ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិ​មួយ​នៅ​ជនបទ​ជា​និមិត្តរូប​ភូមិ​បុរាណ​របស់​ហូ​ឡង់

7 ឆ្នាំ មុន

«Giethoorn» គឺជា​ភូមិតូច​មួយ​នៅ​តំបន់​អភិរក្ស​«De wieden»​ប្រទេស​ហូ​ឡង់ និង​ជា​ភូមិ​គ្មាន​ផ្លូវថ្នល់ ដូច្នេះ​ត្រូវធ្វើ​ដំណើរ​តាម​ដងព្រែក​មាន​ប្រវែង​៧,៥​គីឡូម៉ែត្រ ដោយ​មាន​ស្ពាន​ឆ្លងកាត់​នៅ​ក្នុងភូមិ​ជាង​១៨០​កន្លែង ។

«Giethoorn» គឺជា​ភូមិតូច​មួយ​នៅ​តំបន់​អភិរក្ស​«De wieden»​ប្រទេស​ហូ​ឡង់ និង​ជា​ភូមិ​គ្មាន​ផ្លូវថ្នល់ ដូច្នេះ​ត្រូវធ្វើ​ដំណើរ​តាម​ដងព្រែក​មាន​ប្រវែង​៧,៥​គីឡូម៉ែត្រ ដោយ​មាន​ស្ពាន​ឆ្លងកាត់​នៅ​ក្នុងភូមិ​ជាង​១៨០​កន្លែង ។

ទម្រាំ​ក្លាយជា​ភូមិ​ដ៏​ស្រស់​ស្អាត​ដូច​សព្វថ្ងៃ​ភូមិ​នោះ​ប្រទេះ​ឃើញ​ដោយ​ជន​មេ​ឌី​ទែ​រ៉ា​ណេ នៅ​ឆ្នាំ​១២៣០ ។ ដោយ​ភូមិ​នោះ​មាន​គំនរ​ស្នែងពពែ​នៅ​ពាសពេញ​ទើប​គេ​ដាក់​ឈ្មោះ​ថា «Geitenhoorn»​គឺ​សំដៅលើ​«​ស្នែងពពែ​» ប៉ុន្តែ​រំលង​អស់​រយៈពេល​ជា​យូរ​ហៅ​ក្លាយជា​«Giethoorn» វិញ ។

ចំណែក​មូលហេតុ​នៃ​ការ​កកើត​ទន្លេ ឬ​ព្រែក​ទាំងឡាយ​មានការ​និយាយ ត​ៗ​គ្នា​ថា កាលពីដើម​ឡើយ​ទីនោះ​ធ្លាប់​ប្រើ​ជា​អណ្តូងរ៉ែ​ធ្យូងថ្ម ហើយ​រណ្តៅ​ដែល​ជីក​ទាំងនោះ​ក្លាយជា​ផ្លូវទឹក​និង​មនុស្ស​នៅ​សម័យ​ដើម​ប្រើ​ខ្សែទឹក​ទាំងនោះ​ដើម្បី​ដឹក​ជញ្ជូន​ធ្យូងថ្ម ។

ភូមិ​នោះ​ធ្លាប់​មានកេរ្តិ៍ឈ្មោះ​តាំងពី​ដំបូង ប៉ុន្តែ​ត្រូវ​គេ​ស្គាល់​ច្បាស់​ក្រោយ​ពី​លោក​ប៊ើ​ត ហាន​ស្ត្រា បាន​ថត​ភាពយន្ត​ហើយ​ដាក់​បញ្ចាំង​នៅ​ឆ្នាំ​១៩៥៨ ។ ចាប់ពី​ពេល​នោះ​មក​មាន​អ្នកទេសចរ​ទៅ​កម្សាន្ត​ដោយ​ជិះទូក រួម​ទាំង​ទស្សនា​ទេសភាព​ធម្មជាតិ និង​ផ្ទះ​ដែល​សាងសង់​ជា​និមិត្តរូប​របស់​ហូ​ឡង់ ។

ក្រៅពី​នេះ​នៅ​មាន​សារមន្ទីរ​សម្រាប់​អ្នកទេសចរ​ចូល​ទស្សនា​សមិទ្ធផល​បែប​បុរាណ​ជា​ច្រើន​មាន​ប្រវត្តិ​ជាង​១០០​ឆ្នាំ ៕