ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple ចាប់ផ្តើម​ផលិត iPhone 14 នៅ​ឥណ្ឌា កាត់​បន្ថយ​ការ​ពឹងផ្អែក​ភាគច្រើន​លើ​ចិន

1 ឆ្នាំ មុន

ឥណ្ឌា ៖ ក្រុមហ៊ុន Apple បាន​អះអាង​ថា​បាន​ចាប់ផ្តើម​ការ​ផលិត​ទូរស័ព្ទ iPhone 14 របស់​ខ្លួន​នៅ​

ឥណ្ឌា ៖ ក្រុមហ៊ុន Apple បាន​អះអាង​ថា​បាន​ចាប់ផ្តើម​ការ​ផលិត​ទូរស័ព្ទ iPhone 14 របស់​ខ្លួន​នៅ​ប្រទេស​ឥណ្ឌា​ហើយ ដើម្បី​កាត់​បន្ថយ​សង្វា​ក់​ផលិត​ភាគច្រើន​ដែល​ពឹងផ្អែក​លើ​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២២​។

ការ​ផលិត​ទូរស័ព្ទ​ភាគច្រើន​របស់​ក្រុមហ៊ុន Apple គឺ​នៅ​ប្រទេស​ចិន​។ ប៉ុន្តែ​ក្រុមហ៊ុន​យក្ស​របស់​អា​មេ​រិ​កមួយ​នេះ បាន​ផ្លាស់​ប្តូរ​សង្វា​ក​នៃ​ការ​ផលិត​មួយ​ចំនួន​របស់​ខ្លួន​នៅ​ក្រៅប្រទេស​មហាអំណាច​សេដ្ឋ​កិច្ច​នៅ​អាស៊ី​មួយ​នេះ ស្រប​ពេល​ដែល​ភាព​តានតឹង​បាន​កើនឡើង​រវាង​ទីក្រុង​វ៉ា​ស៊ី​ន​តោន និង​ទីក្រុង​ប៉េ​កាំ​ង​។ ហើយ​បន្ថែម​ពីលើ​នេះ​ទៀត គោលនយោបាយ «​សូន្យ​-​កូ​វី​ដ​» របស់​ចិន ដែល​បាន​បង្ក​ឱ្យ​មានការ​បិទទ្វារ​យ៉ាង​ទូលំទូលាយ និង​បង្ក​ការ​រំខាន​ជា​ខ្លាំង​សម្រាប់​អាជីវកម្ម អំឡុង​ពេល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​មួយ​នេះ​។

ក្រុមហ៊ុន Apple បាន​ធ្វើការ​បង្ហាញ​ទូរស័ព្ទ iPhone ស៊េរី​ចុង​ក្រោយ​បំផុត​របស់​ខ្លួន​កាលពីដើម​ខែកញ្ញា​នេះ​។ ក្រុមហ៊ុន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​យ៉ាង​ដូច្នេះ​ថា «​ត្រកូល iPhone 14 ថ្មី​បង្ហាញ​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ ព្រមទាំង​បន្ថែម​សមត្ថភាព​សុវត្ថិភាព​សំខាន់​ៗ​ជា​ច្រើន​។ ហើយ​យើង​ពិតជា​រំភើប​ណាស់​ជាមួយ​ដំណើរការ​ផលិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​»​។

គួរ​បញ្ជាក់​ថា ដៃគូ​ផលិត​ជា​សកល​របស់​ក្រុមហ៊ុន Apple គឺ​ក្រុមហ៊ុន Foxconn មាន​មូលដ្ឋាន​នៅ​កោះ​តៃវ៉ាន់ ដែល​ផលិត​ទូរស័ព្ទ​ភាគច្រើន​របស់ Apple គឺ​មាន​ប្រតិបត្តិការ​នៅ​ក្នុង​រដ្ឋ Tamil Nadu ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា​ចាប់តាំងពី​ឆ្នាំ ២០១៧ មក​ម្ល៉េះ ដែល​ជា​កន្លែង​ផលិត​ទូរស័ព្ទ​ជំនាន់​ចាស់​ៗ​។

ឥឡូវនេះ ក្រុមហ៊ុន Apple ត្រូវ​បាន​គេ​សម្លឹង​ឃើញ​ថា កំពុងធ្វើការ​ភ្នាល់​យ៉ាង​ធំ​សម្បើម​មួយ នៅ​ក្នុង​ការ​ផលិត​ផលិតផល​ថ្មី​បំផុត​របស់​ខ្លួន​គឺ iPhone 14 នៅ​ក្នុង​ប្រទេស​ឥណ្ឌា​។ ហើយ​តាម​រយៈ​ការ​ភ្នាល់​លើ​ប្រទេស​ឥណ្ឌា Apple ក៏​កំពុង​ស្វែងរក​ការ​បង្កើន​ការ​បោះ​ជំហាន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​មហាអំណាច​នៅ​អាស៊ី​ខាងត្បូង​មួយ​នេះ​ផង​ដែរ​។ ដោយ​គិត​ត្រឹម​ឆ្នាំ​មុន ចំណែក​ទីផ្សារ​របស់ Apple មាន​ប្រហែល​ប្រមាណ ៤% នៅ​ទីនោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ