ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកអម្រឹត​ក្នុង​ចម្លាក់​ប្រាសាទបាយ័ន

7 ឆ្នាំ មុន

ទឹកអម្រឹត​ត្រូវ​បាន​សាសនិកជន​ខ្មែរ​បុរាណ​មើលឃើញ​ថា មាន​អត្ថន័យ​ទូលំទូលាយ និង​ស៊ីជម្រៅ ហើយ​ថែម​ទាំង​មាន​សារសំខាន់​សម្រាប់​ការ​រុករក​នូវ​ភាព អមតៈ​នៃ​ជីវិត​សត្វលោក​យើង​នេះ​ថែម​ទៀត​ផង​។

ទឹកអម្រឹត​ត្រូវ​បាន​សាសនិកជន​ខ្មែរ​បុរាណ​មើលឃើញ​ថា មាន​អត្ថន័យ​ទូលំទូលាយ និង​ស៊ីជម្រៅ ហើយ​ថែម​ទាំង​មាន​សារសំខាន់​សម្រាប់​ការ​រុករក​នូវ​ភាព អមតៈ​នៃ​ជីវិត​សត្វលោក​យើង​នេះ​ថែម​ទៀត​ផង​។

ក្នុង​វប្បធម៌​បាយ័ន ទឹកអម្រឹត​ដែល​មនុស្ស គ្រប់​រូប​ប៉ងប្រាថ្នា​ចង់បាន​នោះ កើតឡើង ដោយ​មនោគមន៍វិជ្ជា​សាសនា ជា​ការ​សំយោគ រវាង​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធ​សាសនា និកាយ មហាយាន ។

យោង​តាម​ផេ​ក Spktliv ពណ៌នា​ថា ទឹកអម្រឹត​តំណាង​ឲ្យ​សារធាតុ​ពិសិដ្ឋ​របស់​ទឹក ដែល​ជា​ប្រភព​នៃ​ជីវិត​នៅ​លើ​ផែនដី​យើង នេះ ។ ក្នុង​ន័យ​នេះ​ហើយ​ដែល​ទឹកអម្រឹត​ត្រូវ​បាន​រក​ឃើញ​ថា ជា​ថ្នាំ​ទិព្វ​មាន​សារជាតិ ស័ក្តិសិទ្ធិ​ខ្ពង់ខ្ពស់​បំផុត ។ ទឹក​នេះ​អាច​ជួយ ស្រោចស្រង់​មនុស្ស​ឲ្យ​ចាក​ផុត​ពី​ជំងឺ​ឈឺ​ថ្កាត់ ឬ ពី​សេចក្តីស្លាប់​ទៅ​បាន ។

ស្របគ្នា​នឹង​គុណសម្បត្តិ​ដ៏​វិសេសវិសាល នេះ ទឹកអម្រឹត​ក៏​ជា​មធ្យោបាយ​នាំ​សត្វលោក​ទៅ​កាន់ ភព​ទេវតា ដែល​មិន​ត្រឹម តែ​ពពួក​យក្ស​ប៉ុណ្ណោះ ប៉ុន្តែ​ក៏​សម្រាប់​ពួក​ទេវតា និង​មនុស្សលោក​ទៅ​កាន់​ព្រះ​និព្វាន​ថែម​ទៀត​ផង ។ ដោយសារ​តែ​ភាព​ស័ក្តិសិទ្ធិ​របស់​ទឹកអម្រឹត​នេះ ទើប​បណ្តាល​ឲ្យ​កើត​មាន​ចម្បាំង​រវាង​គូបដិបក្ខ​នៅ​ក្នុង​រឿង​កូរ​សមុទ្រ​ទឹកដោះ​ដើម្បី​ដណ្តើម​ទឹក​ទិព្វ នេះ ។

ការ​កូរ​សមុទ្រ​ទឹកដោះ​នេះ​ដើម្បី​បង្កើត លោក​យើង​ដែល​មនុស្ស​គ្រប់​រូប​មាន​ទិស​ដៅ ចង់បាន​ដើម្បី​ជា​និមិត្តរូប​នៃ​ភាព​អមតៈ​នៃ​ជីវិត របស់​ខ្លួន ។

តែ​ដោយឡែក ចំពោះ​ពុទ្ធសាសនិកជន ខ្មែរ​បុរាណ​បាន​ចាត់​ទុក​ថា ទឹកអម្រឹត​មាន លក្ខណៈ​ថ្លៃថ្លា ត្រជាក់ បរិសុទ្ធ គឺ​ចង់​សំដៅ ទៅ​ដល់​ព្រះ​ឱវាទ​របស់​ព្រះសម្មាសម្ពុទ្ធ ព្រះ​បរមគ្រូ នៃ​យើង ។ ដំបូន្មាន​របស់​ព្រះពុទ្ធ​មាន​ន័យ ឧត្តុង្គឧត្តម ក្នុង​ការ​រំដោះ​មនុស្សលោក​ពី​ភាព​អវិជ្ជា​ដែល​ជា​ប្រភព​នៃ​សេចក្តី​ទុក្ខ ។ អត្ថន័យ សំខាន់​ក្នុង​វាលវដ្តសង្សារ​មួយ​ទៀត ការ​កូរ សមុទ្រ​ទឹកដោះ​នៅ​ប្រាសាទបាយ័ន ប្រៀប​បាន នឹង​ការ​ស្ថាបនា​ជាតិ​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដើម្បី​នាំ​មនុស្ស​ជាតិខ្មែរ​បុរាណ​ឆ្ពោះទៅ​កាន់ វឌ្ឍនភាព និង​ភាព​អមតៈ​នៃ​ជីវិត ៕