ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តាំង​បង្ហាញផលិតថ្មីក្នុងទីផ្សារ​កម្ពុជា​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Colgate និង palmolive បាន​បង្ហាញ​សាប៊ូ​ដុស​ខ្លួន​ម៉ាក Protex ផលិតផល​ថ្មី នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជាដល់​អតិថិជន​ទូទៅ ។

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Colgate  និង palmolive បាន​បង្ហាញ​សាប៊ូ​ដុស​ខ្លួន​ម៉ាក Protex  ផលិតផល​ថ្មី នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជាដល់​អតិថិជន​ទូទៅ ។

កម្មវិធី​បង្ហាញ​ផលិតផល​ថ្មី​របស់​សាប៊ូ​ដុស​ខ្លួន Protex  នេះ បាន​ធ្វើ​ឡើង​នៅ​សួន​កម្សាន្តកុមារ ទីក្រុង​កោះ​ពេជ្រ កាលពី​ល្ងាច​ថ្ងៃ ២៦ កុម្ភៈ ២០១៧​ ដោយ​ក្នុង​នោះក៏​មានការ​ចូលរួម​ច្រៀង និង​សម្ដែងពី​កញ្ញារ៉េ​ត ស៊ូ​ហ្សា​ណា អតីត​បេក្ខជន​ The Voice Cambodia រដូវ​កាល​ទី​២​ផង​ដែរ ។ នៅ​ក្នុង​កម្មវិធី​បង្ហាញ​ផលិតផល​ថ្មី​របស់ Protex នេះ​ ក៏​មានការ​រៀបចំ​ល្បែង​កម្សាន្ត​សម្រាប់​ទស្សនិកជន​ដែល​ចូលរួម ដើម្បី​ឈ្នះ​រង្វាន់​សាប៊ូ​ដុស​ខ្លួន​ពី​ក្រុមហ៊ុន​ផង​ដែរ ។

តំណាង​ក្រុមហ៊ុន​បានឱ្យ​ដឹង​ថា Protex Thai Therapy ជា​សាប៊ូ​ដុស​ខ្លួន​ប្រភេទ​ថ្មី​របស់ក្រុមហ៊ុន Colgate  និង Palmolive មាន​២​ប្រភេទ​ហើយ​ប្រភេទ​ទាំង​២ មាន​សារធាតុ​ចំរាញ់​ចេញពី​ឱសថ​បុរាណ​ធម្មជាតិ ដូច​ជា​អំពិល រមៀត ថា​ណា​ខា វីតាមីន C និង E ដែល​បង្កើត​ឡើង​ដោយ​អ្នកជំនាញ​សុខភាព​ស្បែក​របស់​សាប៊ូ Protex ជួយ​ធ្វើ​ឱ្យ​ស្បែក​មុខស្រស់​ស្អាត និង សុខភាព​ល្អ ភ្លឺ​ចែង​ចាំ​បែប​ធម្មជាតិ ។

​អតិថិជន​ទូទៅ​អាច​រក​ទិញ​បាន​នៅ​គ្រប់​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​​ ដូច​ជា ខេត្ត​កណ្ដាល ខេត្តតាកែវ បាត់ដំបង បន្ទាយ​មាន​ជ័យ ខេត្តសៀមរាប និង​កំពង់ចាមជាដើម ​។