យុវជន​ដៃ​ឆៅ​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ប្លន់​ស្ត្រី​ខារ៉ាអូខេ


ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​២​នាក់​ត្រូវ​បាន​កំលាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ស្ត្រី​ចាប់​ទឹកកក​នៅ​ខារ៉ាអូខេ​មួយ​កន្លែង កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ កុម្ភៈ ២០១៧ នៅ​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

លោក​ឧត្តមសេនីយ៍ត្រី កុ​ល ផា​លី ស្នងការ​រង​ទទួល​បន្ទុក​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្ន​ការដ្ឋាន​គ​របាល​ខេត្ត បាន​បញ្ជាក់​ថា ដោយ​មានការ​ចង្អុលបង្ហាញ និង​បទបញ្ជា​ពី​លោក​ឧត្តម​សេនីយ៍ទោ ជួន ណា​រិ​ន្ឋ ស្នងការ​នគរបាល​ខេត្ត​ក្រោម​ការ​សម្របសម្រួល​ពី​លោកស្រី ចាត សូរ​ស្មី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កំលាំង​ជំនាញ​របស់​លោក​បាន​ចុះ​ធ្វើ​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន ។

លោក​ឧត្តមសេនីយ៍ត្រី​បាន​បញ្ជាក់​ថែម​ទៀត​ថា នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៧ កម្លាំង​ជំនាញ​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​អធិការ​ដ្ឋាន​​នគរបាល​ក្រុង​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ពី​បទ​ប្លន់ (​ប្រើ​កាំ​បិទ​ចុង​ស្រួច​ភ្ជង់​) ទៅ​លើ​ជន​រង​គ្រោះ​កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០១៧ វេលា​ម៉ោង​​៣​និង​២៥​នាទី ស្ថិត​នៅ​ចំណុច​ក្រុម​ទី​ក្រុម​៤៧ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ជនសង្ស័យ​មាន​គ្នា​២​នាក់​៖ ទី​១-​ឈ្មោះ គង់ កីឡាកាស ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​, ទី​២-​ឈ្មោះ ង៉ែត ឡែ​ន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ជន​រង​គ្រោះ​មាន​គ្នា​២​នាក់​៖ ទី​១-​ឈ្មោះ ខុំ ភាព ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជា​អ្នក​ចាប់​ទឹកកក​នៅ​ហាង​ខារ៉ាអូខេ មាន​ទីលំនៅ​ក្រុម​៤៧ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​, ទី​២-​ឈ្មោះ ហែម ស្រី​មុំ ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជា​អ្នក​ចាប់​ទឹកកក​នៅ​ហាង​ខារ៉ាអូខេ​ជាមួយ​ជង​រង​គ្រោះ​ទី​១ មាន​ទីលំនៅ​ក្រុម​៤៧ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ សម្ភារ​ដែល​បាត់បង់​រួម​មាន​៖ ទូរស័ព្ទ​ដៃ​ម៉ាក Iphone 5s ១​គ្រឿង ពណ៌​ទឹកមាស,​ទូរស័ព្ទ​ដៃ​ម៉ាក Iphone 5 ១​គ្រឿង ពណ៌​ស​, ទូរស័ព្ទ​ដៃ​ម៉ាក អិន​ចុច​ពិល​១​គ្រឿង​,​ អត្តសញ្ញាណ​ប័ណ្ណ​១​សន្លឹក​, លុយ​ខ្មែរ​ចំនួន​១៣០.០០០​រៀល​(​ដម់​បី​ម៉ឺន​រៀល​), លុយ​ដុល្លារ​ចំនួន​២០​ដុល្លារ​, កាត​ធនាគារ​១ និង​កាបូបស្ពាយ​ពណ៌​ស​១ ៕ ជនសង្ស័យ និង​វត្ថុ​តាង​កម្លាំង​​ជំនាញ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ធ្វើ​តាម​នីតិវិធី ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ