ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង់រទេះ​គោខ្មែរ​តាំង​លម្អ​តាម​រមណីយដ្ឋាន

7 ឆ្នាំ មុន

ខេត្តកំពត ៖ កង់​រទេះគោ​ត្រូវ​គេ​ដាក់​តាំង​តាម​រមណីយដ្ឋាន​មួយ​ចំនួន ខណៈ​ពេល​រទេះគោ​គោខ្មែរ​ស្ទើរ​បាត់​ការ​ពេញ​និយម​ប្រើប្រាស់​ទាំងស្រុង​ទៅ​ហើយ ។

គេ​កត់សម្គាល់​ឃើញ​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ

ខេត្តកំពត ៖ កង់​រទេះគោ​ត្រូវ​គេ​ដាក់​តាំង​តាម​រមណីយដ្ឋាន​មួយ​ចំនួន ខណៈ​ពេល​រទេះគោ​គោខ្មែរ​ស្ទើរ​បាត់​ការ​ពេញ​និយម​ប្រើប្រាស់​ទាំងស្រុង​ទៅ​ហើយ ។

គេ​កត់សម្គាល់​ឃើញ​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ប្រជា​កសិករ​នៅ​ខេត្តកំពត​បោះបង់​ចោល​រទេះគោ ស្ទើរ​ទាំងស្រុង ដោ​យែ​កែ​ច្នៃ​រទេះ​ដាក់​កង់​រថយន្ត​ស្រួល​ប្រើ​ជាង ។ នៅ​តាម​រមណីយដ្ឋាន​ជា​ច្រើន​ក្នុង​ក្រុង​កំពត ទូក​ដឹក​ភ្ញៀវ​ទេសចរ និង​នៅ​តាម​របង​ផ្ទះ​ជន​បទេស​គេ​បាន​យក​កង់រទេះ​ដាក់​តាំង​លម្អ និង​ហាក់​ជួយ​បង្ហាញ​របស់បុរាណ​ខ្មែរ​ផង ។
លោក​ស៊ុំ សូ​នី ម្ចាស់​ហាង​កំពត​អូ​ល​ប្រ៊ី​ជ​ឃី​ត​ឈិ​ន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា «​ការ​ដាក់​តាំង​កង់​រទេះគោ​នៅ​ហាង​សម្រាប់​ទទួល​ជនបរទេស​នេះ គឺ​ចង់​បង្ហាញ​ថា​រទេះ​គោខ្មែរ​បាត់បង់​ការ​និយម​ប្រើ បណ្ដើ​ៗ​ហើយ ។ មិនមែន​តែ​ហាង​ខ្ញុំ​ម្នាក់ឯង​ទេ​ដាក់​តាំង​កង់រទេះ​គោខ្មែរ សូ​ម្បី​តែ​នៅ​លើ​ទូក​ដឹក​អ្នកទេសចរ​ក៏​គេ​មាន​ដាក់​កង់រទេះ​គោខ្មែរ​ដែរ​» ។

លោក​គង់ ផល្លា ប្រធាន​មន្ទី​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពត​បាន​ទទួលស្គាល់​ថា រទេះគោ​ខ្មែរ​បាត់បង់​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ ។ លោក​គង់ ផល្លា និយាយ​ថា «​យើង​មិនដឹង​ថា ចង់ឱ្យ​ពួក​គាត់​អភិរក្ស​របៀប​ណា បើ​រទេះគោ​គាត់​តាំងពី​ដូនតា​មក​ហើយ បែរជា​គាត់​ឈប់​ប្រើ ។ ខ្ញុំ​ព្រួយបារម្ភ​ពី​ការ​បាត់បង់​រទេះគោ​ខ្មែរ ហើយ​ជនបរទេស​ខ្លះ​បាន​ទិញ​កង់់រទេះ​ពី​ពលរដ្ឋ​ខែ្ម​រយ​ក​ទៅ​ដាក់​តាំងនៅ​រមណីយដ្ឋាន​របស់​ខ្លួន ខណៈ​កសិក​ខ្មែរ​ឈប់​ត្រូវការ​ប្រើ​» ៕