ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​តេជគុណ ប៊ុ​ន ប៊ុ​ន​តិ​ញ ប្តឹង​អ្នកស្រី រស់ សុ​ភី​រ័​ត្ន ពី​បទ​ឆបោក​(​មាន​វី​ដេ​អូ​)

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចុង​រដ្ឋបាល​របស់​មន្ត្រីរាជការ​បម្រើ​ការងារ​រដ្ឋ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២ មីនា ឆ្នាំ​២០១៧ វត្តមាន​ព្រះ​តេជគុណ ប៊ុត ប៊ុ​ន​តិ​ញ បាន​និមន្ត​ទៅ​កាន់​សាលាដំបូង​រាជធានី​ដោយ​ព្រះ​តេជគុណ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ឈ្មោះ រស់ សុ​ភី​រ័​ត្ន គេ​ស្គាល់​ថា ជា​នាយិការ​ក្រុមហ៊ុន​ស្រី​រ័​ត្ន អន្តរជាតិ​ទេសចរណ៍

រាជធានី​ភ្នំពេញ ៖ ចុង​រដ្ឋបាល​របស់​មន្ត្រីរាជការ​បម្រើ​ការងារ​រដ្ឋ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២ មីនា ឆ្នាំ​២០១៧ វត្តមាន​ព្រះ​តេជគុណ ប៊ុត ប៊ុ​ន​តិ​ញ បាន​និមន្ត​ទៅ​កាន់​សាលាដំបូង​រាជធានី​ដោយ​ព្រះ​តេជគុណ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ឈ្មោះ រស់ សុ​ភី​រ័​ត្ន គេ​ស្គាល់​ថា ជា​នាយិការ​ក្រុមហ៊ុន​ស្រី​រ័​ត្ន អន្តរជាតិ​ទេសចរណ៍ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ​​ទេ ។

តាម​ពាក្យបណ្តឹង​របស់​ព្រះ​តេជគុណ ប៊ុត ប៊ុ​ន​តិ​ញ បាន​ដាក់​ចូល​រដ្ឋបាល​សាលាដំបូង​រាជធានី បាន​បញ្ចា​ក់ថា ខ្ញុំព្រះករុណា​អាត្មាភាព​ព្រះ​នាម ប៊ុត ប៊ុ​ន​តិ​ញ ភេទ​ប្រុស អាយុ​៣៧​​ព្រះ​វស្សា ស្នាក់​នៅ​វត្ត​សា​រ៉ា​វន្ត កុដិ​លេខ​៤ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ សុំ​ប្តឹង​បន្ថែម​លើ​ឈ្មោះ រស់ សុ​ភី​រ័​ត្ន ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​ម្ចាស់​ក្រុមហ៊ុន​ស្រី​រ័​ត្ន​អន្តរ​ជាតិ​ទេសចរណ៍​ដែល​មាន​ទីលំនៅ​ផ្ទះ​លេខ​៦២​និង​៦៤ មហាវិថី​ព្រះ​មុន្នី​វង្ស សង្កាត់​ផ្សារ​ថ្មី ខណ្ឌដូនពេញ ពី​បទ​ឆបោក និង រំលោភ​លើ​សេចក្តី​ទុកចិត្ត ដូច​កម្មវត្ថុ​ខាងលើ​អាត្មា​ភាព​សូម​ជំរាប​ជូន​លោក​ចៅក្រម​ស៊ើ​សួរ​ថា កាលពី​ថ្ងៃ​ទី​២១ តុលា ឆ្នាំ​២០១៦ អាត្មាភាព​បាន​ទៅ​ទិញ​សំបុត្រ​យន្តហោះ​ចំនួន​១​សន្លឹក ដើម្បី​និមន្ត​ទៅ​កាន់​សហរដ្ឋអាមេរិក​ដោយ​ចេញ​ដំណើរ​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៦ អស់​ទឹកប្រាក់​ចំនួន​១.២១០​ដុល្លារ ។ ប៉ុន្តែ​មិន​បាន​ទៅ​ទេ​ព្រោះ​សំបុត្រ​យន្តហោះ​មួយ​សន្លឹក​នោះ​គ្មាន​ជើងហោះហើរ និង​ថ្ងៃ​៧ កុម្ភៈ ឆ្នាំ​២០១៧ អាត្មាភាព​បាន​ទិញ​សំបុត្រ​យន្តហោះ​មួយ​សន្លឹក​ទៀត​ចេញដំណើរ​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៧ ជើងហោះហើរ DRAGONAIR.HKG អស់​ទឹកប្រាក់​១.៣៩០​ដុល្លារ ពី​ក្រុម​ហ៊ុន​ស្រី​រ័​ត្ន​អន្តរជាតិ​ទេសចរណ៍ (​សរុប​ទាំង​ពីរ​លើក​២.៦០០​ដុល្លារ​អា​មេ​រិ​ក​) បែរជា​គ្មាន​យន្តហោះ​ចេញដំណើរ​ទៅ​សហរដ្ឋអាមេរិក​ទៅ​វិញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អាត្មាភាព​ខាត​បង់​​ពេលវេលា និង​ប្រាក់​កាក់​ជា​ច្រើន ។

អាត្មាភាព​សុំ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ឈ្មោះ រស់ សុ​ភី​រ័​ត្ន តាម​ច្បាប់ និង​សុំ​ទាមទារ​ប្រាក់​ដើម​ចំនួន​២.៦០០​ដុល្លារ​អា​មេ​រិ​ក​វិញ ។ ក្រោយ​ពី​ដាក់​ពាក្យបណ្តឹង​រួច​ហើយ​ព្រះ​តេជ​គុណ ប៊ុត ប៊ុ​ន​ទិញ មាន​សង្ឃដីកា​ប្រាប់​កោះសន្តិភាព​ថា អាត្មា​មិន​ចង់​ទាមទារ​អី​ទេ ចង់បាន​តែ​សំបុត្រ​យន្តហោះ​ឲ្យ​អាត្មា និង​សង​លុយ​២.៦០០​ដុល្លារ​ឲ្យ​អាត្មា​វិញ ។ ព្រះ​តេជ​គុណ​មាន​សង្ឃដីកា​លេងសើច​ទៀត​ថា «​អាត្មា​មិន​និក​ស្មានថា ក្រុមហ៊ុន​ណុ​ង​បោក​អាត្មា​ទេ ព្រះ​អាត្មា​ជា​ព្រះសង្ឃ ហើយ​អាត្មា​គិត​ថា​មិន​ចង់​រករឿង​អី​គាត់​ទេ ព្រោះថា​ព្រះ​ជា​សង្ឃ​​ធ្វើ​អ​ញ្ចឹ​ង​មិន​ត្រូវ ប៉ុន្តែ​វា​ហួសចិត្ត និង​គួរ​ឲ្យ​សោកស្តាយ នៅ​ពេល​ដល់​ម៉ោង​ឡើង​យន្តហោះ​ស្រាប់តែ​គេ​ថា​អត់​មាន​កន្លែង​អង្គុយ​» ៕