ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ថាឱ្យ​ត្រឡប់​ក្រោយ​តែ​កូន​ថា​ខ្លាច​ចង់ទៅ​មុខ​ចុង​ក្រោយ​…

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​ប្រភព​ព័ត៌មាន​បាប​ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៣​នាក់​បាន​រង​របួស​ព្រោះតែ​ហាន​ប្រថុយ​បើក​គោ​យន្ត​ដឹកឈើ​ឆ្លងកាត់​ភ្លើង​ដែល​កំពុង​តែ​ឆេះ​​ស្លឹក​អំពៅ​បណ្តាល​ឱ្យ​រង​របួស​ជា​ទំងន់…

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​ប្រភព​ព័ត៌មាន​បាប​ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៣​នាក់​បាន​រង​របួស​ព្រោះតែ​ហាន​ប្រថុយ​បើក​គោ​យន្ត​ដឹកឈើ​ឆ្លងកាត់​ភ្លើង​ដែល​កំពុង​តែ​ឆេះ​​ស្លឹក​អំពៅ​បណ្តាល​ឱ្យ​រង​របួស​ជា​ទំងន់ ។ ក្រោយ​កើតហេតុ​អ្នក​ភូមិ​បាន​ជួយ​សង្គ្រោះ​យក​ប្រទាល និង​ថ្នាំ​មក​ជួយ​បិទ​កន្លែង​រលាក​រហូត​បាន​ធូរស្បើយ​ក៏​នាំ​ជន​រង​គ្រោះ​ត្រឡប់​​ទៅ​ផ្ទះ​វិញ​តែ​ម្តង ។

ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​១០​នាទី​ថ្ងៃ​ទី​១ មីនា ឆ្នាំ​២០១៧ នៅ​ចំណុច​ចំការ​អំពៅ ជិត​អូរ​អ​ញ្ចា​១ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។ ជន​រង​គ្រោះ​ដោយ​សារ​ហេតុការណ៍​បើក​គោ​យន្ត​ឆ្លងកាត់​ភ្លើង​ខាងលើ ទី​១-​ឈ្មោះ អ៊ុ​ន ហម ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​, ទី​២-​ឈ្មោះ អ៊ុ​ន រ​ត្ន័​ថា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​, ទី​៣-​ឈ្មោះ អ៊ុ​ន ពន្លឺ ភេទ​​ប្រុស អាយុ​១៤​ឆ្នាំ អ្នក​ទាំង​៣​រស់នៅ​រស់​ភូមិ​ក្រាំង​ពោធិ៍ ឃុំ​អូរ ស្រុក​ភ្នំស្រួច ។

លោក​វរសេនីយ៍ត្រី ប៊ុត ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២ មីនា ឆ្នាំ​២០១៧ ថា​មុន​ពេល​កើតហេតុ​៣​នាក់​ឪពុក​កូន​បាន​បើក​គោ​យន្ត​ដឹកឈើ​មក​ពី​​ឱ​រ៉ា​ល់​លើ​ដោយ​លួចលាក់​ឆ្លងកាត់​តាម​ផ្លូវ​ក្រុមហ៊ុន​ខាងលើ លុះ​មក​ដល់​ចំណុច​កើតហេតុ​ភ្លើង​កំពុង​តែ​ឆេះ​ស្លឹក​អំពៅ​ដែល​ខាង​ក្រុមហ៊ុន​ទើប​កាប់ បណ្តាល​ឱ្យ​ឆេះ​រលាក​ទាំង​៣​​នាក់​ឪពុក​កូន​តែ​ម្តង ។

លោក​អធិការ​បន្ត​ថា តាម​ការ​សាកសួរ​គឺ​ពេល​បើក​គោ​យន្ត​មក​ដល់ ពេល​ឃើញ​ភ្លើង​កំពុង​ឆេះ​បុរស​ជា​ឪពុក​បាន​ប្រាប់​កូន​ដែល​ជា​អ្នក​បើក​គោ​យន្ត​ថា ឱ្យ​ត្រឡប់​ក្រោយ តែ​កូន​របស់​​គាត់​ថា ​ខ្លាច​សមត្ថកិច្ច​ចាប់​ក៏​ប្រថុយ​បើក​ឆ្លងកាត់​ភ្លើង​ដែល​កំពុង​ឆេះ​ទើប​ជួប​គ្រោះថ្នាក់​បែប​នេះ ។

ក្រោយ​​កើតហេតុ​អ្នក​ភូមិ​បាន​នាំ​គ្នា​ជួយ​សង្គ្រោះ​ដោយ​អ្នកខ្លះ​យក​ប្រទាល​កន្ទុយក្រពើ​មក​លាប​ពីលើ​ដើម្បី​កាត់​បន្ថយ​ភាព​ឈឺចាប់ ។ ក្រោយ​ការ​ជួយ​សង្គ្រោះ​របស់​ប្រជាពល​រដ្ឋ​​រហូត​​បាន​ធូរស្បើយ ហើយ​នៅ​ល្ងាច​ថ្ងៃ​ដដែល​ក៏​នាំ​ឪពុក​កូន​បើក​គោ​យន្ត​ត្រឡប់​ទៅ​ផ្ទះ​បាត់​តែ​ម្តង ៕