ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ៖ ទោះ​មាន​កំណើន​៧%​ក្នុង​មួយ​ឆ្នាំ ក៍​សេដ្ឋកិច្ច​កម្ពុជា​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា​«​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សេដ្ឋកិច្ច​កម្ពុជា​បាន​កើន​ឡើងជា​និច្ច

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា​«​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សេដ្ឋកិច្ច​កម្ពុជា​បាន​កើន​ឡើងជា​និច្ច ដោយ​សម្រេច​បាន​កំណើន​ក្នុង​រង្វង់​៧%​ក្នុង​មួយ​ឆ្នាំ ហើយ​រំពឹង​ថា​ដល់​ឆ្នាំ​២០១៨ កំណើន​នេះ​នឹង​នៅ​ថេរ​ក្នុង​រង្វង់​៧% ដដែល ។

យ៉ាងណា​ក៍ដោយ​នៅ​ក្នុង​ពិធី​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ​២០១៧ លើ​ប្រធាន​ប្រធានបទ «​ការ​ឈាន​ឡើង​នៃ​សង្វា​ក់​តម្លៃ​ឧស្សាហូបនីយកម្ម ដើម្បី​កំណើន និង​ការ​អភិវឌ្ឍ​ក្នុង​សម័យ​ឌី​ជី​ថ​ល» នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ភូ​គី​ត្រា នា​ព្រឹក​ថ្ងៃ​ទី​០២ មីនា ២០១៧​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៍បាន​បញ្ជាក់​ដែរ​ថា សេដ្ឋកិច្ច​កម្ពុ​ជាក៍​ប្រឈម​មុខ​ទៅ​នឹង​ហានិភ័យ​មួយ​ចំនួន​ដូច​ជា​ការ​ងើបឡើង​វិញ​នូវ​តម្លៃ​ប្រេង និង​ទំនិញ​នៅ​លើ​ទីផ្សារ​អន្តរជាតិ ភាព​មិន​ប្រាកដប្រជា​ពាក់ព័ន្ធ​ការ​តម្លើង អត្រា​ការ​ប្រាក់​គោល​របស់​ធនាគារកណ្តាល​អា​មេ​រិ​ក ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហគមន៍​អឺរ៉ុប និង​អនាគត​របស់​សហភាព​អឺរ៉ុប ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ នៃ​កំណើនសេដ្ឋកិច្ច​ចិន និង​ការ​ថមថយ​កំណើន​របស់​បណ្តា​សេដ្ឋកិច្ច​នៃ​ប្រទេស​កំពុង​រីក​លូតលាស់ ភាព​ចម្រូងចម្រាស​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម រវាង​ប្រទេស​ចិន និង​រដ្ឋការ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​ថ្មី ក៏​ដូច​ជា​ការ​កើនឡើង​នូវ​កម្តៅ​ភូមិសាស្ត្រ​នយោបាយ​ជាដើម​។

បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ឲ្យ​បាន​៧% ដែល​នឹង​អាច​ឲ្យ​កម្ពុជា​សម្រេច​បាន​នូវ​ចក្ខុវិស័យ ប្រែ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ គឺ​ត្រូវ​រួម​គ្នា​ខិតខំ​អនុវត្ត​គោល  នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ និង​ត្រូវ​ចាត់​ទុក​ថា​ជា «​យុទ្ធសាស្ត្រ​កំណើន​ថ្មី​» ដែល​ជាម​គ្គុ​ទ្ទេសន៍​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ការ​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង និង ការ​លើកកម្ពស់​ផលិតភាព ដើម្បី​ឈាន​ឡើង​ទៅ​កាន់​ទួល​ថ្មី​មួយទៀត ក្នុង​ខ្សែ​ចង្វាក់ នៃ​តម្លៃបន្ថែម​ក្នុង​តំបន់ និង​សកលលោក​៕