ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ល្បែង​អាចោរ​ជើង​១ ឃាត់ខ្លួន​មនុស្ស​ប្រុស​-​ស្រី​១០​នាក់

7 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ខេត្ត​បាន​ធ្វើការ​ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង ដោយ​បង្ក្រាប​បាន​អ្នកលេង​ល្បែង​អាប៉ោង (​អាចោរ​ជើង​មួយ​)

ខេត្តព្រះវិហារ ៖ សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ខេត្ត​បាន​ធ្វើការ​ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង ដោយ​បង្ក្រាប​បាន​អ្នកលេង​ល្បែង​អាប៉ោង (​អាចោរ​ជើង​មួយ​) ប្រុស​-​ស្រី​ចំនួន​១០​​នាក់ នៅ​រសៀល​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ។

យោង​តាម​លោក​វរសេនីយ៍ត្រី គង់ គា អធិការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​ដែល​កងកម្លាំង​អធិការ​ខេត្ត​ដើរ​ល្បាត​តាម​គោលដៅ​ក៏​ទទួល​បាន​ដំណឹង​ពី​ប្រជា​ពល​រដ្ឋ​ថា មាន​កន្លែង​ប្រព្រឹត្ត​បទល្មើស​ល្បែងស៊ីសង ក្រោយ​ពី​ទទួល​ការ​រាយការណ៍​ភ្លាម​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ដល់​គោលដៅ​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ប្រព្រឹត្ត​បទ​ល្មើស​​ពិតប្រាកដ​មែន និង​ត្រូវ​បាន​សមត្ថកិច្ច​ឡោម​ព័ទ្ធ​ចាប់​បាន​១០​នាក់​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សាកសួរ ។

លោក​វរសេនីយ៍ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ប្រុស​-​ស្រី​ទាំង​១០​នាក់​នោះ ទី​១-​មានឈ្មោះ សូ សឿ​ន ភេទ​ស្រី អាយុ​៧២​ឆ្នាំ ជា​ម្ចាស់ផ្ទះ​ប្រព្រឹត្តិ​បទល្មើស និង​ជា​អ្នក​បាញ់​អាប៉ោង រស់នៅ​ភូមិ​ថ្មី សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ​, ទី​២-​ឈ្មោះ ធន់ នី ភេទ​ស្រី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ថ្មី សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ទី​៣-​ឈ្មោះ នួន ដៀ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ថ្មី សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ​, ទី​៤-​ឈ្មោះ សៀម ម៉ុ​ល ភេទ​ស្រី អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ថ្មី សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ​, ទី​៥-​​ឈ្មោះ​ឆុង ខន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ថ្មី សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ​, ទី​៦-​ឈ្មោះ ស៊ុន សុខ​ឃា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ថ្មី សង្កាត់​កំពង់​ប្រ​ណាក ក្រុង​ព្រះ​វិហារ​, ទី​៧-​ឈ្មោះ ជួន សុ​ភក្តិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ថ្មី សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ​, ទី​៨-​ឈ្មោះ ហ៊ុយ លឿន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ស្នាក់​​​​​​នៅ​ភូមិ​ឡឥដ្ឋ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ​, ទី​៩-​ឈ្មោះ ថៅ ធឿ​ន ភេទ​ប្រុស ស្នាក់​នៅ​ភូមិ​អណ្តូង​ពោធិ៍ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ និង​ទី​១០-​ឈ្មោះ ប៊ុ​ន ហេង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​គោក​បេង ក្រុង​ព្រះ​វិហារ ។

ជនសង្ស័យ​ទាំង​១០​នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ៕