ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង​ដឹក​អ្នកដំណើរ​ពិភព​រស្មី បុក​ម៉ូតូ​ពីក្រោយ​ស្លា.ប់​២​នាក់​ប្តី​ប្រពន្ធ

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦

ខេត្តកំពង់ធំ ៖ ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩៨-១៩៩ ក្នុងភូមិ​ក្រសាំង​(​ខ​) ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រម​ហ៊ុន ពិភព​រស្មី ពណ៌​បៃតង​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-4595 បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​មក​ពី​ខាង​ខេត្តសៀមរាប ទៅ​ភ្នំពេញ ស្រប​ទិស​គ្នា​ជាមួយនឹង​ម៉ូតូ​ជន​រង​គ្រោះ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​ក៏​បាន​បុក​ម៉ូតូ​ពីក្រោយ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​២​នាក់ នៅ​នឹង​កន្លែង​កើតហេតុ ហើយ​អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន​បាត់​។

ជន​រង​គ្រោះជា​អ្នកបើកបរ​ម៉ូតូ​សេ​១២៥ ស៊េរី​២០១៦​ពាក់​ស្លាក​លេខ កំពង់ធំ​1H-8809 ឈ្មោះ អ៊ុ ធ​ត ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ជាមួយ​ត្រូវជា​ប្រពន្ធ​ឈ្មោះ ស៊ុន សុត ភេទ​ស្រី​អាយុ​៥៧​ឆ្នាំ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ អ្នក​ទាំង​២​នាក់​ប្តី​ប្រពន្ធ​រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ​!​មិន​ពាក់មួក​សុវត្ថិភាព​ទាំង​២​នាក់​ប្តី​ប្រពន្ធ​។

សមត្ថកិច្ច​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ខាងលើ​នេះ បណ្តាល​មក​ពី​រថយន្តក្រុង​បើក​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។ ក្រោយ​ពេល​កើតហេតុ​បន្ទាប់​ពី​ធ្វើការ​វាស់វែង​រួច សាកសព​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី  ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​ត្រូវ​បាន​នាំ​យក​មក​រក្សា​ទុក​នៅ​អធិការ​ស្រុក​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕