ខេត្តកណ្តាល ៖ កម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍គគីរធំល្បាតតាមមូលដ្ឋានឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់គ្រឿងញៀនបានម្នាក់កាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ។
តាមរបាយការណ៍របស់របស់នគរបាលប៉ុស្តិ៍គគីរធំបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងបានជិះម៉ូតូល្បាតតាមមូលដ្ឋានដើម្បីរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានដូចសព្វដង ។លុះមកដល់ចំណុចខាងលើឃើញមុខសញ្ញាឈ្មោះ ឈាង គឺមសឿង ហៅបារាំង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំគគីរធំកំពុងជិះម៉ូតូដោយមានការសង្ស័យសមត្ថកិច្ចក៏បានឃាត់ខ្លួនសួរនាំ និងឆែកឆេររកឃើញម្សៅក្រាមថ្លាពណ៏ស សង្ស័យសារធាតុញៀនប្រភេទម៉ាទឹកកកមួយកញ្ចប់តូចនៅក្នុងហោប៉ៅខោក៏ឃាត់ខ្លួនរួមជាមួយម៉ូតូម៉ាកគុបមូល ពណ៏ទឹកប៊ិចចាស់ គ្មានស្លាកលេខមួយគ្រឿង នាំយកមកកាន់ប៉ុស្តិ៍នគរបាលដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>


ចែករំលែកព័តមាននេះ