ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​ទូក​១​គ្រឿងនៅ​​សមុទ្រ​​ពយ​សា​រឿង និង​កោះតាង ខេត្ត​ព្រះ​សីហ​នុ បាត់ខ្លួនមនុស្សជាង២០នាក់

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​សមត្ថកិច្ច និង​ក្រុម​សង្គ្រោះ​ចុះ​អន្តរា​គម​ន៌​ជួយ​សង្គ្រោះ​ទូក​ដឹក​ជនជាតិ​ចិន​៤១​នាក់​លិច​នៅ​ក្នុង​លម្ហ​សមុទ្រ​នៅ​ចន្លោះ​ពយ​សា​រឿង និង​កោះតាង កាល​ល្ងាច​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២២​។បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ភ្លាម​ៗ​មាន​តែ​មនុស្ស​១៨​នាក់​ប៉ុណ្ណោះ​ដែល​បាន​ជួយ​សង្គ្រោះ​នាំ​មក​ដល់​ដីគោក…

ខេត្ត​ព្រះ​សីហ​នុ ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​សមត្ថកិច្ច និង​ក្រុម​សង្គ្រោះ​ចុះ​អន្តរា​គម​ន៌​ជួយ​សង្គ្រោះ​ទូក​ដឹក​ជនជាតិ​ចិន​៤១​នាក់​លិច​នៅ​ក្នុង​លម្ហ​សមុទ្រ​នៅ​ចន្លោះ​ពយ​សា​រឿង និង​កោះតាង កាល​ល្ងាច​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២២​។បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ភ្លាម​ៗ​មាន​តែ​មនុស្ស​១៨​នាក់​ប៉ុណ្ណោះ​ដែល​បាន​ជួយ​សង្គ្រោះ​នាំ​មក​ដល់​ដីគោក នៅ​សល់​២៣​នាក់​ទៀតបាត់​ខ្លួន​។

សូម​បញ្ជាក់​ថា តាម​ការ​បំភ្លឺ​ពី​អ្នក​រួម​ដំណើរ​លើ​ទូក​ឈ្មោះ​CHENGui Sheng ជនជាតិ​ចិន ភេទ​ប្រុស ជា​តំណាង​ជន​រង​គ្រោះ​ដែល​បាន​លិច​ទូក​នោះ បាន​ប្រាប់​សមត្ថកិច្ច​ថា ទូក​នេះ​បាន​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​ចិន​(​កំពង់​ផែ​ក្វា​ង ចូ​វ​) តាម​រយៈ​កប៉ាល់​លឿន​០១​គ្រឿង នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២២ រួច​បាន​សាង​មក​ទូក​ឈើ​០១​គ្រឿង​នៅ​អំឡុង​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២២ នៅ​សមុទ្រ​អន្តរជាតិ​ជាមួយ​តៃកុង​ទូក​ជនជាតិ​ខ្មែរ ចំនួន​០២​នាក់ និង​បាន​បន្ត​នៅ​លើ​ទូក​ឈើ​នោះ​រហូត​ដល់​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២២ ទូក​ឈើ​នោះ​ខូច​ក៏​ចាប់ផ្តើម​លិច​បន្តិច​ម្តង​ៗ ទើប​មាន​ទូក​នេសាទ​១​គ្រឿង ប្រភេទ​ទូក​អូស ពណ៌​បៃតង មាន​មនុស្ស​ចំនួន​០៦​នាក់ បាន​មក​ទទួលយក​តៃកុង​ខ្មែរ​០២​នាក់​នោះ​ចេញ​ទៅ​បាត់ ដោយ​ទុក​តែ​អ្នក​ធ្វើ​ដំណើរ​នៅ​លើ​ទូក ក្រោយមក​ទូក​នេះ​ក៏​បាន​ជិត​លិច​បាត់​នេះ​នៅ​កណ្តាល​សមុទ្រ ។

ទន្ទឹម​នេះ​ដែរ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ចេញ​សេចក្តី​ប្រកាស​ដល់​ក្រុម​ជួយ​សង្គ្រោះ ឬ​ទូក​នេសាទ​ទាំងអស់ ក្នុង​ករណី​សង្គ្រោះ​បាន​ជន​រង​គ្រោះ​ដែល​ជួប​ហេតុ​ការ​ណ៌​លិច​ទូក​នៅ​ចន្លោះ​កោះតាង បើ​ជួយ​បាន​០១​នាក់ រដ្ឋបាល​ខេត្ត​នឹង​ផ្តល់​ជូន​ថវិកា​លើកទឹកចិត្ត​ចំនួន​២​លាន​រៀល​។

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ សូម​ជម្រាប​ជូន​ថា កាលពី​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២២ មាន​ករណី​លិច​ទូក​ចំនួន​០១​គ្រឿង ស្ថិត​នៅ​ចំណុច​និយាម​កាម​១០.២៥N ១០៣.១៦E នៅ​ចន្លោះ​ពយ​សា​រឿង និង​កោះតាង ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ​។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន កម្លាំង​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក បាន​ដឹកនាំ​កម្លាំង​អង្គភាព​បង្ក្រាប​ចំនួន​១៦​នាក់ និង​មធ្យោបាយ​ចំនួន​០២​គ្រឿង (១.៦០០​សេស ០១​គ្រឿង​និង​៧០០​សេស ០១​គ្រឿង​) ចេញ​ទៅ​ជួយ​សង្គ្រោះ និង​សង្គ្រោះ​មនុស្ស​បាន​ចំនួន​១៨​នាក់​។

ក្រោយ​ពី​បាន​ធ្វើការ​សាកសួរ​ទៅ​លើ​ឈ្មោះ CHENGUI SHENG ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៥ ស្រុ​កំណើត ខេត្ត​ហ្វូ​ចៀន ប្រទេស​ចិន ជា​តំណាង​ជន​រង​គ្រោះ បាន​ប្រាប់​ថា នៅ​លើ​ទូក​មាន​ជនជាតិ​ចិន​សរុប​ចំនួន ៤១​នាក់ ស្រី​០៣​នាក់ សង្គ្រោះ​បាន​១៨​នាក់ បាត់​ខ្លួន​ចំនួន​២៣​នាក់ ស្រី​០៣​នាក់​។ បច្ចុប្បន្ន​ជន​រង​គ្រោះ​ទាំង​១៨​នាក់ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក នៅ​វរ​សេនា​តូច​លេខ​២៤០ (​កោះ​រ៉ុ​ង​) ដើម្បី​ធ្វើការ​សួរនាំ និង​កំពុង​ស្វែងរក​ជន​រង​គ្រោះ​បាត់​ខ្លួន​២៣​នាក់​បន្ត​ទៀត​។

ជាមួយ​គ្នា​នេះ​កម្លាំង​អង្គភាព​បាន​ធ្វើការ​ឃាត់​ទូក​ចំនួន​០១​គ្រឿង​ផ្សេង​ទៀត មាន​មនុស្ស​ចំនួន​០២​នាក់​ជា​ជនជាតិ​ខ្មែរ ដោយ​បាន​ប្រគល់​ជូន​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ សួរនាំ​តាម​នីតិវិធី ដោយឡែក​ទូក​រក្សា​ទុក​នៅ​អង្គភាព​។

សូម​ជម្រាប​ជូន​ថា ប្រតិបត្តិការ​នៃ​ការ​ស្វែងរក​ជន​រង​គ្រោះ​បាត់​ខ្លួន​ទាំង​២៣​នាក់ បាន និង​កំពុង​ធ្វើ​ឡើង​នៅ​ផ្ទៃសមុទ្រ​ដែល​ជាទី​តាំង​លិច​ទូក និង​ភូមិសាស្ត្រ​ជុំវិញ​ទីតាំង​កើតហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ