ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ៗ ! ឃាត់ខ្លួនជនអន្តោប្រវេសន៍វៀតណាម​១៨​នាក់នៅ​ខណ្ឌចំការមន​(​មានវីដេ​អូ​)

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​អន្តោប្រវេសន៍​នៃ​ក្រសួង​មា​ហា​ផ្ទៃ​សហការ​ជាមួយ និង​កម្លាំង​នគរបាល​ការិយាល័យ​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ​ដោយ​មានការ​សម្រប​សម្រួល​​អំពី​សំណាក់​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​អន្តោប្រវេសន៍​នៃ​ក្រសួង​មា​ហា​ផ្ទៃ​សហការ​ជាមួយ និង​កម្លាំង​នគរបាល​ការិយាល័យ​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ​ដោយ​មានការ​សម្រប​សម្រួល​​អំពី​សំណាក់​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី បាន​ចុះ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ និង​បំពេញការងារ​របស់​ជនបរទេស​នៅ​តាម​បណ្តា​រោង​សិប្ប​កម្ម​​ឈើ​មួយ​ចំនួន​ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​-​ស្រី​ចំនួន​១៨​នាក់ (​ស្រី​២​នាក់​) នៅ​ខណ្ឌចំការមន ។

ប្រតិបត្តិការ​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២ មីនា ឆ្នាំ ២០១៧ នៅ​តាម​បណ្តា​រោង​សិប្បកម្ម​ឈើ​មួយ​ចំនួន​ដែល​មា​នទី​តាំងនៅ​តា​បណ្តោយ​ផ្លូវ​លេខ​៩៧  ភូមិ​៧ ក្រុម​៧ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

លោក​​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​យោង​ទៅ​តាម​បទបញ្ជា​ពី​លោកនាយ​ឧត្តមសេនីយ៍ សុខ ផល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើ​យ៉ាងណា​អនុវត្តន៍​ច្បាប់​អន្តោប្រវេសន៍​របស់​យើង​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។ដោយ​ក្នុង​ប្រតិបត្តិការ​នេះ​ដែរ​កម្លាំង​របស់​លោក​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស -​ស្រី​សរុប​ចំនួន​១៨​នាក់ ក្នុង​នោះ​មាន​ស្រី​២​នាក់  ដែល​បាន​កំពុង​តែ​លួច​ចូល​មក​ស្នាក់​នៅ និង​បំពេញការងារ​ដោយ​គ្មាន​លិខិត​ស្នាម​អ្វី​ទាំងអស់ និង​ពួក​គេ​ក៏​ប្រឈម​ទៅ​នឹង​ការ​អនុវត្ត​ច្បាប់​ដោយ​រង់ចាំ​ធ្វើការ​បញ្ជូន​ទៅ​កាន់​ប្រទេស​កំណើត​វិញ​ផង​ដែរ ។

ក្រោយ​ពី​ប្រតិបត្តិការ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ និង​បំពេញការងារ​របស់​ជនបរទេស​នេះ​ដែរ ក្រុម​ជនជាតិ​វៀតណាម​ប្រុស​-​ស្រី​ទាំង​១៨​នាក់ ត្រូវ​បាន​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​ដែល​មា​នទី​តាំងនៅ​ទល់មុខ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ដើម្បី​រង់​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​ទៅ​ទៀត ៕