ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ៖ អា​មេ​រិ​ក​សម្លា.ប់​កុមារ​ច្រើន​ជាងគេ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំង​ៗ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ចំពោះ​សហរដ្ឋអាមេរិក

ខេត្តសៀមរាប ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំង​ៗ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ចំពោះ​សហរដ្ឋអាមេរិក ដោយ​ហៅ​អា​មេ​រិ​កថា​ជា​ពួក​ចក្រពត្តិនិយម​និង​ថា​អា​មេ​រិ​ក​ជា​ប្រទេស​លើកទ័ព​ទៅ​ឈ្លានពាន​នៅ​ក្រៅប្រទេស​ច្រើន​ជាងគេ និង​សម្លាប់​កុមារ​ច្រើន​ជាងគេ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ខាងលើ​បែប​នេះ បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ ERA ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃ​ទី​០១ មីនា ២០១៧ ក្នុង​ឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​បើក​សន្និបាត​អន្តរជាតិ​ថ្នាក់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ស្តី​ពី​ការ​អភិវឌ្ឍ​កុមារ​តូច ។

នៅ​ក្នុង​ឱកាស​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៍បាន​ស្នើ​ឲ្យ​មានការ​រួម​គ្នា​រាប់​ទាំង​អង្គការ​យូ​នី​សេ​ហ្វ ( UNICEF) លើក​ឡើង​ត្រង់​ប្រឆាំង​អា​មេ​រិ​ក​ចំពោះ​ការ​លើកទ័ព​ឈ្លានពាន​បង្ក​ឲ្យ​កុមារ​ស្លាប់​និង​របួស ។ សម្តេច​តេ​ជោក៍​បាន​បញ្ជាក់​ទៀត​ថា ត្រូវ​និយាយ​ពី​សិ​ទ្ឋិ​រស់រាន​មានជីវិត​របស់​កុមារ​ជា​មុន​សិន មុន​នឹង​គាំពារ​កុមារ​ពី​ការ​ប្រឈម​នានា​ដូច​ជា​កង្វះ​អាហារូបត្ថម្ភ និង​កុមារ​គ​ថ្លង់ ខ្សោយ​បញ្ញា​ជាដើម ៕