ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេកស្លាប់គ្មានអ្នកដឹងសមត្ថកិច្ចថៃ​បញ្ជូនសពឱ្យសាច់ញាតិ​(​មានវីដេ​អូ​)

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ សព​ពលករ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ខាង​ភាគី​ថៃ​បញ្ជូន​ត្រឡប់​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​…

ខេត្តបន្ទាយមានជ័យ ៖ សព​ពលករ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ខាង​ភាគី​ថៃ​បញ្ជូន​ត្រឡប់​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១ មីនា ឆ្នាំ​២០១៧ បន្ទាប់​ពី​ស្លាប់​ដោយសារ​គាំងបេះដូង នៅ​ក្រុង​បាងកក ប្រទេស​ថៃ ។

ជន​រង​គ្រោះ​ឈ្មោះ ជា សុខ​ជឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​កម្មករ​សំណង់​ធ្វើការ​លើ​ទឹកដី​ថៃ​នៅ​ក្រុង​បាងកក និង​មាន​ទីលំនៅ​ភូមិ​ដំរី​ឆ្លង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល ។

បើ​តាម​ប្រភព​ពី​សាច់ញាតិ​បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ដេក​ស្លាប់​(​គាំងបេះដូង​)​ដោយ​មិនដឹង​តាំងពី​ពេល​ណា លុះដល់​វេលា​ម៉ោង​៤​ទាប​ភ្លឺ​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៧ ទើប​មាន​អ្នកដឹង ។ ចំពោះ​សព​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​តាម​ប្រពៃណី ៕