ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ខេត្ត ទឹកលិច​ខ្លាំងជាងគេ ចំណែក​ស្រុកស្ទោង ក្នុង​ខេត្តកំពង់ធំ ត្រូវប្រកាសអាសន្ន

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ គណ:កម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ បានប្រកាសថា ភ្លៀង​ប៉ុន្មានថ្ងៃនេះ បានជន់លិចតំបន់មួយចំនួន នៅក្នុង​ខេត្ត ៤ រួមមាន៖ ខេត្តកំពង់ធំ សៀមរាប…

ភ្នំពេញ៖ គណ:កម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ បានប្រកាសថា ភ្លៀង​ប៉ុន្មានថ្ងៃនេះ បានជន់លិចតំបន់មួយចំនួន នៅក្នុង​ខេត្ត ៤ រួមមាន៖ ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ និងឧត្ដរមានជ័យ។ ក្នុងនោះ នៅ​ស្រុកស្ទោង ក្នុង​ខេត្តកំពង់ធំ បានជន់លិចខ្លាំង ហើយ​​ត្រូវ​បាន​ប្រកាសអាសន្ន ជាលើកទី៤ ឱ្យប្រជាពលរដ្ឋបង្កើន​ការប្រុងប្រយ័ត្ន​។

គណ:កម្មាធិការជាតិគ្រប់​គ្រងគ្រោះមហន្តរាយ បានប្រកាសថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញានេះ នៅ​​ខេត្តបន្ទាយមានជ័យ មានស្រុកចំនួន ៣ ដែលកំពុងរងគ្រោះខ្លាំង ដោយការលិចលង់​ គឺស្រុកមង្គលបុរី ស្រុកសិរីសោភ័ណ្ឌ និងស្រុកព្រះនេត្រព្រះ។​ សម្រាប់ខេត្តកំពង់ធំ ស្ថានភាព​ជំនន់ទឹកភ្លៀង ពេលនេះ​ ស្ថិតនៅក្នុង​ស្ថានភាពប្រកាសអាសន្ន ឱ្យប្រុងប្រយ័ត្ន ជា​លើកទីបួន​ហើយ ចំពោះ​ទឹក​ស្ទឹង​សែន។ កំពង់​ធំ​នេះ បានលិចយូរហើយ ​ធ្វើឱ្យ​ប៉ះពាល់​ដំណាំស្រូវ​ច្រើន​ហិកតា ហើយក្នុងនោះ នៅស្រុកស្ទោង ជំនន់ទឹកភ្លៀង ក៏ប៉ះពាល់ផ្លូវ និងប្រជាពលរដ្ឋ​មួយចំនួនដែរ​។

ជំនន់ទឹកភ្លៀង នៅ​ខេត្តសៀមរាប បានធ្វើឱ្យប៉ះពាល់ដល់​ប្រជាពលរដ្ឋប្រមាណជាង ៥០០០គ្រួសារ រួមទាំង ហេដ្ឋារចនាសម្ព័ន្ធ និងផលដំណាំមួយចំនួន។ នៅខេត្តបន្ទាយមានជ័យ​ ក្នុងស្រុកមង្គលបុរី ស្រុកសិរីសោភ័ណ្ឌ និងស្រុកព្រះនេត្រព្រះ ក៏បាន និងកំពុងធ្វើឱ្យផលដំណាំមួយចំនួន ពិសេសដំណាំស្រូវ​ រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងប្រជាពលរដ្ឋប្រមាណជាង ៥០០០គ្រួសារ រងផលប៉ះពាល់។ ​

​​ស្ថានភាពទឹកជំនន់ ដោយទឹកភ្លៀង នៅពេលនេះ មិន​ទាន់ស្រកនៅឡើយទេ ហើយភ្លៀងនៅតំបន់ជាច្រើន​ បានបន្ត​ ខណៈដែល​ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅថ្ងៃទី២៧ ខែកញ្ញានេះថា ដោយសារតែឥទ្ធិពល​ខ្យល់ព្យុះ ណូរុ នឹងធ្វើឱ្យ​ភូមិសាស្រ្តមួយចំនួន​ ក្នុងខេត្តចំនួន៨ នៅភាគពាយ័ព្យ រួមមាន ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ នឹងអាចមានភ្លៀង ព្រមទាំង​ប្រឈមនឹង​ជំនន់ទឹកភ្លៀង ​​ចាប់ពីថ្ងៃទី២៧-៣០កញ្ញា ឆ្នាំ២០២២នេះ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ