ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ៖ បាតុភូតធម្មជាតិ ភ្លៀងបានបង្អុរធ្លាក់មកជាបន្តបន្ទាប់ជាច្រើនមេ ជាហេតុធ្វើឲ្យមានទឹកជំនន់លិចព្រៃឆ្លូង បានកើនឡើងជន់លិចដល់ផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិបល្ល័ង្គ ឃុំដំរីផុង ក្នុងស្រុកឆ្លូង ដែលមានរហូតដល់ជាង៧០គ្រួសារ ក្នុងនោះឡើងលិចដល់រនាបផ្ទះចំនួន១០ខ្នង ប៉ុន្តែមិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ស្លា.ប់ដោយសារលង់ទឹក ឬសត្វអសិរពិសខាំ ឬចឹកនោះឡើយ។
![Picture]()
បើតាមអ្នកស្រី ឌួង លឹមហ៊ាង មេឃុំដំរីផុង ប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះថា ស្ថិតនៅតំបន់ដាច់ស្រយាល គឺមានភូមិបល្ល័ង្គ ដែលនៅជាប់នឹងព្រែកឆ្លង មានព្រំប្រទល់ជាប់នឹងឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរងគ្រោះដោយសារជំនន់ទឹកភ្លៀងហូរចាកពីតំបន់ផ្សេងៗក្នុងរយៈពេល៣ទៅ៥ថ្ងៃជាប់ៗគ្នានោះ នឹងធ្វើឲ្យលិចភូមិឋានរបស់ប្រជាពលរដ្ឋត្រូវជួបការលំបាក សូម្បីតែផ្លូវលំស្ថាបនាអស់រាប់រយលានរៀល ក៏ត្រូវបានខូចខាតផងដែរ។
![Picture]()
មេឃុំដំរីផុង បានប្រាប់បន្តឲ្យដឹងទៀតថា តាមរយៈមេភូមិបល្ល័ង្គ បានរាយការណ៍មកថាផ្ទះប្រជាពលរដ្ឋត្រូវបានទឹកភ្លៀងជន់លិចឡើងដល់រនាបផ្ទះចំនួន១០ខ្នង ក្នុងនោះ៨ខ្នងត្រូវបានចល័តទៅរកទីទួលសុវត្ថិភាព នៅសល់តែ២គ្រួសារប៉ុណ្ណោះដែលពួកគាត់ប្រកបរបរអ្នករត់ទូកដ។
![Picture]()
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងដែលឡើងមកលិចភូមិ និងសាលារៀន ដែលធ្វើឲ្យសិស្សបឋមសិក្សា ត្រូវបានខកខានរៀនសូត្រនេះ ជាលើកទី២ហើយ។ ទោះជាបែបនេះ អាជ្ញាធរបានជម្រាបដល់ពលរដ្ឋទាំងអស់នៅក្នុងភូមិ ឲ្យបង្កើនការប្រុងប្រយ័ត្ន ជាពិសេសកុមារតូចៗរួមនឹងមនុស្សចាស់ជរា ត្រូវយកចិត្តទុកដាក់លើពួកគាត់ឲ្យបានខ្ពស់ ដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយកាត់ឡើង។ ហើយនាពេលកន្លងទៅ ពលរដ្ឋរងគ្រោះដែលធ្ងន់ជាងគេចំនួន២០គ្រួសារ ត្រូវបានអាជ្ញាធរស្រុកយកចិត្តទុកដាក់ និងចុះមកចែកអំណោយដោយផ្ទាល់ដៃ ជាមួយនោះមណ្ឌលសុខភាពដំរីផុង ក៏បានចុះចែកថ្នាំអាល់បេត សម្រាប់ដាក់តាមពាងទឹក ដើម្បីកុំឱ្យមានមូសខ្លាខាំកូនចៅអ្នកភូមិផងដែរ។
![Picture]()
ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងខាងលើនេះ សំណូមពរឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយដល់ពួកគាត់ផង ពេលនេះកំពុងតែខ្វះខាត។
អ្នកស្រីឌួង លឹមហ៊ាង មេឃុំដំរីផុង បានបន្ថែមទៀតថា ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា នេះ មេឃខ្មៅងងឹត និងមានភ្លៀងធ្លាក់មកជាបន្តទៀត ជាមួយគ្នានោះ អាជ្ញាធរក៏បានរាយការណ៍ពីផលប៉ះពាល់ដោយសារគ្រោះជំនន់ទឹកភ្លៀងទៅថ្នាក់ស្រុក ដើម្បីឲ្យបានដឹង និងត្រៀមយកអំណោយមកចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះលិចដល់រនាបផ្ទះ ដែលនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។
![Picture]()
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងដែលឡើងមកលិចភូមិប្រឡាំងចំនួន២លើក មិនបង្កឲ្យមានផលប៉ះពាល់គ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់នោះទេ។ ហើយក្រៅពីលិចភូមិបល្ល័ង្គ ក៏មានប្រឡាយត្រៀក ត្រូវបានទឹកភ្លៀងហូរជន់លិចដាច់ប្រវែងជិត១០០ម៉ែត្រ ទំនប់ស្រែថ្មីទឹកហៀរពីលើ តែត្រូវបានបើកទ្វារទឹកទាន់ពេលវេលា ដូច្នេះអាជ្ញាធរសូមអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវបង្កើនការយកចិត្តទុកដាក់ធ្វើយ៉ាងណា «ផឹកស្អាត ហូបស្អាត រស់នៅស្អាត»។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ