ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នោះម៉េច​ចឹង ! នគរបាលចរាចរណ៍​ខេត្តកំពង់​ស្ពឺ​…

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ចាប់​ល្បឿន​រថយន្ត​ត្រូវ​បាន​រង​​​ការ​រិះគន់ខ្លាំង​​ថា​ ធ្វើការ​មិន​មាន​តម្លាភាព​ ដោយ​ដាក់ឱ្យ​មាន​​អ្នក​ចាំ​​កាន់​កា​មេ​រ៉ា​ពួន​នៅ​កន្លែង​កំបាំង​មួយ​ ហើយ​បា.ញ់​ចាប់​ល្បឿន​ពីក្រោយ​ ដោយ​មិនឱ្យ​​អ្នកបើកបរ​ដឹង​ឡើយ ​ដែល​ការ​ធ្វើ​ដូច្នេះ​ ហាក់បីដូចជា​ធ្វើ​​បង្កើន​ប្រាក់​​ពី​ការ​ផាកពិន័យ​​ឱ្យ​បាន​ច្រើនទៅវិញ ​។

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ចាប់​ល្បឿន​រថយន្ត​ត្រូវ​បាន​រង​​​ការ​រិះគន់ខ្លាំង​​ថា​ ធ្វើការ​មិន​មាន​តម្លាភាព​ ដោយ​ដាក់ឱ្យ​មាន​​អ្នក​ចាំ​​កាន់​កា​មេ​រ៉ា​ពួន​នៅ​កន្លែង​កំបាំង​មួយ​ ហើយ​បាញ់​ចាប់​ល្បឿន​ពីក្រោយ​ ដោយ​មិនឱ្យ​​អ្នកបើកបរ​ដឹង​ឡើយ ​ដែល​ការ​ធ្វើ​ដូច្នេះ​ ហាក់បីដូចជា​ធ្វើ​​បង្កើន​ប្រាក់​​ពី​ការ​ផាកពិន័យ​​ឱ្យ​បាន​ច្រើនទៅវិញ ​។

ប្រភព​ពី​ពលរដ្ឋ​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២​ មីនា​ ស្ថិតនៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​៤​ ន្លោះ​គីឡូម៉ែត្រ​លេខ​៤២​ និង​៤៣​ ​ក្នុងភូមិ​រំលោង​ប្រ​ឃ្លះ​ សង្កាត់​សុពណ៌​ទេព​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​ ថា គឺ​មាន​ក្រុម​នគរបាល​ចរាចរណ៍​ខេត្ត​មួយ​ក្រុម​ ដែល​ដឹកនាំ​ដោយ​លោក​មាស​ សុខុម​ ជានាយ​រង​ការិយាល័យ​ចរាចរណ៍ ​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកតា​ប់ លន​ ស្នងការ​រង​ទទួល​​បន្ទុក​ ។

ប្រភព​បន្ត​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២ មីនា នេះ ​ដោយសារ​មានការ​ប្រញាប់​​ផង​នោះ​ គាត់​បាន​បើករថយន្ត​​ក្នុង​ល្បឿន​លឿន​គួ​រសម តែ​មិន​នឹក​ស្មានថា​ មាន​អ្នក​កាន់​កាមេរ៉ា​ចាំ​បាញ់​ថត​ពីក្រោយ​នោះ​ទេ រ​ហូត​ទៅ​ដល់​ទិស​ដៅ​ខាង​មុខ ​ស្រាប់តែ​មាន​សមត្ថ​កិ​ច្ច​ស្ទាក់ឱ្យ​ឈប់​ដោយ​ប្រាប់​ថា​ រថយន្ត​​របស់​គាត់​​បើក​លើស​ល្បឿន​កំណត់ ។ ដូច្នេះ​ ត្រូវ​ផាកពិន័យ​៤០០០០​រៀល ​ដោយសារ​យល់​ថា ​ខ្លួន​មាន​កំហុស​​គាត់​សុខ​ចិត្ត​ បង់លុយ​​ដោយ​មិន​ប្រកែក​តវ៉ា​អ្វី​ឡើយ​ ។ តែ​អ្វី​ដែល​គាត់​ហួសចិត្ត​ មិន​គួរ​ណា​នគរបាល​ចរាចរណ៍​ធ្វើ​ចរិត​ដូច​ចោរ​អ៊ីចឹ​ង​សោះ​ គឺ​លាក់​​បំពួន​ខ្លួន​ក្នុង​កន្លែង​​ស្ងាត់កំបាំង​ ហើយ​ចាំ​បាញ់​ចាប់​ល្បឿន​​ពីក្រោយ​ទៅ​វិញ​ ។​ បើ​ចាំ​បាញ់​ចាប់​ល្បឿន​ពីមុខ​គាត់​មិន​ថា​នោះ​ទេ​ វើ​បែប​នេះ​​មិន​ខុស​ពី​ចោរ​ចាំ​លួច​អី​វ៉ា​ន់​អ្នកស្រុក​នោះ​ទេ ​។

ពាក់​ព័​ន្ធ​នឹង​ការ​លើក​ឡើង​នេះ​ដែរ​ លោកតា​ប់ លន​ បាន​ប្រាប់​តាម​ទូរស័ព្ទ​មក​កាន់​អ្នក​ព័​​ត៌​មាន​យើង​ថា​ ការ​ពិត​កាមេរ៉ា​​ចាប់​ល្បឿន​អាច​​ចាប់​ពីមុខ ​ក៏​បាន​ចំហៀង​ក៏​បាន ​និង​ពីក្រោយ​ក៏​បាន​ ។

ដោយឡែក មានការ​រិះគន់​ថា​ ក្រុម​ចាប់​ល្បឿន​ទាំងនេះ ​បើ​អ្នក​ណា​មាន​លុយ​បង់​គ្រប់​ចំនួន ​គឺ​គេ​ចេញ​វិ​ក័យ​បត្រ​ ឱ្យ​​តែបើ​មិន​មាន​លុយ​បង់គ្រប់​ចំនួន​ទេ​ បង់លុយ​ក្រោម​តុ​បាន​ តែ​មិន​មាន​វិ​ក័យ​បត្រ​ចេញ​ឱ្យ​ឡើយ​ ។​ ពល​ត​ដ្ឋ​បាន​សំ​ណូ​ម​​ពរ​ទៅ​លោកស្នងការ​នគរបាល​ខេត្ត​ សូម​មេត្តា​ត្រួត​ពិ​និ​ត្យ​ភាព​អសកម្ម​នេះ​ផង​ បើ​បណ្តែតបណ្តោយ​តទៅ​ទៀត​នោះ​ ភាព​អសកម្ម​នឹង​បន្ត​កើត​មាន​ជាក់​ជា​មិន​ខាន​ឡើយ​។

​ជាង​នេះ​ទៅ​ទៀត ​មហាជន​បាន​សំណូម​ពរ​​ដល់​លោក​អភិបាលខេត្ត​ សូម​មេត្តា​ដាក់​វិធានការ​តឹង​រឹង​បន្ត​ដល់​ក្រុម​អស់លោក​​នគរ​បាល​ចរាចរណ៍​នេះ​ផង​ ចៀសវាង​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​ខេត្តកំពង់ស្ពឺ​ ព្រោះតែ​អស់លោក​ប៉ុន្មាន​នាក់​នេះ ។