៉ា​ង​គិត ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្តរតនគិរី ។

ក្រោយ​ព័ត៌មាន​កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​៧០១​ធ្វើការ​នាំ​ខ្លួន​ពលរដ្ឋ​ឡាវ និង​ខ្មែរ​សរុប​៧​នាក់​ខាងលើ​ពួក​គេ​បាន​ឆ្លើយ​ថា ការ​ឆ្លង​ដែន​ចូល​កម្ពុជា​នោះ​ដោយ​គ្រាន់​ពួក​គេ​នឹករលឹក​បងប្អូន​ហើយ​ថ្មើ​ជើង​កាត់​ព្រៃ​តាម​ផ្លូវ​វៀង​ប៉ុណ្ណោះ ព្រោះ​ជា​ទម្លាប់​ពី​ដើម​ហើយ​ពួក​គេ​ពុំ​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ដំណើរ​ស្របច្បាប់​នោះ​ទេ ។

ទន្ទឹម​ការ​នាំ​ខ្លួន​ពលរដ្ឋ​ឡាវ​ទាំងនោះ​ពលរដ្ឋ​ខ្មែរ​ម្នាក់​ក៏​ត្រូវ​បាន​កម្លាំង​ទាហាន​ឡាវ​ចាប់ខ្លួន ខណៈ​ឆ្លង​ទៅ​លេង​ផ្ទះ​ប្រពន្ធ​របស់​ខ្លួន​ដែល​ជា​ជនជាតិ​ឡាវ​នៅ សេ​ពៀន ស្រុក​ស្នាំ​សៃ ខេត្ត​អត្ត​ពឺ ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្រោម​ការ​ឃុំខ្លួន​នៅ​ស្រុក​ស្នាំ​សៃ​មិន​ទាន​ដោះ​លែង​មក​វិញ​នៅឡើយ​ទេ ៕