ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្ដេញជនបរទេស២៣០នាក់ មាន០២សញ្ជាតិ ចេញពីកម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២២​នេះ​ថា បាន​បណ្ដេញ​ជនបរទេស​ចំនួន​២៣០​នាក់ មាន​ស្រី​៥០​នាក់ ដែល​មាន​០២​សញ្ជាតិ​ចេញពី​កម្ពុជា​។ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សូម​ជម្រាប​ជូន​សាធារណជន…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២២​នេះ​ថា បាន​បណ្ដេញ​ជនបរទេស​ចំនួន​២៣០​នាក់ មាន​ស្រី​៥០​នាក់ ដែល​មាន​០២​សញ្ជាតិ​ចេញពី​កម្ពុជា​។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សូម​ជម្រាប​ជូន​សាធារណជន និង​អ្នក​សារព័ត៌មាន​ទាំងអស់​មេត្តា​ជ្រាប​ថា នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ធ្វើការ​បណ្ដេញ​ជនបរទេស​ចំនួន​២៣០​នាក់ ស្រី​៥០​នាក់ មាន​០២​សញ្ជាតិ ៖ ជនជាតិ​វៀតណាម​ចំនួន​២២៨​នាក់ និង​ជនជាតិចិន​ចំនួន​០២​នាក់ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា អនុលោម​តាម​ច្បាប់​ស្ដី​ពី​អន្តោប្រវេសន៍ តាម​ប៉ុស្តិ៍ នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​។

ជាក់ស្តែង​ជនបរទេស​ចំនួន​២៣០​នាក់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​បទល្មើស​លួច​ស្នាក់​នៅ​ខុសច្បាប់​គ្មាន​លិខិតឆ្លងដែន លើស​ទិដ្ឋាការ​កំណត់ និង​ប្រើប្រាស់​ទិដ្ឋាការ​ខុស​គោលដៅ ដែល ល្មើស​នឹង​ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ