ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រញាប់​ទៅ​ងាប់​…(​?​)

7 ឆ្នាំ មុន

អគ្គិសនី​កម្ពុជា ជា​ប្រភព​ថាមពល​តែ​មួយ​គត់ សម្រាប់​ប្រទេស​… ​មិន​មាន​វិស័យ​ថាមពល​ឯកជន​ណាមួយ​ហក់​មក​ប្រកួតប្រជែង​ទេ​… រឿង​ខាត ឬ​

អគ្គិសនី​កម្ពុជា ជា​ប្រភព​ថាមពល​តែ​មួយ​គត់ សម្រាប់​ប្រទេស​… ​មិន​មាន​វិស័យ​ថាមពល​ឯកជន​ណាមួយ​ហក់​មក​ប្រកួតប្រជែង​ទេ​… រឿង​ខាត ឬ​ចំណេញ​ជា​របស់​រដ្ឋ​… កុំ​និយាយ !!

មើលឃើញ​ជា​ទូទៅ​… មេ​ធោ​ម​ៗ​អគ្គិសនី​ប្រឹងប្រែង​ណាស់​… ​ពង្រីក​ថា​មពល​…​ពង្រីក​ចរន្ត ពង្រីក​បណ្តាញ​ពី​ទីក្រុង​ដល់​ជនបទ​… ជួយ​សម្រួលការ​ត​ចរន្ត​ដល់​តំបន់​កម្មករ​… លើកទឹកចិត្ត​អតិថិជន​គ្រប់​មជ្ឈដ្ឋាន​… ធ្វើ​គ្រប់​មធ្យោបាយ និង​លទ្ធភាព​ទាក់ទាញ​ទឹកចិត្ត​អតិថិជន​… ឱ្យ​មើលឃើញ​នូវ​ការ​អភិវឌ្ឍ​វិស័យ​អគ្គិសនី ក្រោម​របប​ដឹកនាំ​មេ​បក្ស​ប្រជាជន ដែល​កាន់​អំណាច​យូរ​… បាន​រីក​ចម្រើន​គ្មាន​ទី​បញ្ចប់ ។

បាន​មើលឃើញ​ទៀត​… មេ​ធោ​ម​ៗ​នៃ​អគ្គិសនី​កម្ពុជា​… សុទ្ធតែ​ជា​ឃោសនិក​… ជា​មន្ត្រី​ចុះ​មូលដ្ឋាន​… ជា​ភ្នែក​របស់​គណបក្សកាន់អំណាច​… ប្រាកដជា​ប្រឹងប្រែង​ធ្វើ​ល្អ​ជាមួយ​មហាជន​គ្រប់​មជ្ឈដ្ឋាន​… បម្រើ​ប្រជាពលរដ្ឋ មិន​ឱ្យ​មាន​ថ្នាំងថ្នាក់​ទេ​… ខំប្រឹង​ដើរ​យកចិត្ត​ប្រជាពលរដ្ឋ សឹក​ស្បែកជើង​… ស្អុយ​ញើស​គ្រប់​គ្នា​…
មេ​ៗ​ប្រឹងប្រែង​ធ្វើ​ល្អ​… ​បម្រើ​ប្រជាពលរដ្ឋ ក្នុង​នាម​ជា​មន្ត្រី​ស៊ីប្រាក់ខែ​រដ្ឋ​មែនហើយ​…

ប៉ុន្តែ សូមកុំ​ភ្លេច​ក្រឡេក​មើល​មក​ក្រោម​ឃ្លៀ​ក​ផង​… ព្រោះ​អ្នក​នៅ​ក្រោម​ឃ្លៀ​ក ដែល​ភាគច្រើន​ជា «​មន្ត្រី​ជើង​១០» មើល​អត់​ឃើញ​ឆ្ងាយ​ទេ​… ទំនង​មើល​អត់​ឃើញ​ថា មេ​ធំ​ល្អ​របស់​ខ្លួន​… កំពុង​ដើរ​គ្រប់​ច្រកល្ហក បម្រើ​ប្រជាពលរដ្ឋ​… ដើរ​ដោះស្រាយ​រាល់​ការ​លំបាក ដើម្បី​អូស​ទាញ​ទឹកចិត្ត​ប្រជាពលរដ្ឋ​ទេ​…

ជួយ​ប្រាប់​បន្តិច​ទៅ​ចុះ​… មិន​និយាយ​ច្រើន​ទេ​…​ខ្លាច​គេ​ខឹង គេ​ញាក់ភ្នែក​ឱ្យ​កាត់​ភ្លើង​លែង​បាន​ប្រើ​… ព្រោះ​ភ្លើង​ជា​មុខរបរ​«​ផ្តាច់មុខ​» របស់​រដ្ឋ​… ។

នៅ​ភ្នំពេញ​សូម​ប្រកាស​ជម្រាប​ជូន​អតិថិជន​ធំ​តូច​ទាំងឡាយ​… បើ​បង់ថ្លៃ​ភ្លើង​… ​ហួសការ​កំណត់​ត្រឹម​២​ឬ​៣​ថ្ងៃ​… លោក​ប្រធាន​ថ្នាក់​ក្រោម​ៗ… ថ្នាក់​«​មន្ត្រី​ជើង​១០» ប្រកាស​ផាកពិន័យ​… បើ​មិន​បង់ប្រាក់​ផាកពិន័យ​តាម​ការ​កំណត់​ទេ​… គេ​គំរាម «​ផ្តាច់​ភ្លើង​» ភ្លាម​!… នេះ​ជា​ច្បាប់ ប្រញាប់​ទៅ​រក​ងាប់ !…

មេ​ៗ​ធោ​ម​ៗ… ​ខ្លះ​មិនដឹង​ទេ​… ព្រោះ​កូនចៅ​ធ្វើ​យក «​ស្នាដៃ​»… យកមុខយកមាត់​មេ​… ចង់​អតិថិជន​ស្រែក​ជេរ ពេញ​ក្រុង​ក៏​ជេរ​ទៅ​… ស្រេច​តែ​អញ​… បើ​អ្ហែង​យឺត បិទ​ភ្លើង​អ្ហែង​ភ្លាម ! កុំ​ចង់​សាក​… ។

កន្លង​មក​មាន​គណបក្ស​ចាញ់​លិ​ប​ដូច​ក្បាលដែកគោល​ខ្លះ បាន​ដើរ​ឃោសនា​ថា បើ​បក្ស​ខ្លួន​ឈ្នះ​ឆ្នោត នឹង​លុប​បំណុល​ចោល​ទាំងអស់​… ហេ ! ហេ !
ប៉ុន្តែ លទ្ធផល​ឃោសនា​នោះ​… ទំនង​បរាជ័យ​ទៅ​ហើយ​… តេ​ជោ​សែន មេ​បក្ស និង​ក្រុមការងារ បាន​បន្សាប​ពឹ​ស​អស់ហើយ​… ឈប់​ប្រើ​ល្បិច​នេះ​ទៅ​… ។

ប៉ុន្តែ ទៀត​… បើ​ដើរ​ឃោសនា​ថា បើ​បក្ស​ខ្លួន​ឈ្នះ​ឆ្នោត​មែន​… អគ្គិសនី​ទូ​ទាំង​ប្រទេស​ឱ្យ​ប្រើ ដោយ​សេរី​ឥត​គិតថ្លៃ​… តើ​ហ៊ាន​ឃោសនា​ទេ ? ព្រោះ​អគ្គិសនី​កម្ពុជា ជា​របស់​រដ្ឋ​… មិនមែន​ឯកជន​ដូច​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងឡាយ​នេះ​ទេ​…

មេ​ធោ​ម​ៗ អគ្គិសនី​កម្ពុជា​… គួរតែ​ពិនិត្យ​ឡើង​វិញ នូវ​សេវាកម្ម​ទាំងឡាយ​ដែល​កូនចៅ​ក្រោម​ឱវាទ​ប្រព្រឹត្ត​កន្លង​…

ពិសេស​ទៀត ភ្លើង​បុក​… តង់ស្យុង​ខ្ពស់​ហួស​កម្រិត​… បើក​បិទ​ចង់​ដូច​ភ្លើងស្តុប​… ខូច​ខ្ទេចខ្ទី​អស់ហើយ ឧបករណ៍​អេ​ឡិច​ត្រូ​និក​ទាំងឡាយ​… ជា​ពិសេស​សណ្ឋាគារ​ធំ​ៗ គាំង​តាំង​តែ​ពី​ជណ្តើរយន្ត​… ខ្មាស​ណាស់​ជន​បរ​ទស និង​អ្នកទេសចរ​អន្តរជាតិ​… ។

អភិវឌ្ឍ​លឿនលយ​មែនហើយ​… ជួយ​ប្រដៅ​កូនចៅ​ក្រោម​ឃ្លៀ​ក​ផង​… បើ​មិន​យល់ចិត្ត​មេ​… ​យល់​បំណង​ល្អ​របស់​មេ​បក្ស​កាន់​អំណាច​ទេ​… បើ​មិន​ចេះ​យកចិត្ត​អតិថិជន​ទេ​…​ គួរ​ដក​ចេញ​ខ្លះទៅ !!

អា​ឡេវ