រាជធានីភ្នំពេញ ៖ ស្ដ្រីជនជាតិហូរឡង់ម្នាក់ខណៈកំពុងតែដើរតាមផ្លូវចេញពីហូបអាហារត្រលប់ទៅសណ្ឋាគារវិញត្រូវបានជនសង្ស័យដែលមានគ្នា២នាក់បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយ តែមិនបានសំរេចហើយជនសង្ស័យទាំងពីរនាក់នោះក៏ត្រូវសមត្ថកិច្ចដេញឃាត់ខ្លួនបានភ្លាមៗផងដែរ ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២០និង១៥នាទីយប់ថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្លូវ៣១០កែងនឹងផ្លូវ៦៣ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ជនរងគ្រោះមានឈ្មោះ Talma verschuur Anglai ភេទស្រី ជនជាតិហូឡង់ អាយុ២២ឆ្នាំ ចូលមកធ្វើការទេសចរណ៍កម្សាន្តនៅកម្ពុជា ស្នាក់នៅសណ្ឋាគារ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។
ជនសង្ស័យមានឈ្មោះ ឈុន ជានាត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងតុទូ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ (ជាអ្នកបើកម៉ូតូ) ចំណែកម្នាក់ទៀតមានឈ្មោះ ជា រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងតុទូ ស្នាក់នៅសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ (ជាអ្នកឆក់) សមត្ថកិច្ចក៏បានដកហូតម៉ូតូម៉ាកហ្ស៊ុយសុគីនិកពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CG-0574 ដែលជនសង្ស័យជិះធ្វើសកម្មភាពចំនួនមួយគ្រឿង ។
តាមសម្ដីអ្នកបកប្រែឱ្យស្ត្រីជនជាតិហូឡង់បានឱ្យដឹកថា ជនរងគ្រោះគាត់បានចេញពីហូបអាហារនៅម្តុំហាងមួយនៅផ្លូវ៦៣ គោលបំណងត្រលប់ទៅសណ្ឋាគាររបស់ខ្លួនដែលនៅក្បែរនោះ ដោយបានធ្វើដំណើរដោយថ្មើរជើង តាមផ្លូវ៦៣ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំនុចកើតហេតុខាងលើក៏តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហ្ស៊ុយសុគីនិកពណ៌ខ្មៅលាយក្រហមបានជិះមកជិតរួចអ្នកអង្គុយខាងក្រោយបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីរូបនាង តែមិនបានសំរេចបណ្តាលឱ្យរូបនាងដួលរងរបួសរលាត់ដៃជើង ហើយភ្លាមៗនោះជនសង្ស័យបានបន្ថែមល្បឿនម៉ូតូបើករត់តែស្របពេលនោះកម្លាំងសមត្ថកិច្ចដែលកំពុងតែល្បាតក្នុងមូលដ្ឋានឃើញហេតុការណ៍ជាក់ស្តែងបានបើកដេញតាមពីក្រោយ រួចហើយបានបោះដៃតាមវិទ្យុទាក់ទងឱ្យកម្លាំងគ្រប់បណ្ដាប៉ុស្តិ៍តាមជួយស្ទាក់ចាប់រហូតមកដល់ក្រោយក្រសួងធនធានទឹកផ្លូវ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវដេញឃាត់ខ្លួនជនសង្ស័យទាំង២នាក់រួចហើយបាននាំខ្លួនទៅសាកសួរនៅអធិការដ្ឋានខណ្ឌចំការមន ។
ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋានខណ្ឌចំការមនហើយរបស់របរដែលនៅក្នុងកាបូបស្ពាយ គឺមានទូរស័ព្ទម៉ាកអាយហ្វូន៥មួយគ្រឿង ក្រម៉ាមួយ លិខិតឆ្លងដែន(Passport)មួយសន្លឹក ម៉ាស៊ីនគិតលេខមួយ ព្រមទាំងសោរបន្ទប់មួយ ។ ចំពោះជនបង្កវិញត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង និងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌចំការមនដើម្បីបញ្ជូនខ្លួនទៅតុលាការ ៕
រាជធានីភ្នំពេញ ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្លាស់ប្តូរផ្នត់គំនិតពលរដ្ឋកម្ពុជា ពីការទទួលទានកាហ្វេនៅតាមផ្លូវ មករកសេវាកម្មកាហ្វេដែលមានម៉ាក...
ខេត្តបាត់ដំបង ៖ យោងតាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា ខ្យល់កន្ត្រាក់បានវាយប្រហារទៅលើឃ្លាំងស្ដុកកសិផល និងលំនៅឋានរបស់ប្រជាពរដ្ឋមួយចំនួន បណ្ដាលឲ្យខូចខាត...
ជីវិតឥតធម៌ ជាជីវិតពោរពេញទៅដោយក្តីកង្វល់ដូច ខ្វល់នឹងរឿងដែលមិនទាន់កើត ខ្វល់នឹងរឿងកន្លងហួសទៅ ខ្វល់នឹងជីវិតត្រូវគេជិះជាន់ ខ្វល់នឹងរក្សាទ្រព្យ ខ្វល់នឹងការ...
ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់អះអាងថា ប្តីនាងលួចរៀបការជាមួយប្រពន្ធថ្មី ថែមទាំងធ្វើពិធីកាត់ចំណងដៃនៅក្រុងប៉ោយប៉ែត នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ...
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រយៈពេលពីរថ្ងៃគិតពីថ្ងៃទី១៦និង១៧ ខែកុម្ភៈ ឆ្នាំ២០១៩...
រាជធានីភ្នំពេញ ៖ ជនសង្ស័យ៦នាក់ ពាក់ព័ន្ធនឹងអំពើឆក់ទូរស័ព្ទ និងប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ត្រូវកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យសហការជាមួយនគរបាល...
ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសស្រីចំនួន៦នាក់បាននាំគ្នាទៅងូតទឹកអាងពង្រ បណ្តាលឱ្យក្មេងស្រី២នាក់លង់ទឹកស្លាប់ ចំណែកក្មេងប្រុសស្រីចំនួន៤នាក់ផ្សេងទៀតត្រូវ...
ខេត្តស្វាយរៀង ៖ កម្មករ-កម្មការិនីចំនួន២៧នាក់នៅរោងចក្របៃហុងផលិតអំពូលភ្លើង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចស្វាយរៀងហ្គីហ្គារីសស៍ បានដួលសន្លប់ជាបន្តបន្ទាប់...
ម្ចាស់់ឆ្នាំទាំង៤នេះត្រូវដឹងថា នៅចុងខែកុម្ភៈនេះរាសីរបស់លោកអ្នកមិនល្អទាល់តែសោះ ត្រូវជួបទុក្ខធំ បញ្ហាស្មុគស្មាញចាក់ស្រែះជាច្រើនទាំងអ្នកធ្វើការក្នុង...
រាជធានីភ្នំពេញ ៖ គូដណ្តឹងមួយគូជិតដល់ថ្ងៃរៀបការទៅហើយ ឆ្លៀតឱកាសឌុបគ្នាដើរលេង ស្រាប់តែត្រូវជនសង្ស័យធ្វើសកម្មភាពឆក់យកកាបូបដែលកាន់នៅនឹងដៃបានសម្រេចហើយជិះ...
ខេត្តព្រះសីហនុ ៖ តាមសេក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំមួយគ្រឿងបុករះរថយន្តធុនតូចៗចំនួន៤គ្រឿង បណ្តាលឱ្យមាន...
ខេត្តកំពង់ស្ពឺ ៖ ជីវិតសត្វលោកកើតមកតែងមានវាសនាខុសៗគ្នា អ្នកខ្លះក៏មានគូ មានកូនចៅជួយទំនុកបំរុងនៅពេលខ្លួនចាស់ជរា ដោយឡែកស្ត្រីម្នាក់នេះមិនមានគូគាប់ និងកូនចៅ...
រាជធានីភ្នំពេញ ៖ ស្នូរផ្ទុះអាវុធជាបន្តបន្ទាប់ជិត១០គ្រាប់ពីសំណាក់នគរបាលខណ្ឌជ្រោយចង្វារនៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដោយឃាត់ខ្លួន ជនសង្ស័យចំនួន៨នាក់...
រាជធានីភ្នំពេញ ៖ ជនសង្ស័យមុខសញ្ញាចាស់ម្នាក់ចំណោមបក្សពួក២នាក់ ត្រូវបានជនរងគ្រោះចាប់ប្រគល់ជូនសមត្ថកិច្ច បន្ទាប់ពីបន្លំខ្លួនចូលក្នុងបន្ទប់ទ្រូម៉ាន់នីលួច...
រាជធានីភ្នំពេញ ៖ ឡុង សំណាង មកពីក្លិបសាលវ័ន្តកីឡា និងឌុម កែវដា មកពីក្លិមកុដរាជសីហ៍ បើទោះជានៅសល់១ប្រកួតម្នាក់ក្នុងដៃទៀតមែន ប៉ុន្តែឆ្លងកាត់ការប្រកួតនៅលើ...
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានកៀបជាប់ក្នុងកាប៊ីនរថយន្តដឹកមាន់ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ទាំងព្រឹកព្រលឹមរវាងរថយន្តរបស់ខ្លួនដែលដឹក...
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានកាន់រូបថតប្រុសស្នេហ៍មកប្តឹងសមត្ថកិច្ចមូលរដ្ឋាន ដើម្បីឱ្យជួយអន្តរាគមន៍ ក្រោយពីស្គាល់គ្នាតាមរយៈហ្វេសប៊ុកប្រហែលជាង២ខែ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាចោរលួចរថយន្តយ៉ាងសកម្មម្នាក់បានធ្វើសកម្មភាពលួចយករថយន្ត១គ្រឿងជាកម្មសិទ្ធិរបស់ស្ត្រីម្នាក់បានសម្រេច រួចទៅសម្ងំ...
យើងមកថ្ងៃនេះដើម្បីនិយាយពីភាពប៉ិនប្រសប់ និងអ្នកដែលមានឥទ្ធិពលលើស្នេហា និងជាមនុស្សទាន់សម័យបំផុត, Kalyan Ney១- តើអ្នកអាចប្រាប់ខ្ញុំបានទេ តើថ្ងៃធម្មតារបស់អ្នក...
ព្រះសម្ពុទ្ធត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ និងចិត្តសត្វលោកនេះ ត្រូវភ្លើងអកុសលដុតកម្លោចរាល់ថ្ងៃ ដែលពោលឱ្យងាយស្តាប់គឺភ្លើង ជាតិ ជរា...