រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋនៅខាងជើងគល់ស្ពានជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្រះចក ដែលត្រូវភ្លើងត្របាក់ឆេះនោះ គិតនៅព្រឹកថ្ងៃទី០២ មីនា នេះ គឺទទួលរបាយការណ៍បឋមថា គឺខូចខាតអស់ចំនួន៤៥ខ្នង (សុទ្ធសឹងជាផ្ទះសំណង់មិនរៀបរយ និងធ្វើពីឈើផងដែរ) ។
ប្រភពឱ្យដឹងថា ក្នុងហេតុការណ៍ជួយសង្គ្រោះ គឺត្រូវសមត្ថកិច្ចបានប្រើរថយន្តពន្លត់អស់ចំនួន៤១គ្រឿង និងអូរប័របូមទឹកទន្លេ២គ្រឿងទៀត ។ ចំពោះមូលហេតុនោះ គឺសង្ស័យថា អាចបណ្តាលមកពីទុស្សេខ្សែភ្លើង តែយ៉ាងណានោះ សមត្ថកិច្ចជំនាញកំពុងធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវហើយ។
គួរបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅខាងជើងគល់ស្ពានជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្រះចក បានត្រូវភ្លើងឆេះ ដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយ ។
សេចក្តីរាយការណ៍បឋមឱ្យទៀតថា នៅពេលនេះ រថយន្តពន្លត់អគ្គិភ័យកំពុងអន្តរាគមន៍បាញ់ពន្លត់ និងទប់ស្កាត់ហើយ ។
ចែករំលែកព័តមាននេះ