ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រក​ឃើញមូលហេតុ​ធ្វើ​ឱ្យ​កណ្តឹង​ប្រកាស​អាសន្ន​រោ​ទិ៍ មន្ត្រី​សាលា​រាជធានី​រត់​ជាន់​ជើង​គ្នា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្នូរ​កណ្តឹង​ប្រកាស​អាសន្ន​បាន​លាន់ឮ​ឡើង​ក្នុង​អគារ​ថ្មី​របស់​សាលា​រាជធានី​ទាំង​១២​ជាន់ បាន​ធ្វើ​ឱ្យ​ក្រុម​មន្ត្រី​នាំ​គ្នា​រត់​ចុះ​តាម​ជណ្តើរ​មក​ក្រោម​រត់​ចែក​គ្នា​

រាជធានី​ភ្នំពេញ ៖ ស្នូរ​កណ្តឹង​ប្រកាស​អាសន្ន​បាន​លាន់ឮ​ឡើង​ក្នុង​អគារ​ថ្មី​របស់​សាលា​រាជធានី​ទាំង​១២​ជាន់ បាន​ធ្វើ​ឱ្យ​ក្រុម​មន្ត្រី​នាំ​គ្នា​រត់​ចុះ​តាម​ជណ្តើរ​មក​ក្រោម​រត់​ចែក​គ្នា​បាតជើង​ស​ព្រាត​នៅ​វេលា​ម៉ោងជាង​១១​ព្រឹក ថ្ងៃ​ទី​២៨ កុម្ភៈ ។​ខ្លះ​ចុះ​មក​ដល់​ដី​ហើយ​បាន​ងើយ​មើលទៅ​លើ រក​កន្លែង​ដែល​បង្ក​ឱ្យ​មានការ​ប្រកាស​អាសន្ន​នេះ តែ​រក​មិនឃើញ​មាន​អ្វី​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ ព្រោះ​កណ្តឹង​រោ​ទិ៍​ប្រកាស​អាសន្ន​បែប​នេះ ដូច​ជា​មានការ​ឆេះ​ជាន់​ណាមួយ ។​ល​។

មន្ត្រី​ដែល​នាំ​គ្នា​រត់​ចុះ​មក​ដី និង​ខ្លះ​អើត​តាម​បង្អួច​ដោយសារ​តែ​ផ្អើល​នឹង​កណ្តឹង​ប្រកាស​អាសន្ន​នេះ​បាន​ហួសចិត្ត​គ្រប់​គ្នា ដោយសារ​តែ «​ភ័យ​» គ្មាន​ឃើញ​ហេតុផល ដោយសារ​តែ​កណ្តឹង​ប្រកាស​អាសន្ន​ដែល​វា​លោត​ខ្លួនឯង​។ តាម​ក្រុម​មន្ត្រី​បានឱ្យ​ដឹង​ថា ក្រោយ​កើត​មាន​ហេតុការណ៍​ភ័យ​ស្លន់ស្លោ​គ្រប់​គ្នា​នេះ ក្រុម​មន្ត្រី​ជំនាញ​បាន​ធ្វើការ​ត្រួតពិនិត្យ​បាន​រក​ឃើញ​ថា គឺ​បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី​ ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​កណ្តឹង​ប្រកាស​អាសន្ន​រោ​ទិ៍ ។

មានការ​កត់​សម្គាល់ថា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ចរន្តអគ្គិសនី​តែង​មានការ​ដាច់​មួយ​ភ្លេ​ត​ៗ​ជា​រឿយ​ៗ ហើយ​ពេល​ភ្លើង​ឆេះ​ឡើង​វិញ​មានការ​បុក​ខ្លាំង​ដែល​ប្រការ​នេះ ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ជា​ទូទៅ​សម្រាប់​អ្នក​ប្រើប្រាស់​បរិក្ខារ​អគ្គិសនី​នានា ដែល​ប្រឈម​នឹង​ការ​ឆេះ ឬ​ឆ្លង​ចរន្តអគ្គិសនី​ដោយសារ​តែ​ការ​ដាច់​ហើយ​ឆេះ ដូច​គេ​បើក​បិទ ។

ទោះបីជា​បែប​នេះ​ក្តី បញ្ហា​ដាច់​ភ្លើង​មិន​ថា​ជា​តំបន់​លំនៅ​ឋាន ឬ​ក្រសួង មន្ទីរ ស្នាក់​ការ​ក្រុមហ៊ុន​ណា​ទេ មិន​អាច​ស្វែងរក​ការ​បំភ្លឺ ឬ​ទទួល​បានការ​បំភ្លឺ​ណាមួយ​ពី​មន្ត្រី​ជំនាញ​ឡើយ ។

ក្នុង​ហេតុការណ៍​ភ្ញាក់ផ្អើល​នាំ​គ្នា​រត់​ចុះ​ពី​អគារ​នេះ​ផង​ដែរ នៅ​ទីស្នាក់ការ​ធំ​របស់​ធនាគារ​អេ​ស៊ី​លី​ដា ដែល​មា​នទី​តាំងនៅ​ក្នុង​ខណ្ឌដូនពេញ​តាម​បណ្តោយ​វិ​ថី​ព្រះ​មុនី​វង្ស ក្រុម​បុគ្គលិក​ធនាគារ​នេះ​បាន​រត់​ចុះ​មក​ក្រោម​គ្រប់​ៗ​គ្នា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា ឆេះ​អគារ ។ ទោះបីជា​បែប​ណា តាម​សេចក្តីរាយការណ៍​ថា ការ​ភ្ញាក់ផ្អើល​នោះ មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដោយសារ​មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ​កើតឡើង​នោះ​ទេ ។

តាម​ប្រភព​ក្រៅផ្លូវការ​ថា ដោយសារ​តែ​ជាង​ផ្សារ​ដែក មិនមែន​បណ្តាល​មក​ពី​ការ​ទុ​ស្សេ​ចរន្តអគ្គិសនី​នោះ​ឡើយ ៕