ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរសជន​ចុះ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​កម្មវិធី​ការ​ប្រគុំ​តន្ត្រីនៃ​ក្តី​ស្រឡាញ់

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ លោក​ជុំទាវ សោម មុន្នី​រ័​ត្ន អភិបាលរង​ខេត្ត​ប៉ៃលិន​បាន​ថ្លែង​ថា គោល​បំណង​ការ​ប្រគុំ​តន្ត្រី នៃ​ក្តី​ស្រឡាញ់​នេះ គឺ​ចង់​អប់រំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ស្រ ឡាញ់​​គ្នា​ទៅ​វិញ​ទៅ​មក

ខេត្ត​ប៉ៃលិន ៖ លោក​ជុំទាវ សោម មុន្នី​រ័​ត្ន អភិបាលរង​ខេត្ត​ប៉ៃលិន​បាន​ថ្លែង​ថា គោល​បំណង​ការ​ប្រគុំ​តន្ត្រី នៃ​ក្តី​ស្រឡាញ់​នេះ គឺ​ចង់​អប់រំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ស្រ ឡាញ់​​គ្នា​ទៅ​វិញ​ទៅ​មក មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ ជា​ពិសេស​ការ​វាយដំ​ធ្វើ​ទា​រុ ណ​កម្ម​ទៅ​លើ​កុមារ​ពី​សំណាក់​អាណាព្យាបាល ពិតជា​ធ្វើ​ឱ្យ​ពួក​គេ​បាត់បង់​នូវ​ភាព​កក់​ក្តៅ និង​បង្ក​ឱ្យ​មាន​ភាព​ភ័យ​ខ្លាច​ផង​ដែរ ។ ម្យ៉ាងវិញទៀត​ការ​អប់រំ​ដល់​កុមារ​ពី​សំណាក់​ឪពុក​ម្តាយ និង​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយទៅជា​មនុស្ស​ម្នាក់​ទទួល​បាន​អនាគត​ល្អ ជោគជ័យ​ក្នុង​​ជីវិត ។

​នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ជំទាវ កាលពី​រសៀល​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ​ក្នុង​កម្មវិធី​ការ​ប្រគុំ​តន្ត្រី​នៃ​ក្តី​ស្រឡាញ់ ដែល​រៀបចំ​ដោយ​សមាគម​គ្រី​ស្ទ​បរិស័ទ​ខេត្ត​ប៉ៃលិន ស្ថិត​នៅ​ក្នុងភូមិ​ថ្មី សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ព្រមទាំង​ប្រជាពលរដ្ឋ​ជា​ច្រើន​ផង​ដែរ ។

​លោក​ជំទាវ​បាន​បន្ត​ថា សុំ​ឱ្យ​កម្មវិធី​ការ​ប្រគុំ​តន្ត្រី​នៃ​ក្តី​ស្រឡាញ់​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បេះដូង​ឪពុក​ម្តាយ​ដើម្បី​ឱ្យ​មាន​ភាព​កក់ក្តៅ​ដល់​កូន​ៗ​របស់​ខ្លួន ហើយ​លោក​ជំទាវ ក៏​សូម​ថ្លែងអំណរគុណ​ដល់​សប្បុរស​ជនជាតិ និង​អន្តរជាតិ ដែល​បាន​ផ្តល់​នូវ​ធន់​ធាន​ដ៏​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ដូច​ជា​សាងសង់​មណ្ឌលកុមារ​កំព្រា ដើម្បី​ចិញ្ចឹម​កុមារ​ដែល​គ្មាន​ឪពុក​ម្តាយ​ជា​ច្រើន ព្រមទាំង​អប់រំ​ពួក​គេ​រហូត​ដល់​ក្លាយទៅជា​មនុស្ស​ល្អ​ម្នាក់​នៅ​ក្នុង​សង្គម ។

​សូម​បញ្ជាក់​ថា កម្មវិធី​នេះ​ក៏​មានការ​ចែក​អំណោយ​ដល់​សិ​ស្សា​នុស្ស​ចំនួន​៨០០​នាក់ លោកគ្រូ​អ្នកគ្រូ​មួយ​ចំនួន និង​ប្រជាពលរដ្ឋ​មក​ពី​តាម​បណ្តា​ភូមិ​សង្កាត់​ចំនួន​១.០០០​នាក់ ដោយ​អំណោយ​ទាំងនោះ មាន​ប៊ិ​ច​១​ដើម សៀវភៅ​១​ក្បាល សាប៊ូ​១​ដុំ និង​ក​ន្សែ​ភួយ​១​ផង​ដែរ ៕