ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ពលរដ្ឋ​ប្រមាណ​​១០០ខ្នង ភ័យ​ញាក់​សាច់

7 ឆ្នាំ មុន

ខេត្ត​កោះកុង ៖ កាលពី​​វេលា​ម៉ោង១២ និង១៦នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី២៧ កុម្ភៈ មានករណី​អគ្គ​ភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់ទាំង​ស្រុង​ចំនួន​៣ខ្នង ស្ថិត​ត្រង់ចំណុច​​​ចំការ​កៅស៊ូ ក្នុងភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង ។

ខេត្ត​កោះកុង ៖ កាលពី​​វេលា​ម៉ោង១២ និង១៦នាទី​ថ្ងៃត្រង់​ ថ្ងៃ​ទី២៧ កុម្ភៈ មានករណី​អគ្គ​ភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់ទាំង​ស្រុង​ចំនួន​៣ខ្នង ស្ថិត​ត្រង់ចំណុច​​​ចំការ​កៅស៊ូ ក្នុងភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង ។

ប្រភពឱ្យ​ដឹងថា ​អគ្គី​ភ័យ​នេះ គឺ​កើត​ឡើងដោយសារ​ទុស្សេ​ខ្សែភ្លើង​​ ចេញពីផ្ទះ​ឈ្មោះ​សាង ហើយ​ក៏​ឆាប​ឆេះ​បន្ត​រហូត​​៣ខ្នង ឲសល់​តែ​ផេះ​​ ​និង​ផ្ទះ​​២ខ្នង​​ដែល​នៅ​សងខាង​ឆេះ​ជញ្ជាំង​អស់ ​ហើ​យ​ត្រូវ​​បានកម្លាំង​ប៉ូ​លិស​​ស្រុក​​ប្រើ​រថយន្ត​ពន្លត់អគ្គិ​ភ័យ​ទៅ​ជួយ​ពន្លត់​ទាន់​​ពេលវេលា​ ។

លោកម៉ា ទី អធិការ​ប៉ូ​លិស​ស្រុក​​​បញ្ជាក់​ថា នៅ​កន្លែង​កើតហេតុ ​មាន​លំនៅឋាន​ប្រមាណ​១០០ខ្នង ​តំណាង​ល្អដែល​កំលាំង​សមត្ថ​កិច្ច​យើង​ទៅ​ជួយ​ពន្លត់​បាន​ទាន់​​ពេល គឺ​ឆេះ​អស់​៣​ខ្នង និង២ខ្នង​ទៀត​ ឆេះ​តែ​ជញ្ជាំង​ម្ខាង​ៗ​ប៉ុណ្ណោះ ​​ពុំ​មនុស្ស​ ឬ​សត្វ​រង​​គ្រោះ​ថ្នាក់​​ឡើយ ។