ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាវ​ឈាមរាវ​២​នាក់​និង​នារី​ម្នាក់​ទំនាស់​ហិង្សា​ជាមួយ​ប្រជា​ការពារ​សាលា​ខណ្ឌ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ករណី​ហិង្សា​ទំនាស់​គ្នា​រវាង​បុរស​២​នាក់ និង​នារី​​ម្នាក់​ជាមួយ​ប្រជា​ការពារ​សាលា​ខណ្ឌដង្កោ​បាន​បង្ក​ឱ្យ​បុរស​ម្នាក់​រង​របួស​ដៃ​ខាងស្តាំ…

រាជធានី​ភ្នំពេញ ៖ ករណី​ហិង្សា​ទំនាស់​គ្នា​រវាង​បុរស​២​នាក់ និង​នារី​​ម្នាក់​ជាមួយ​ប្រជា​ការពារ​សាលា​ខណ្ឌដង្កោ​បាន​បង្ក​ឱ្យ​បុរស​ម្នាក់​រង​របួស​ដៃ​ខាងស្តាំ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១ មីនា ឆ្នាំ​២០១៧ ស្ថិ​ច​នៅ​ចំណុច​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹក​ថា មុន​ពេល​កើតហេតុ​ពួក​គាត់​មិនដឹង​ថា មានរឿង​អ្វី​នោះ​ទេ ស្រាប់តែ​ឃើញ​បុរស​បី​នាក់​ដែល​គេ​ស្គាល់​ថា ជា​ប្រជា​ការពារ​របស់​សាលា​ខណ្ឌដង្កោ​បាន​ជិះ​ម៉ូតូ​២​គ្រឿង​ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈនោះ​ក៏​ស្រាប់តែ​មាន​ឃើញ​ម៉ូតូ​ម៉ាក​ហ្ស៊ុ​យ​ស៊ុ​គី​និក ពណ៌​លឿង​បិត​តែម​ខ្មៅ ជិះ​ដោយ​ក្មេង​ស្ទាវ​បី​នាក់​ក្នុង​នោះ​មាន​ស្រី​ម្នាក់​បាន​ជិះ​មក​ក្នុង​ទិស​ដៅ​ស្របគ្នា លុះ​មក​ដល់​ចំណុច​កើតហេតុ​បក្សពួក​ទាំង​សងខាង​បាន​ធ្វើការ​វាយ​ប្រតាយ​ប្រតប់​​គ្នា​ទៅ​វិញ​ទៅ​មក  ហើយ​ភ្លាម​ៗ​នោះ​នារី​ម្នាក់​ក្នុង​ចំណោម​បក្សពួក​បី​បាន​រត់​គេ​ខ្លួន​បាត់​នៅ​សល់​តែ​បុរស​២​នាក់​បានរ​ត់ទៅ​ចូល​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ  លុះ​បន្តិច​​ក្រោយមក​គេ​ឃើញ​មាន​រថយន្ត​របស់​សាលា​ខណ្ឌដង្កោ​មួយ​គ្រឿង​បាន​ដឹក​មនុស្ស​មួយ​ក្រុម​មក​កន្លែង​កើតហេតុ រួច​ហើយ​បាន​នាំ​គ្នា​ព្រួត​វាយ​ទៅ​លើ​បុរស​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់​បណ្តាល​ឱ្យ​រង​របួស​ដៃ​ខាងស្តាំ​រួច​ក៏​បាន​យក​ខ្នោះ​មក​ដាក់​បុរស​ម្នាក់​នោះ​រួច​ដាក់​ក្នុង​រថយន្ត​ដឹក​យក​ទៅ​ប៉ុស្តិ៍​នគរបាល​ខណ្ឌដង្កោ ។

នៅ​ពេល​មក​ដល់​ប៉ុស្តិ៍​នគរបាល​ភាគី​ខាង​ម៉ូតូ​និ​ច​ដែល​មាន​គ្នា​បី​នាក់​ប្រុស​២​នាក់ និង​ស្រី​ម្នាក់​បាន​និយាយ​ថា ពួក​គេ​មាន​គ្នា​បី​នាក់​បាន​ចេញពី​ម្តុំ​សាលា​កសិកម្ម​ចំការ​ដូង​គោល បំណង​ទៅ​លេង​ផ្ទះ​បងប្អូន​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ ដោយ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហ្ស៊ុ​យ​ស៊ុ​គី​និក ពណ៌​លឿង​បិត​តែម​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1CL-194O បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​មាន​បុរស​បី​នាក់​ដែល​គេ​ស្គាល់​ថា ជា​ប្រជា​ការពារ​របស់​សាលា​ខណ្ឌដង្កោ​បាន​ជិះ​ម៉ូតូ​២​គ្រឿង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ពេល​នោះ​បាន​ជិះ​មក​ជិត​ពួក​គេ​រួច​ហើយ​បាន​យក​ជើង​អូស​ដី​ឡើង​ហុយ​សំពោង ហើយ​មើល​មុខ​ពួក​គេ​ទៀត ។ ​ពេល​នោះ​ដោយសារ​តែ​ពួក​គេ​រៀង​ស្រវឹង​បន្តិច​ផង​ក៏​និយាយ​ស្រែក​ឱ្យទៅ​ខាង​ប្រជា​ការពារ​របស់​សាលា​ខណ្ឌដង្កោ​ថា មើល​មុខ​អី ក្រោយ​ពី​ឮ​សម្រែក​នេះ​រួច​មក​ខាង​ប្រជា​ការពារ​ក៏​ខឹង​បាន​នាំ​គ្នា​ឈប់​ម៉ូតូ​មក​ព្រួត​វាយ​ទៅ​ពួក​គេ រួច​ហើយ​បាន​ទាំង​ហៅ​គ្នីគ្នា​មួយ​រថយន្ត​បន្ថែម​ទៀត​មក​ធ្វើការ​ឃាត់ខ្លួន និង​វាយ​ខ្នោះដៃ​ពួក​គេ​តែ​ម្តង ហើយ​បាន​យក​ទូរ​សព្ទ​ដៃ​ម៉ាក Iphone 5 របស់​ពួក​គេ​មួយ​គ្រឿង​ទៀត និង​បាន​ដាក់​ពួក​គេ​ក្នុង​រថយន្ត​ដឹក​យក​ទៅ​ប៉ុស្តិ៍​នគរបាល​ដង្កោ​ដើម្បី​ធ្វើការ​សាកសួរ​តែ​ម្ដង ។

ដោយឡែក​ខាង​ប្រជា​ការពារ​របស់​សាលា​ខណ្ឌដង្កោ​វិញ​បាន​និយាយ​ថា ពួក​គេ​មាន​គ្នារ​បី​នាក់​បាន​ចេញពី​កន្លែងធ្វើការ​នៅ​សាលា​ខណ្ឌដង្កោ​គោលបំណង​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ បាន​ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក ស្មាស​មួយ​គ្រឿង និង​ម៉ូតូ​ដឹក​ស្មៅ​គោមួយ​គ្រឿង បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់​តែ​មាន​បុរស​២​នាក់ និង​នារី​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហ្ស៊ុ​យ​ស៊ុ​គី​និក​មក​ជិត​ពួក​គេ​រួច​ហើយ​បាន​ស្រែក​ឱ្យ​ពួក​គេ ថា​មើល​មុខ​អី  ស្រាប់តែ​ពេល​នោះ​ខាង​ម៉ូតូ​និ​ច​បាន​ជិះ​ទៅ​មុខ​បន្តិច​​រួច​ឈប់​ម៉ូតូ​បំរុង​ធ្វើ​ស៊ី​ពួក​គេ ដោយ​ខាង​ម៉ូតូ​និ​ច​និង​បាន​យក​មួក​សុវត្ថិភាព​វាយ​ទៅ​លើ​ពួក​គេ​មុន​ទើប​ពួក​គេ និង​បាន​បោះដៃ​តាម​វិទ្យុទាក់ទង ឱ្យ​កម្លាំង​គ្នីគ្នា​គេ​មក​ជួយ​ឃាត់​ខ្លួន​បុរស​ទាំងនោះ​ព្រមទាំង​ម៉ូតូ​មួយ​គ្រឿង​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ដង្កោ​តែ​ម្ដង​ទៅ ។

ក្រោយ​ពេល​សមត្ថកិច្ច​សាកសួរ​ជន​បង្ក​ទាំង​សងខាង​រួច​ហើយ​ក៏​មិន​មាន​អ្នក​ណា​ប្តឹង​ខាង​ណា​នោះ​ទេ​គឺ​សុំ​ចែកផ្លូវ​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ស្រប​ពេល​នោះ​សមត្ថកិច្ច​ក៏​ធ្វើការ​ណែនាំ​អប់រំ​ទៅ​ភាគី​ទាំង​សងខាង​ដោយ​បាន​ដាក់បន្ទុក​ឱ្យទៅ​ខាង​ប្រជា​ការពារ​របស់​សាលា​ខណ្ឌដង្កោ រឿង​យក​ខ្នោះ​ទៅ​ដាក់​គេ​នោះ​គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ គឺ​ខ្នោះ​នេះ​គេ​ប្រើ​សំរាប់​តែ​សមត្ថកិច្ច និង​មន្ត្រី​កងរាជអាវុធហត្ថ​តែ​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​ដាក់​ខ្នោះ​គេ​បាន ៕