ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ក្មេង​ស្រី​តូច​ងូតទឹក​លេង​ម្នាក់ឯង ក៏​ធ្លាក់​ចូល​ធុង​ជ័រ គ្មាន​អ្នកដឹង ឬ​ជួយ​សង្គ្រោះ​ទាន់

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

រន្ធត់​ណាស់​នេះ ដែល​បណ្តាល​មក​ពី​កត្តា​ឆ្វេស​ប្រហែស​របស់​ឪពុក​ម្តាយ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូន​នៅ​តូច​ៗ បណ្តែតបណ្តោយ​ឲ្យ​ងូតទឹក​លេង​ម្នាក់ឯង​។ ជាក់ស្តែង​ក្មេង​ស្រី​ម្នាក់​តូច​ម្នាក់​អាយុ​ទើបតែ​០៣​ឆ្នាំ​ប៉ុណ្ណោះ​បាន

ខេត្តបន្ទាយមានជ័យ ៖ រន្ធត់​ណាស់​នេះ ដែល​បណ្តាល​មក​ពី​កត្តា​ឆ្វេស​ប្រហែស​របស់​ឪពុក​ម្តាយ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូន​នៅ​តូច​ៗ បណ្តែតបណ្តោយ​ឲ្យ​ងូតទឹក​លេង​ម្នាក់ឯង​។ ជាក់ស្តែង​ក្មេង​ស្រី​ម្នាក់​តូច​ម្នាក់​អាយុ​ទើបតែ​០៣​ឆ្នាំ​ប៉ុណ្ណោះ​បាន​ដាំ​ក្បាល​ចូល​ក្នុង​ធុង​ជ័រ​សម្រាប់​ដាក់​ទឹក​ដែល​មាន​កម្ពស់​ប្រហែល​៦​តឹក បណ្តាល​ឲ្យ​លង់ទឹក​ស្លា​.​ប់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៤​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ ស្ថិត​នៅ​ភូមិ​តា​ឡំ​ចុង ឃុំ​តា​ឡំ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្រុក​មង្គល​បូ​រី បាន​ឲ្យ​ដឹង​ថា ៖ ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​មានឈ្មោះ លួ​ម លី​ហ្សា អាយុ​០៣​ឆ្នាំ រស់នៅ​ភូមិ​តា​ឡំ​ចុង ឃុំ​តា​ឡំ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ មាន​ឪពុក​ឈ្មោះ ពា​ញ ហួត អាយុ​៤៤​ឆ្នាំ និង​ម្តាយ​ឈ្មោះ ឆាយ យឿ​ង អាយុ​៤៣​ឆ្នាំ ។

នគរបាល​បាន​បញ្ជាក់​ថា តាម​ការ​បំភ្លឺ​របស់​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ នៅ​មុន​ពេល​កើតហេតុ កូន​គាត់​បាន​ទៅ​ងូតទឹក​ក្នុង​ធុង​ជ័រ​នៅ​ខាងក្រៅ​ផ្ទះ​ម្នាក់ឯង ហើយ​ពួក​គាត់​រវល់​នៅ​ក្នុងផ្ទះ ដោយ​មិន​លឺ​មាត់​កូន​លេង​ទឹក និង​លឺ​ចាក់ទឹក​លេង​នោះ គាត់​ក៏​បាន​ចេញ​មក​មើល ស្រាប់តែ​ឃើញ​កូន​គាត់​ដាំ​ក្បាល​ចូល​ទៅ​ក្នុង​ធុង​ទឹក​ស្លា​.​ប់​បាត់​ទៅ​ហើយ មិនដឹង​ថា តាំងពី​ពេល​ណា​នោះ​ទេ ។

នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម ក៏​បាន​បង្កើត​គណៈ​ក​ម្មា​ការ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​ជុំវិញ​កន្លែង​កើតហេតុ និង​ស​.​ព​ជន​រង​គ្រោះ ដែល​មាន​សមាសភាព​ក្រុមប្រឹក្សា​ឃុំ​,​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​, ប្រធាន​មណ្ឌល​សុខភាព​ឃុំ​, លោក​មេ​ភូមិ និង​ក្រុម​គ្រួសារ​ស​.​ព​។ បើ​ឆ្លង​តាម​ការ​ត្រួតពិនិត្យ​ឃើញ​ថា ក្មេង​ស្រី​រង​ង​គ្រោះ​ពិតជា​ស្លា​.​ប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន មិន​ពាក់ព័ន្ធ​ករណី​មនុស្ស​ឃា​.​ត​នោះ​ឡើយ​។

ក្រោយ​ពី​ពិនិត្យ​ស​.​ព​ជន​រង​គ្រោះ​រួច សមត្ថកិច្ច​ត្រូវ​បាន​ប្រគល់​ស​.​ព​ជូន​ឪពុក​ម្តាយ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ទាំង​ក្តី​អាឡោះអាល័យ​ជា​ពន់ពេក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ