ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដ្រី​អង់គ្លេស​កាត់​កូនដៃ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក

7 ឆ្នាំ មុន

ស្ដ្រី​ជនជាតិ​អង់គ្លេស​ម្នាក់​កាត់​ម្រាមដៃ​របស់​ខ្លួន បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក រង​ការ​រិះគន់​ខ្លាំង​ពី​មហាជន ។

នាង​Torz Reynolds អាយុ​៣០​ឆ្នាំ បាន​យក​កន្ដ្រៃ​កាត់​ដែក​កាត់​ម្រាម​កូនដៃ​ខាងឆ្វេង ព្រមទាំង​

ស្ដ្រី​ជនជាតិ​អង់គ្លេស​ម្នាក់​កាត់​ម្រាមដៃ​របស់​ខ្លួន បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក រង​ការ​រិះគន់​ខ្លាំង​ពី​មហាជន ។

នាង​Torz Reynolds អាយុ​៣០​ឆ្នាំ បាន​យក​កន្ដ្រៃ​កាត់​ដែក​កាត់​ម្រាម​កូនដៃ​ខាងឆ្វេង ព្រមទាំង​សរសេរ​អត្ថបទ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក ថា «​ខ្ញុំ​មាន​ម្រាម​៤ និង​ពេញចិត្ដ​ម្រាមដៃ​ឆ្វេង​របស់​ខ្លួន ហើយ​ស្នាម​របួស​បាន​ធូរស្រាល និង​ពេញចិត្ដ​បំផុត​» ។

រូបភាព​នោះ​ធ្វើ​ឱ្យ​មានការ​រិះគន់​ខ្លាំង​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ហើយ​អ្នកខ្លះ​ថា «​ឆ្កួត និង​គួរ​ឱ្យ​ស្អប់ខ្ពើម​» ប៉ុន្ដែ​នាង​ឆ្លើយ​ថា នាង​កាត់​ម្រាមដៃ​របស់​ខ្លួន ព្រោះតែ​ការ​ពេញចិត្ដ ។

កាលពី​ឆ្នាំ​២០១៤ Reynolds ធ្លាប់​ស្ថិត​នៅ​ទំព័រ​មុខ​កាសែត​ដោយ​បាន​ប្រើ​កាំបិត​ចៀរ​ស្បែ​កដៃ​របស់​ខ្លួន ដែល​មាន​ឆ្លាក់​ឈ្មោះ​សង្សារ ហើយ​ខ្ចប់​ស្បែក​នោះ​ផ្ញើ​ទៅ​ឱ្យ​សង្សារ​លោក Stuart Chopper May ដែល​បោះបង់​នាង​ចោល​ទៅ​មាន​គូ​ថ្មី ក្រោយ​ពី​សេពគប់​គ្នា​រយៈពេល​ជាង​២​ឆ្នាំ ៕